បរទេស៖ មន្ត្រីមន្ទីរបញ្ចកោណមួយរូប បាននិយាយប្រាប់ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍ នេះថា កងកម្លាមងប្រតិបត្តិការ ពិសេស សហរដ្ឋអាមេរិក បាននិងកំពុងតែធ្វើការហ្វឹកហាត់ កងទ័ពតៃវ៉ាន់ស្ងាត់ៗ អស់រយៈពេលជាច្រើនខែ ហើយនេះជារឿងមួយ ដែលអាចធ្វើឲ្យចិនខឹង។ មន្ត្រីអាមេរិករូបនោះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់កាសែត AFP ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា កងអនុសេនាធំនៃប្រតិបត្តិការពិសេស និងកងកម្លាំងធម្មតាប្រមាណ២០ កំពុងតែផ្តល់ការហ្វឹកហាត់នោះ អស់រយៈពេលជិតមួយឆ្នាំ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វប្រើសស្បូវញីមួយក្បាល ដែលជាប់អន្ទាក់ព្រាន នៅកដែនជម្រកសត្វព្រៃសង្ឃរុក្ខវ័ន ក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ ត្រូវបានជួយសង្គ្រោះ និងបានព្រលែងចូល ទៅក្នុងព្រៃធម្មជាតិវិញ ប្រកបដោយសុវត្ថិភាព។ តាមរយៈ គេហទំព័រហ្វេសប៊ុករបស់ ក្រសួងបរិស្ថាន នាថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ...
ក្នុងនាមខ្ញុំបាទ ជាជំនួយការផ្ទាល់សម្តេចតេជោ និងជារដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ខ្ញុំបាទ សូមគាំទ្រទាំងស្រុង ចំពោះសម្តេចប្រមុខដឹកនាំ ដែលបានលើកសំណើសុំ ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដេីម្បីកំណត់ច្បាស់ ចំពោះមុខតំណែងមន្រ្តី ដែលមានសញ្ជាតិ២ មិនអាចកាន់តំណែងកំពូល ទាំង៤ ដូចជា: ១)នាយករដ្ឋមន្រ្តី ២)ប្រធានរដ្ឋសភា ៣)ប្រធានព្រឹទ្ធសភា និង ៤)ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ ដែលបានស្នើសុំទៅរដ្ឋសភា នៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តីថ្ងៃទី ៨ តុលា...
ភ្នំពេញៈ គណៈដឹកនាំជាន់ខ្ពស់ នៃសាសនិកឥស្លាម កម្ពុជា គាំទ្រគំនិតផ្តួចផ្តេីម របស់សម្តេចតេជោ…។
បរទេស៖អង្គការសម្ពន្ធមិត្តណាតូ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននឹងបណ្ដេញមន្ត្រីការទូតរុស្ស៊ី៨នាក់ ដោយចោទពីបទធ្វើការងារជាចារកម្ម ហើយក្នុងពេលទន្ទឹមគ្នានេះដែរ ក៏កាត់បន្ថយទំហំគណៈប្រតិភូរុស្ស៊ីផងដែរ។ នៅក្នុងសេចក្តីរាយការណ៍មួយ ដែលផ្តល់ឲ្យកាសែត The Washington Post និងកាសែត The Hillអង្គការណាតូបាននិយាយដូច្នេះថា “យើងអាចធ្វើការបញ្ជាក់ថា យើងបានឈប់ទទួលស្គាល់សមាជិក៨រូបរបស់បេសកកម្មរុស្ស៊ីប្រចាំនៅអង្គការណាតូ ដែលមិនត្រូវបានប្រកាសថាជាមន្ត្រីស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី”។ ក្រៅពីនេះ អង្គការណាតូ ក៏បានកាត់បន្ថយចំនួនក្រុមការងាររបស់ទីក្រុងមូស្គូ...
