បរទេស៖ បញ្ហានៃការប្រកួតប្រជែងខាងកងទ័ពជើងទឹក បានទទួលសារៈសំខាន់យ៉ាងខ្លាំង ចំពេលមានភាពតានតឹងកើនឡើង នៅក្នុងសមុទ្រចិនខាងត្បូង ដែលទាំងចិន និងសហរដ្ឋអាមេរិក រក្សាវត្តមានយោធាដ៏រឹងមាំ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រដ្ឋាភិបាល ទីក្រុងប៉េកាំង បាននិងកំពុងអភិវឌ្ឍកងទ័ពជើងទឹករបស់ខ្លួនយ៉ាងសកម្ម ដោយបង្កឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ទៅដល់រដ្ឋាភិបាល ទីក្រុងវ៉ាស៊ីនតោន ជុំវិញឧត្តមភាពកងទ័ពជើងទឹក របស់ខ្លួននៅក្នុងតំបន់។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១...
ភ្នំពេញ៖ កាលពីពេលថ្មីៗនេះ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកយុវជន គណបក្សប្រជាជនកម្ពុជា ខេត្តព្រះសីហនុ បានបញ្ជូនអូប័រពេទ្យមួយគ្រឿង របស់ក្រុមហ៊ុន GTVC ទៅទទួលយកក្មេងស្រី រស់នៅក្រុងកោះរ៉ុង ដែលមានជំងឺហឺត ហើយធ្វើទុក្ខ បញ្ជូនយកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។ បើតាមលោកឧកញ៉ា ទៀ វិចិត្រ មានប្រសាសន៍ថា ក្មេងស្រីមានជំងឺ...
ប៉េកាំង៖ ប្រធានាធិបតីចិន លោក ស៊ី ជីនពីង បានឲ្យដឹងថា ប្រទេសចិន នឹងយកការប្រារព្ធខួបលើកទី៣០ នៃការបង្កើតទំនាក់ទំនងការទូតជាមួយអ៊ីស្រាអែល នៅឆ្នាំក្រោយ ជាឱកាសមួយដើម្បីលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព សុខភាពល្អ និងស្ថិរភាពនៃភាពជាដៃគូដ៏ទូលំទូលាយប្រកបដោយការច្នៃប្រឌិតរបស់ប្រទេសទាំងពីរ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយសមភាគីអ៊ីស្រាអែល លោក Isaac Herzog លោក ស៊ី បានលើកឡើងថា ប្រទេសចិនឱ្យតម្លៃខ្ពស់ ចំពោះទំនាក់ទំនងរបស់ខ្លួនជាមួយអ៊ីស្រាអែល...
បរទេស៖ ប្រទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភអំពីការរីករាលដាល នៃមេរោគឆ្លង និង “វិបត្តិសុខភាពសាធារណៈដ៏មហន្តរាយ” បន្ទាប់ពីប្រទេសនានាជុំវិញពិភពលោក បានបន្ធូរបន្ថយច្បាប់កំចាត់មេរោគ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីត្រលប់ទៅរកភាពប្រក្រតី មុនការរាតត្បាតជាបណ្តើរៗ។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានីយ៍ផ្សាយវិទ្យុផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអង្គារថា ស្ថានភាពមេរោគស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ដោយលើកឡើងពីការសម្រេចចិត្ត “មុនកាលកំណត់”...
បរទេស៖ ចាប់តាំងពីរដ្ឋបាលថ្មីចូលកាន់តំណែង អ្នកខ្លះមិនអាចទប់ទល់នឹងការប៉ាន់ស្មានថា លោកស្រី Harris អាចឆាប់ ឬក្រោយមក នឹងក្លាយជាប្រធានាធិបតីបន្ទាប់ ដោយសារសំណួរជុំវិញសមត្ថភាពរបស់លោក Biden ក្នុងការអនុវត្តភារកិច្ចរបស់គាត់។ ខណៈដែលលោកស្រីគឺជាស្ត្រីដំបូងដែលកាន់តំណែងនេះ ហើយក៏ជាស្ត្រីដែលមានពណ៌សម្បុរផងដែរ – សម្រាប់អ្នកខ្លះលោកស្រីហាក់ដូចជាមានប្រជាប្រិយភាពជាងប្រធានាធិបតីដែលកំពុងកាន់អំណាច។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ទំនាក់ទំនងរវាងប្រធានាធិបតីអាមេរិកបច្ចុប្បន្នលោក...
