ព័ត៌មានអន្តរជាតិ

មេដឹកនាំបាតុកម្ម​ ប្រឆាំងរដ្ឋាភិបាលថៃ ១៧នាក់ ត្រូវសកម្មជនផ្នែកច្បាប់ម្នាក់ប្តឹង

បរទេស៖ សកម្មជនផ្នែកច្បាប់ នៅថ្ងៃអាទិត្យ បានដាក់ពាក្យបណ្តឹងទៅប៉ូលីស Lumpini ដើម្បីស្វែងរកចំណាត់ការតាមផ្លូវច្បាប់ប្រឆាំងមេដឹកនាំ ១៧ នាក់ ក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលនៅថ្ងៃទី ៣-៤ ខែកញ្ញា។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា បាតុកម្មនៅផ្លូវបំបែកRatchaprasong ត្រូវបានរៀបចំឡើងដោយរណសិរ្សសាមគ្គី Thammasat, ក្រុម Thalu Fa group និងក្រុម Re-Dem ។


ពាក្យបណ្តឹងនេះត្រូវបានប្តឹងទៅប៉ូលីស Lumpini ដោយលោក Srisuwan Janya អគ្គលេខាធិការសមាគមការពាររដ្ឋធម្មនុញ្ញ។ ពាក្យបណ្តឹង គឺបានចោទប្រកាន់មេដឹកនាំតវ៉ាថា បានរំលោភលើក្រឹត្យគ្រាអាសន្នឆ្នាំ ២០០៣, ច្បាប់ស្តីពីជំងឺឆ្លងឆ្នាំ ២០១៥ ច្បាប់ដឹកជញ្ជូនផ្លូវគោកឆ្នាំ ១៩៧៩ ច្បាប់ឆ្នាំ ១៩៥៣ ស្តីពីការគ្រប់គ្រងការប្រើប្រាស់ឧបករណ៍បំពងសំឡេង, ច្បាប់ស្តីពីភាពស្អាតនៃឆ្នាំ ១៩៩២ និងផ្នែកទី ១១២, ១១៦, ២១៥ និង ២១៦ នៃក្រមព្រហ្មទណ្ឌ។

លោក Srisuwan ក៏បានចោទប្រកាន់មេដឹកនាំបាតុកម្មមួយចំនួនថា បានថ្លែងសុន្ទរកថាដែលអាចចាត់ទុកថាជាការប្រមាថរបបរាជានិយមដោយរំលោភលើមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌថែមទៀត៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top