ព័ត៌មានអន្តរជាតិ

លោក Trump អះអាងថាខ្លួនគឺជាគោលដៅទី១ របស់អ៊ីរ៉ង់ដែលចង់បានបំផុត

បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Donald Trump បានព្រមាន
ថាគាត់អាចត្រូវបានធ្វើឃាតដោយអ៊ីរ៉ង់ ដោយអះអាងថាទីក្រុងតេហរ៉ង់បានចាត់ទុកគាត់ថា ជាគោលដៅលេខមួយរួចទៅះហើយ ។

ការអត្ថាធិប្បាយរបស់គាត់បានកើតឡើង នៅពេលដែលបទឈប់បាញ់គ្នារវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេហរ៉ង់បានដួលរលំ
ជាមួយនឹងការប្រយុទ្ធគ្នាបានផ្ទុះឡើងជាថ្មី នៅជុំវិញច្រកសមុទ្រ Hormuz ។

លោក Trump បានធ្វើការកត់សម្គាល់នៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការណាតូក្នុងទីក្រុងអង់ការ៉ាកាលពីថ្ងៃពុធ បន្ទាប់ពី
សហរដ្ឋអាមេរិកបានវាយប្រហារ លើគោលដៅជាច្រើនរបស់អ៊ីរ៉ង់ក្នុងការសងសឹកចំពោះ ការវាយប្រហារដែលត្រូវបានចោទប្រកាន់
ទៅលើនាវាដឹកប្រេងនៅច្រកសមុទ្រ។

ខណៈពេលដែលយោធាអាមេរិកបានចោទប្រកាន់ ទីក្រុងតេហរ៉ង់ពីការឈ្លានពានដោយមិនមានការធានា ប្រព័ន្ធផ្សព្វផ្សាយរបស់
អ៊ីរ៉ង់ដោយដកស្រង់ប្រភពពីរដ្ឋាភិបាលបាននិយាយថា នាវាដឹកប្រេងមួយគ្រឿងមិនបានអើពើ នឹងការព្រមានដោយសង្កត់ធ្ងន់
ថាអ៊ីរ៉ង់គួរតែអនុម័តគ្រប់ច្រកទាំងអស់។

បន្ទាប់ពីការវាយប្រហារ លោក Trump បានហៅមេដឹកនាំអ៊ីរ៉ង់ថាជា “scum” និង “cuckoo” ព្រមទាំងបានប្រកាសបទឈប់បាញ់
“ចប់ហើយ” ហើយបានហៅការបន្តការចរចាថា “ខ្ជះខ្ជាយពេលវេលា”ថែមទៀតផង៕

ប្រែសម្រួល៖ ស៊ុន លី

To Top