បរទេស៖យោងតាមអ្នកវិភាគនិងអ្នកជំនាញរបស់អង្គការសហប្រជាជាតិ ដែលលើកឡើងនូវមន្ទិលសង្ស័យក្នុងសប្ដាហ៍នេះ ស្តីពីការប្រមូលផលរបស់កូរ៉េខាងជើង និងមានសញ្ញាថា ប្រទេសឯកោនេះ នឹងទទួលការបញ្ជូនជំនួយមនុស្សធម៌ដ៏ធំ ពីប្រទេសចិននោះ ស្ថានភាពស្បៀងអាហាររបស់កូរ៉េខាងជើង នៅតែមានហានិភ័យ។ ប្រទេសកូរ៉េខាងជើង បានទទួលរកគ្រោះជាយូរមកហើយ ពីអសន្តិសុខស្បៀងអាហារ ដោយឃ្លាំមើលនិយាយថា ការគ្រប់គ្រងសេដ្ឋកិច្ចរបស់រដ្ឋាភិបាល មានសភាពកាន់តែធ្ងន់ធ្ងរឡើង ដោយសារតែទណ្ឌកម្មអន្តរជាតិ គ្រោះមហន្តរាយធម្មជាតិ និងការរាតត្បាតជម្ងឺកូវីដ១៩នាពេលបច្ចុប្បន្ន ដែលបណ្ដាលឲ្យបិទព្រំដែនមិនធ្លាប់មានពីមុន។ ប្រទេសកូរ៉េខាងជើង ជាចម្បង គឺពឹងផ្អែកលើការនាំចូលនិងជំនួយពីប្រទេសចិន...
បរទេស៖ប្រទេសឥណ្ឌា តាមសេចក្តីរាយការណ៍ បានប្រកាសប្រាប់ថា ចាប់ផ្តើមពីសប្ដាហ៍ក្រោយទៅ ខ្លួននឹងធ្វើការផ្តល់ទិដ្ឋាការទេសចរណ៍ ដល់ជនជាតិបរទេស សម្រាប់ជាលើកដំបូង នៅក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះ។ ក្រសួងកិច្ចការផ្ទៃប្រទេសរបស់ឥណ្ឌា បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃព្រហស្បតិ៍ថា ជនបរទេស ដែលធ្វើដំណើរមកដល់តាមជើងយន្តហោះ នឹងទទួលបានទិដ្ឋាការទេសចរណ៍ ចាប់ពីថ្ងៃទី១៥ ខែតុលា ចំណែកអ្នកដែលធ្វើដំណើរមកតាមមធ្យោបាយដទៃ អាចនឹងទទួលបានទិដ្ឋាការ ចាប់ពីថ្ងៃទី១៥ ខែវិច្ឆិកា។ សេចក្តីថ្លែងការណ៍ក្រសួងនេះ ក៏បាននិយាយប្រាប់ផងដែរថា...
បរទេស៖អង្គចៅក្រមនៅក្នុងទីក្រុងញូយ៉ក នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ បានធ្វើការចោទប្រកាន់អតីតមេបញ្ជាការពួកតាលីបង់មួយរូប ពីបទជាប់ពាក់ព័ន្ធក្នុងការសម្លាប់ទាហានអាមេរិក នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងបាញ់ទម្លាក់ឧទ្ធម្ភាគចក្រយោធាសហរដ្ឋអាមេរិក។ តាមសេចក្តីរាយការណ៍ អង្គចៅក្រម បានបើកសវនាការលើបណ្ដឹង ដែលចោទប្រកាន់លោក Haji Najibullah វ័យ៤៥ឆ្នាំ ដែលជាប់ចោទពាក់ព័ន្ធនឹងអំពើភេរវកម្មចំនួន១៣ករណី រួមមានទាំងការសម្លាប់ ការសម្លាប់ដោយចេតនា ការកម្ទេចយន្តហោះយោធាអាមេរិក ចាប់ចំណាប់ខ្មាំង និងចាប់ជំរិត។ គួរបញ្ជាក់ថា លោក Haji...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថា ច្បាប់កំពូលជាតិនៃកម្ពុជាគឺរដ្ឋធម្មនុញ្ញហើយរដ្ឋធម្មនុញ្ញនេះទៀតសោតោះ គឺមិនមែនដែកថែបឬវត្ថុដែលក្តៅមិនអាចប៉ះបាននទេ ចំពោះការកែឬថែមមាត្រាណាមួយនៅក្នុង រដ្ឋធម្មនុញ្ញនេះគឺវាអាស្រ័យទៅលើអំណាចរបស់សមាជិករដ្ឋសភាគាំទ្រច្រើនលើសពី ៥០%បូក១។ លោក ពេជ្រ ស្រស់ លើកឡើងបែបនេះ បន្ទាប់ពីសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពី វិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី...