នយោបាយ

លោក សយ សុភាព ៖ អាមេរិក អូស្ត្រាលី ឥណ្ឌា ជប៉ុនបារម្ភខ្លាំងណាស់ ខ្លាចចិន លើសក្រុមខ្លួន (Video)

ភ្នំពេញ ៖ ប្រធានសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន លោក សយ សុភាព បានលើកឡើងថា ក្រុមប្រទេសរបស់ឥណ្ឌូ-ប៉ាស៊ីហ្វិកដែលមានសហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា និងជប៉ុន គឺពួកគេបារម្មណ៍ខ្លាចចិន មានឥទ្ធិពលខ្លាំង លើក្រុមរបស់ពួកគេ ។

ការលើកឡើងរបស់លោកនេះ បន្ទាប់សារព័ត៌មាន The Cambodia Daily Khmer ចុះផ្សាយកាលពីថ្ងៃ២០ តុលាថា “បំណុលគឺជានយោបាយការទូត ។ ប្រទេសចិន ត្រូវបានគេកត់សម្គាល់ថា ប្រើប្រាស់បំណុលជាអន្ទាក់ ដើម្បីគ្រប់គ្រងប្រទេសក្រីក្រដែលជាកូនបំណុលរបស់ខ្លួន ។ ចិនគ្រប់គ្រងប្រទេសជាកូនបំណុលរបស់ខ្លួន ដោយប្រើប្រាស់ប្រទេសទាំងនោះ ឲ្យគាំទ្រគោលនយោបាយរបស់ចិន ទាំងនៅថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ និងថែមទាំងប្រើប្រទេសជាកូនបំណុលនោះដើម្បីផលប្រយោជន៍សេដ្ឋកិច្ចរបស់ខ្លូន” ។

ក្រោយឃើញបែបនេះ លោក សយ សុភាពថា “នេះហើយនយោបាយរបស់ឥណ្ឌូ-ប៉ាស៊ីហ្វិក (សហរដ្ឋអាមេរិក អូស្ត្រាលី ឥណ្ឌា ជប៉ុន) ពួកប្រទេសទាំង៤នេះ បារម្មណ៍ខ្លាំងណាស់ ខ្លាចចិនលើសក្រុមខ្លួន។ ដូច្នេះ ប្រទេសខ្មែរដែលមិត្តដែកថែបរបស់ចិនមួយនឹងគេដែរនោះ ត្រូវរងនូវការវាយប្រហារ ស្ទើរគ្រប់ដង្ហើមចេញចូល” ។

ផ្ទាំងពាណិជ្ជកម្ម

លោកបន្តថា ម្ខាងគេវាយប្រហារថា មិនគោរពកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីស ២៣ តុលា ១៩៩១ ម្ខាងគេថា ងាកទៅចិន និងក្លាយជាអន្ទាក់បំណុល។ ឥឡូវបើកយុទ្ធាការ វាយខ្មែរគ្រប់សមរភូមិការទូត ដើម្បីបំបាក់មុខមាត់ ។ ម៉្យាងដល់វេនខ្មែរ ត្រៀមក្លាយជាប្រធានអាស៊ានវិលជុំ។ ដូច្នេះ អាចនិយាយថា ថ្ងៃនេះ ឬស្អែក ឬសប្តាហ៍ក្រោយ វាយខ្មែរខ្លាំងទ្វេដងក៏ថាបាន ។

លោក សយ សុភាព ឲ្យដឹងទៀតថា ខ្មែរនៅពេលនេះ អាចកំដរបាន ព្រោះតែភូមិសាស្ត្រនយោបាយពួកអ្នកឯងប្រឆាំងចិន ដឹកនាំប្រ៊ី កសាងពិភពលោកដោយនយោបាយ ឈ្នះ ឈ្នះ ទាំងអស់គ្នា។

លោកថា ទោះចង់គេចហើយប្រាប់ថា មិនចាត់ទុកអ្នកណាជាអមិត្តក៏ដោយ ក៏គ្មានជម្រើសដើម្បីការពារផលប្រយោន៍ខ្មែរដែរ ។ ពួកនេះ កំពុងប្រើយុទ្ធវិធីយកដៃខោកក្បាល មាត់និយាយលួងលោម ចំណែកជើងទាត់យកតែម្តង ។ មិនតែប្រទេសខ្មែរមួយទេ ពោលឲ្យតែប្រទេសណាជាមិត្តរបស់ចិន ពួកនេះវាយប្រហារ ធ្វើបាបទាំងអស់។ និយាយជារួមប្រទេសតូចតាច ទន់ខ្សោយគ្មានគំនិតឯណាទៅតតាំងជាមួយប្រទេសអ្នកមានលុយ មានអំណាចនោះទេ៕

To Top
×