ព័ត៌មានអន្តរជាតិ

ណាតូ បណ្ដេញមន្ត្រីការទូត ៨នាក់ ចោទពីបទ ធ្វើការងារចារកម្ម

បរទេស៖អង្គការសម្ពន្ធមិត្តណាតូ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បាននិយាយថា ខ្លួននឹងបណ្ដេញមន្ត្រីការទូតរុស្ស៊ី៨នាក់ ដោយចោទពីបទធ្វើការងារជាចារកម្ម ហើយក្នុងពេលទន្ទឹមគ្នានេះដែរ ក៏កាត់បន្ថយទំហំគណៈប្រតិភូរុស្ស៊ីផងដែរ។

នៅក្នុងសេចក្តីរាយការណ៍មួយ ដែលផ្តល់ឲ្យកាសែត The Washington Post និងកាសែត The Hillអង្គការណាតូបាននិយាយដូច្នេះថា “យើងអាចធ្វើការបញ្ជាក់ថា យើងបានឈប់ទទួលស្គាល់សមាជិក៨រូបរបស់បេសកកម្មរុស្ស៊ីប្រចាំនៅអង្គការណាតូ ដែលមិនត្រូវបានប្រកាសថាជាមន្ត្រីស៊ើបការណ៍សម្ងាត់របស់រុស្ស៊ី”។

ក្រៅពីនេះ អង្គការណាតូ ក៏បានកាត់បន្ថយចំនួនក្រុមការងាររបស់ទីក្រុងមូស្គូ ដែលអនុញ្ញាតឲ្យធ្វើការងារនៅក្នុងទីស្នាក់ការកណ្ដាលណាតូ ក្នុងទីក្រុងព្រួចសែល ពីចំនួន២០នាក់ឲ្យនៅតែ១០ ស្របពេលដែលមន្ត្រីការទូតទាំង៨នាក់ នឹងត្រូវចាកចេញនៅចុងខែនេះ ហើយតំណែងទំនេរចំនួន២នឹងត្រូវលុបចោល។

តាមសេចក្តីរាយការណ៍ អង្គការណាតូ បាននិយាយយ៉ាងដូច្នេះថា “គោលនយោបាយរបស់ណាតូចំពោះរុស្ស៊ី គឺនៅតែបន្តមិនផ្លាស់ប្តូរ។ យើងពង្រឹងការទប់ទល់និងកិច្ចការពាររបស់យើង ក្នុងដំណើរសងសឹកចំពោះទង្វើដ៏គឃ្លើនរបស់រុស្ស៊ី ក្នុងខណៈនៅពេលជាមួយគ្នានេះ យើងនៅតែបើកចំហសម្រាប់កិច្ចពិភាក្សាដែលមានន័យ”៕ប្រែសម្រួល៖ប៉ាង កុង


To Top
×