ព័ត៌មានអន្តរជាតិ

មេដឹកនាំក្រុមអាវក្រហមថៃ ពិចារណាបង្កើនការប្រមូលផ្តុំ ដើម្បីបណ្តេញឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា ពីតំណែង

បរទេស៖ ខណៈដែលក្រុមអ្នកតវ៉ាបានជួបជុំគ្នានៅផ្លូវបំបែក Asoke ក្នុងទីក្រុងបាងកក នៅថ្ងៃអាទិត្យមេដឹកនាំអាវក្រហមលោក Nattawut Saikuar បានលើកឡើងពីគំនិតនៃការជួបជុំធំមួយនៅពេលល្ងាច ដើម្បីបង្កើនសម្ពាធលើនាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា ឱ្យចុះចេញពីតំណែង។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Nattawut បាននិយាយបន្ទាប់ពីទៅដល់ផ្លូវ Asoke ថា ការធ្វើបាតុកម្មនឹងបន្តនៅទីនោះពីរបីថ្ងៃទៀត ប៉ុន្តែការប្រមូលផ្តុំគ្នាធំជាងនេះកំពុងស្ថិតក្រោមការពិចារណា។

លោក Nattawut និងសកម្មជនអាវក្រហមលោក Sombat Boonngam-anong បានហៅជាការប្រមូលផ្តុំគ្នា ជារៀងរាល់ថ្ងៃនៅផ្លូវបំបែកចាប់ពីម៉ោង ៤ រសៀលដល់ម៉ោង ៨ យប់ ដែលដំណើរការស្របគ្នានឹងការតវ៉ារបស់ក្រុមនិស្សិតនិងក្រុមសកម្មជន។

លោក Sombat បានបង្ហោះសារតាមហ្វេសប៊ុក នៅថ្ងៃអាទិត្យដោយនិយាយថា ក្រុមបាតុករនឹងមិនត្រូវរារាំងឡើយ បន្ទាប់ពីការបោះឆ្នោតដោយសមាជិកសភា នៅក្នុងសភាកាលពីថ្ងៃសៅរ៍ ដើម្បីធ្វើឱ្យឧត្តមសេនីយ៍ប្រាយុទ្ធ និងរដ្ឋមន្ត្រីខុទ្ទកាល័យទាំង ៥ របស់លោកស្ថិតនៅក្នុងអំណាច៕

ប្រែសម្រួលៈ ណៃ តុលា

To Top
×