បរទេស៖ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃនៃក្រុមតាលីបង់កាលពីថ្ងៃអង្គារបានធ្វើការប្រកាសរដ្ឋាភិបាលតាលីបង់ បានធ្វើការប្រគល់ ប្រាក់សុទ្ធព្រមទាំងដីធ្លីជាច្រើនផងដើម្បីលើកទឹកចិត្តទៅដល់ក្រុមគ្រួសារដែលមាន សមាជិកធ្លាប់ជាអ្នកបំផ្ទុះគ្រាប់បែកប្រឆាំងទៅនឹងយោធាអាមេរិកនាពេលកន្លងមក។ អ្នកនាំពាក្យលោក Saeed Khosty ក៏បានលើកឡើងដែរថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃបណ្តោះអាសន្នលោក Sirajuddin Haqqani ក៏បានហៅក្រុមតាលីបង់ដែលធ្លាប់បូជាជីវិតក្នុងការបំផ្ទុះគ្រាប់បែកអត្តឃាតនាពេលកន្លងមកនោះថាជាវិរៈបុរសនៃជនជាតិអ៊ីស្លាមនិងជាវិរៈបុរសនៃប្រទេសអាហ្គានីស្ថានផងដែរ។ ក្នុងពេលជាមួយគ្នានេះទាំងអាមេរិកនិងសហភាពអ៊ឺរ៉ុបតែងតែបានធ្វើការប្រកាសថានឹងមិនទទួលស្គាល់រដ្ឋាភិបាលអាហ្គានីស្ថានដែលដឹកនាំដោយតាលីបង់ជាដាច់ខាតហើយដាក់កំហិតឲ្យតាលីបង់មិនត្រូវធ្វើឲ្យសកម្មភាពជ្រុលនិយមនិងក្រុមភេវរកម្មមានការកើនឡើងជាដាច់ខាត។ ដោយឡែកអង្គការសហប្រជាជាតិឬយូអិនបានធ្វើការទស្សទាយថាស្ថានភាពនៅក្នុងប្រទេសអាហ្គានីស្ថាននាពេលបច្ចុប្បន្ននេះនឹងកាន់តែដុនដាបហើយច្បាស់ណាស់នឹងបន្តត្រូវការជំនួសមនុស្សធម៍ក្នុងចំនួនជាច្រើនទៀតជាមិនខាន៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយសារបុរសម្នាក់បាញ់សម្លាប់ខ្លួន ក្នុងការ៉ាស់សាំង PTT មួយកន្លែង ជិតស្តុបឬស្សីសាញ់ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ វេលាម៉ោង១០ និង២០នាទីព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ។ ក្រោយកើតហេតុការណ៍នេះឡើង សមត្ថកិច្ចជំនាញមូលដ្ឋាន ក៏ចុះមកពិនិត្យចំណុចបាញ់សម្លាប់នេះ ក្នុងការ៉ាស់សាំងតែម្តង ដោយមិនអនុញ្ញាតឲ្យមានការបើកជាសាធារណៈទេ ៕
ភ្នំពេញ៖ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងបុគ្គលិកនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញសារលិខិតរំលែកមរណទុក្ខ ជូនចំពោះក្រុមគ្រួសារលោក ថាច់ សែម បន្ទាប់ពីបានទទួលដំណឹងថា លោក ថាច់ សែម បានទទួលមរណភាពនៅថ្ងៃពុធ ១៤កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២០...
យេរ៉ូសាឡឹម៖ ក្រុមអ្នកវិភាគនៅអ៊ីស្រាអែល បានលើកឡើងថា ការសម្លាប់អតីតសមាជិកសភាស៊ីរីកាលពីចុងសប្តាហ៍ ដែលត្រូវបានចោទប្រកាន់ដោយការបាញ់កាំភ្លើងរបស់អ៊ីស្រាអែល អាចបង្ហាញពីដំណាក់កាលថ្មីមួយនៅក្នុងសង្គ្រាមស្រមោល ដែលអ៊ីស្រាអែល កំពុងធ្វើប្រឆាំងនឹងវត្តមានអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយស៊ីរីលោក Midhat Saleh ត្រូវបានសម្លាប់នៅក្នុងការិយាល័យរបស់លោក កាលពីថ្ងៃសៅរ៍សប្តាហ៍មុននៅក្នុងភូមិ Ain el-Tinneh ។ ភូមិនេះស្ថិតនៅលើកំពូលភ្នំហ្គោឡាន ជាទឹកដីភ្នំ ដែលអ៊ីស្រាអែល ដណ្តើមបានពីប្រទេសស៊ីរី ក្នុងសង្គ្រាមមជ្ឈឹមបូព៌ា...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសរុស្ស៊ី បាននិយាយនៅថ្ងៃពុធនេះថា ប្រទេសរុស្ស៊ីបានចេញយន្តហោះចម្បាំង Sukhoi Su-30 ពីរគ្រឿង យ៉ាងប្រញាប់ប្រញាល់ ដើម្បីហោះ អមឃ្លាំមើលយន្តហោះទម្លាក់ គ្រាប់យុទ្ធសាស្ត្រអាមេរិក B-1B ពីរគ្រឿង នៅពីលើសមុទ្រខ្មៅ។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឲ្យដឹងថា...
