បរទេស៖ កងកម្លាំងទ័ពជើងអាកាស របស់កោះតៃវ៉ាន់ នៅថ្ងៃអាទិត្យនេះ បានចេញយន្តហោះ យ៉ាងប្រញាប់ ដើម្បីឃ្លាំមើល សកម្មភាពយោធាចិន ដោយក្រសួងការពារជាតិ តៃវ៉ាន់ និយាយថា យន្តហោះយោធាចិន ១៩គ្រឿង រួមមានទាំងយន្តហោះទម្លាក់គ្រាប់ សមត្ថភាព នុយក្លេអ៊ែផង បានហោះចូលក្នុងតំបន់ កំណត់ការពារដែនអាកាស របស់តៃវ៉ាន់។ កោះតៃវ៉ាន់ ដែលចិនអះអាងថា ជាទឹកដីរបស់ខ្លួននោះ...
ភ្នំពេញ៖ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្កាសព័ត៌មាន ស្ដីពីការ រកឃើញ ករណីវិជ្ជមានកូវីដ-១៩ ចំនួន២៨នាក់ថ្មី ខណៈមានករណីជាសះស្បើយចំនួន២៩នាក់ និងស្លាប់ចំនួន ១នាក់ នៅមូលដ្ឋានក្នុងស្រុកចំនួន៧ ក្នុងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១។ សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២១ ខេត្តព្រៃវែង រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន៥៩២៩នាក់ ក្នុងនោះបានព្យាបាលជាសះស្បើយ៥៤២៧នាក់...
បរទេស៖ សកម្មជនផ្នែកច្បាប់ នៅថ្ងៃអាទិត្យ បានដាក់ពាក្យបណ្តឹងទៅប៉ូលីស Lumpini ដើម្បីស្វែងរកចំណាត់ការតាមផ្លូវច្បាប់ប្រឆាំងមេដឹកនាំ ១៧ នាក់ ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅថ្ងៃទី ៣-៤ ខែកញ្ញា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បាតុកម្មនៅផ្លូវបំបែកRatchaprasong ត្រូវបានរៀបចំឡើងដោយរណសិរ្សសាមគ្គី Thammasat, ក្រុម...
ភ្នំពេញ៖ ៖កាអនុវត្តវិធានការច្បាប់ ចំពោះបុគ្គលល្មើស វិធានការសុខាភិបាល និងវិធានការរដ្ឋបាល នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ សមត្ថកិច្ចជំនាញ បានរកឃើញមនុស្ស ចំនួន៤១នាក់ និងពិន័យជាប្រាក់់ចំនួន ៨០,៤០០,០០០រៀល។ យោងតាមចេញសេចក្តីជូនដំណឹង របស់គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ (គ.អ.ក) បានបញ្ជាក់ថាកាអនុវត្តវិធានការច្បាប់មានចំនួន ២៥ ករណី ៖ ១.ឃាត់ខ្លួន...
អ៊ូឡានបានទ័រ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា ប្រទេសម៉ុងហ្គោលី បានចុះក្នុងបញ្ជីដែលមានអ្នកឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន៣.៦២៨នាក់ គិតក្នុងរយៈពេល២៤ម៉ោង កន្លងទៅនេះ ដែលជាថ្ងៃទី៥ជាប់ៗគ្នាមកនេះដែលមានអ្នកឆ្លងជំងឺ ប្រចាំថ្ងៃលើសពី៣.០០០នាក់ នាំឲ្យចំនួនអ្នកឆ្លងសរុបទូទំាងប្រទេសបានកើន ឡើងដល់២៣២.៣១៣នាក់ ។ ក្រសួងសុខាភិបាលរបស់ប្រទេសនេះបានឲ្យដឹងដូច្នេះ ។ ក្រសួងបានឲ្យដឹងថា ចំនួន៣នាក់នៃអ្នកដែលឆ្លងជំងឺត្រូវបានបញ្ជាក់ចុងក្រោយនេះ គឺជាអ្នកនំាចូលពីខាងក្រៅ ដែលមកពី បរទេស និងផ្សេងទៀតជាអ្នកឆ្លងក្នុងស្រុកទាំងអស់...
ភ្នំពេញ៖ រដ្ឋបាលខេត្តបន្ទាយមានជ័យ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការ រកឃេីញករណី វិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១៤៩នាក់ថ្មី និងមានករណីជាសះស្បេីយចំនួន ១២៥នាក់ នៅថ្ងៃទី៤ខែកញ្ញា ឆ្នាំ ២០២១។
ភ្នំពេញ៖ អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានឱ្យដឹងថា នៅថ្ងៃទី០៤ កញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យសម្ដេចតេជោប្រឆាំងកូវីដ១៩ បានចុះយកសំណាក កម្មករការដ្ឋានសំណង់ SCE ដែលពាក់ព័ន្ធ ករណីកូវីដ១៩ បំប្លែងថ្មី Delta នៅផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ លទ្ធផលធ្វើតេស្តរហ័សរកឃើញវិជ្ជមានកូវីដ១៩ ចំនួន ០៣នាក់ ក្នុងចំណោមកម្មករ...
ភ្នំពេញ៖ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្ដីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ៥២នាក់ថ្មី និងមានករណីជាសះស្បើយ ៤៤នាក់ ក្នុងថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១។
ភ្នំពេញ៖ ក្រសួងសុខាភិបាលកម្ពុជា បានចេញសេចក្ដី ជូនព័ត៌មាន ស្តីពីបច្ចុប្បន្នភាព នៃការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មី B.1.617.2 (Delta) គិតត្រឹមថ្ងៃទី៣១ ខែមីនា ដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បច្ចុប្បន្ន កម្ពុជា មានអ្នកឆ្លងជំងឺកូវីដ១៩ បំប្លែងថ្មី ប្រភេទ Delta សរុបចំនួន២៦៤៧នាក់...
តូក្យូ៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានចុះផ្សាយ នៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ថា សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍នៅថ្ងៃអាទិត្យទី ៥ ខែកញ្ញានេះថា ប្រទេសជប៉ុន នឹងចេញវិញ្ញាបនបត្រ ចាក់វ៉ាក់សាំង ការពារជំងឺកូវីដ-១៩ តាមអ៊ីនធើរណេត ចាប់ពីខែធ្នូ ។ សារព័ត៌មាន...