ភ្នំពេញ៖ នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងលោក ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បាន ចុះទៅពិនិត្យមើលការរៀបចំនៅអាកាសយានដ្ឋាន អន្តរជាតិសៀមរាប ក្នុងការត្រៀមលក្ខណៈទទួលភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ពេញលេញ ។ ក្នុងនោះលោករដ្ឋមន្ត្រីទាំងពីរ បានផ្តល់នូវអនុសាសន៍ណែនាំដល់អ្នកគ្រប់គ្រង នៅព្រលានយន្តហោះអន្តរជាតិសៀមរាប រួមមាន ៖ ១- សម្រាប់អាកាស យាន្តដ្ឋានអន្តរជាតិសៀមរាប ត្រូវជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារ SOP របស់ក្រសួងសុខាភិបាលស្របតាមគន្លងប្រក្រតីភាពថ្មី សម្រាប់ច្រកទ្វារចេញ-ចូលអន្តរជាតិ ឱ្យមានប្រសិទ្ធិភាពខ្ពស់។ ២- សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ត្រូវជំរុញការហោះហើរក្នុងស្រុក និងការតភ្ជាប់ផ្លូវអាកាស ពីប្រទេសដែលជាប្រភពទីផ្សារទេសចរណ៍សំខាន់ៗរបស់កម្ពុជា បម្រើដល់ការទទួលទេសចរអន្តរជាតិ និងអ្នកដំណើរដែលបាន ចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ពេញលេញ ប្រកបដោយតម្លៃសមរម្យ គុណភាព និងសុវត្ថិភាពជូនភ្ញៀវទេសចរ៕
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជាអំពាវនាវឱ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ សូមយកចិត្តទុកដាក់ចំពោះមនុស្សចាស់ ដែលពុំមានទីពឹង ដែលពុំមានកូនចៅរស់នៅជាមួយ ត្រូវផ្តល់នូវសម្ភារចាំបាច់ ជាមុង ជាភួយ ដើម្បីឲ្យពួកគាត់មានការកក់ក្តៅ នៅក្នុងកាលៈទេសៈដែលត្រូវឆ្លងកាត់ដំណាក់កាល នៃរដូវរងារនេះ។ តាមរយៈសារសំឡេងពិសេស ផ្ញើជូនជនរួមជាតិនៅថ្ងៃទី ១៨ ខែវិច្ឆិកា ឆ្នាំ ២០២១ សម្តេចតេជោ ហ៊ុន សែនសុំស្នើឲ្យបងប្អូនប្រជាពលរដ្ឋ យកចិត្តទុកដាក់ទៅលើ ការការពារសុខភាពក្នុងពេលមាន ភាពត្រជាក់កើតឡើង។
ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២១ បានប្រកាសសាលក្រម និង បានផ្តន្ទាទោស បុរសជាប់ចោទម្នាក់ ដែលនិយមរួមភេទប្រុស និង ប្រុស ដោយសម្រេច ដាក់ពន្ធនាគារ កំណត់ អស់មួយជីវិត ជាប់ពាក់ព័ន្ធកាសម្លាប់ និង...
ភ្នំពេញ៖ មន្ត្រីសមត្ថកិច្ចនគរបាលប្រឆាំងគ្រឿងញៀន ក្រសួងមហាផ្ទៃ សហការជាមួយ មន្ត្រីសមត្ថកិច្ចនគរបាលគយ និង មន្ត្រីនគរបាលអន្តោប្រវេសន៍ប្រចាំនៅច្រ ព្រលានយន្តហោះអន្តរជាតិភ្នំពេញកាលពីអាធ្រាត ថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅនេះ បានឃាត់ខ្លួន ស្ត្រីជនជាតិថៃវ័យចំណាស់ម្នាក់ និង ដកហូតបានថ្នាំញៀន ប្រភេទកូកាអ៉ីន មានទម្ងន់ជិត២ គីឡូក្រាម...