មូស្គូ៖ ប្រទេសរុស្សី នៅថ្ងៃពុធបានធ្វើការប្រកាសគួរឲ្យភ្ញាក់ផ្អើល មួយថាប្រធានាធិបតីលោក Vladimir Putin នឹងមានផែនការក្នុងការធ្វើដំណើរទៅ ចូលរួមក្នុងកិច្ចប្រជុំស្តិពីបញ្ហាបម្រែបម្រួលអាកាសធាតុ នៅក្នុងប្រទេសស្កុតឡែននៅចុងខែខាងមុខ។ អ្នកនាំពាក្យរបស់លោក Putin លោក Dmitry Peskov បានអះអាងថាលោកប្រធានា ធិបតីនឹងត្រឹមបង្ហាញខ្លួនពីចំងាយប៉ុណ្ណោះ ចំពោះកិច្ចប្រជុំដែលនឹងមានការចូលរួមពីសំណាក់មេដឹកនាំមហាអំណាច នៃប្រទេសធំៗចំនួន៤ស្តីពីបញ្ហាបំពុល អាកាសដែលក្នុងនោះប្រធានាធិបតីចិន និងនាយករដ្ឋមន្ត្រីក៏ត្រូវបានគេជឿជាក់ថា មិនទាន់ច្បាស់នោះទេថានឹងអាចចូលរួម ព្រឹត្តិការណ៍នេះដូចគ្នា។...
បរទេស៖ កូរ៉េទាំងពីរកំពុងបត់បែនសាច់ដុំយោធារៀងៗខ្លួន ដោយម្នាក់ៗបង្ហាញពីការវិវត្តចុងក្រោយរបស់ពួកគេ នៅក្នុងបច្ចេកវិទ្យាអាវុធ ទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីជំរុញកូរ៉េខាងជើងឱ្យវិលត្រឡប់មក រកកិច្ចចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរវិញក៏ដោយ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ បានឱ្យដឹងថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូនចេអ៊ីន បានធ្វើទស្សនកិច្ចនៅឯពិព័រណ៍អាកាសចរណ៍និងការពារជាតិអន្តរជាតិសេអ៊ូល ឆ្នាំ ២០២១ នៅថ្ងៃពុធ ដែលបានចាប់ផ្តើមមួយថ្ងៃមុននេះ នៅឯមូលដ្ឋានទ័ពអាកាសសេអ៊ូល...
ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានលើកឡើងថា ក្រុមប្រទេសរបស់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន គឺពួកគេបារម្មណ៍ខ្លាចចិន មានឥទ្ធិពលខ្លាំង លើក្រុមរបស់ពួកគេ ។ ការលើកឡើងរបស់លោកនេះ បន្ទាប់សារព័ត៌មាន The Cambodia Daily Khmer ចុះផ្សាយកាលពីថ្ងៃ២០...
ភ្នំពេញ៖ យុទ្ធសាស្រ្ត ប្រឆាំងទៅនឹងឥទ្ធិពលរបស់ចិន នៅក្នុងតំបន់និងពិភពលោក ពីសំណាក់សម្ព័ន្ធមិត្ត របស់សហរដ្ឋអាមេរិក ដែលបានដាក់ចេញនូវយុទ្ធសាស្រ្ត ឥណ្ឌូ-ប៉ាស៊ីហ្វិក ដែលមានប្រទេស៤ ជាក្បាលម៉ាស៊ីន (អាមេរិក-អូស្រ្តាលី-ឥណ្ឌា-ជប៉ុន) ដោយប្រទេសនីមួយៗ មានតួនាទីក្នុងការឃ្លាំមើល សកម្មភាពចិន រៀងៗខ្លួន។ សូមរំលឹកថា ក្នុងអាណត្តិ អតីតប្រធានាធិបតី សហរដ្ឋអាមរិក លោក ដូ ណាត្រាំ...
ភ្នំពេញ – ថ្ងៃទី ១៤ ខែតុលាឆ្នាំ២០២១៖ សែលកាត ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានប្រកាសពីគំនិតផ្តួចផ្តើម ក្នុងការពង្រីកនូវបណ្តាញផ្តល់សេវារបស់ខ្លួន ដើម្បីពង្រឹងការគ្របដណ្តប់ នៅទូទាំងប្រទេស ដោយផ្តោតនៅ រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ បាត់ដំបង បន្ទាយមានជ័យ កំពង់ធំ សៀមរាប កំពង់ចាម ត្បូងឃ្មុំ និងព្រះសីហនុ។...