បរទេស៖ប្រទេសអ៊ីរ៉ង់ តាមសេចក្តីរាយការណ៍ បានចាប់ផ្តើមធ្វើសមយុទ្ធយោធា នៅជិតព្រំដែនខ្លួនជាប់នឹងប្រទេសអាស៊ែបៃហ្សង់ នៅថ្ងៃសុក្រម្សិលមិញនេះ ស្របពេលមានភាពតានតឹងកើនឡើង រវាងប្រទេសទាំងពីរ ជុំវិញបញ្ហានានា រួមមានទាំងចំណងមិត្តភាព អាស៊ែបៃហ្សង់ជាមួយអ៊ីស្រាអែល។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសអ៊ីរ៉ង់ បាននិយាយថា សមយុទ្ធយោធានោះ មានការចូលរួមដោយអង្គភាពរថពាសដែក និងអង្គភាពកាំភ្លើងធំ ក៏ដូចជាកូនដ្រូននិងឧទ្ធម្ភាគចក្រ ដោយចាប់ផ្តើមធ្វើឡើងនៅជិតច្រកព្រំដែន Poldasht និងច្រកព្រំដែន Jolfa ជាប់អាស៊ែបៃហ្សង់។ ក្រោយប្រធានាធិបតីអាស៊ែបៃហ្សង់...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន បានសម្តែងការប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះកិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអូស្ត្រាលី លើកិច្ចព្រមព្រៀងនាវាមុជទឹកនុយក្លេអ៊ែរ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិបានធ្វើសុន្ទរកថា នេះនៅក្នុងសន្និសីទសារព័ត៌មាននៅពេលឆ្លើយតបទៅនឹងការស៊ើបអង្កេត ស្តីពីកិច្ចព្រមព្រៀងបច្ចេកវិទ្យានាវាមុជទឹកនុយក្លេអ៊ែររវាងប្រទេសទាំងបី។ លោកបានលើកឡើងថា មិនថាទម្រង់ណាក៏ដោយកិច្ចសហប្រតិបត្តិការនាវាមុជទឹកនុយក្លេអ៊ែរ នឹងធ្វើឱ្យការប្រកួតប្រជែងអាវុធ ក្នុងតំបន់កាន់តែធ្ងន់ធ្ងរបំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់រារាំងកិច្ចប្រឹងប្រែងអន្តរជាតិ លើការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ និងបង្កការគំរាមកំហែងដល់សន្តិភាព និងស្ថិរភាពពិភពលោក។ នៅក្នុងនោះដែរកាលពីថ្ងៃពុធ...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសនៅថ្ងៃសៅរ៍នេះថា លោកនឹងមិនឈរឈ្មោះជាអនុប្រធានាធិបតីនៅក្នុងការបោះឆ្នោតឆ្នាំ ២០២២ ហើយនឹងចូលនិវត្តន៍ពីនយោបាយ។ លោក ឌូតឺតេ អាយុ ៧៦ ឆ្នាំបានប្រាប់អ្នកកាសែតបញ្ជាក់ឲ្យដឹងថា“ ថ្ងៃនេះខ្ញុំប្រកាសចូលនិវត្តន៍ពីនយោបាយ” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ទាក់ទងនឹងការប្រកាសដ៏គួរឱ្យភ្ញាក់ផ្អើល របស់លោកឌូតឺតេ ដែលបានចូលកាន់តំណែងនៅឆ្នាំ ២០១៦ សម្រាប់អាណត្តិប្រធានាធិបតីរយៈពេល ៦...
បរទេស៖ ប្រទេសរុស្ស៊ីបាននិយាយ នៅថ្ងៃសុក្រសប្ដាហ៍នេះថា ខ្លួនមានក្តីព្រួយបារម្ភថា កិច្ចព្រមព្រៀងការពារជាតិ AUKUS រវាងអូស្ត្រាលី អង់គ្លេសនិងសហរដ្ឋអាមេរិក នឹងអនុញ្ញាតឲ្យអូស្ត្រាលី ចូលក្នុងក្រុមប្រទេស ដែលប្រតិបត្តិការនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែ។ ទីក្រុងមូស្គូបាននិយាយនៅដើមសប្ដាហ៍នេះថា ខ្លួនកំពុងស្វែងរកព័ត៌មានបន្ថែម ស្តីពីកិច្ចព្រមព្រៀងនោះ ហើយនៅថ្ងៃសុក្រម្សិលមិញនេះ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Ryabkov បាននិយាយថា លោកបានមើលឃើញថា វាជាឧបសគ្គមួយ...
ភ្នំពេញ ៖ សម្ដេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តព្រៃវែង និងបាត់ដំបង បានណែនាំឲ្យបង្កើនការពង្រឹងថែរក្សាសន្តិសុខសណ្ដាប់សាធារណៈ និងសុវត្ថិភាពសង្គម ដើម្បីបង្កបរិយាកាស ដល់ការរៀបចំការបោះឆ្នោត ឃុំ-សង្កាត់ នាពេលខាងមុខ។ ក្នុងកិច្ចប្រជុំពិនិត្យលទ្ធផល នៃការអនុវត្តផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ -សង្កាត់ អាណត្តិទី៥ ខេត្តព្រៃវែង និងទិសដៅអនុវត្តការងារបន្ត ព្រមទាំងផ្សព្វផ្សាយគោលនយោបាយអភិវឌ្ឍន៍...