ព័ត៌មានជាតិ

កូរ៉េខាងជើង ព្រមានអំពីវិបត្តិសុខភាពសាធារណៈ ដ៏មហន្តរាយ បន្ទាប់ពីប្រទេសនានាជុំវិញ ពិភពលោក បន្ធូរបន្ថយច្បាប់កំចាត់មេរោគ

បរទេស៖ ប្រទេសកូរ៉េខាងជើងបានសម្តែងការព្រួយបារម្ភអំពីការរីករាលដាល នៃមេរោគឆ្លង និង “វិបត្តិសុខភាពសាធារណៈដ៏មហន្តរាយ” បន្ទាប់ពីប្រទេសនានាជុំវិញពិភពលោក បានបន្ធូរបន្ថយច្បាប់កំចាត់មេរោគ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែង ដើម្បីត្រលប់ទៅរកភាពប្រក្រតី មុនការរាតត្បាតជាបណ្តើរៗ។

យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២១ បានឱ្យដឹងថា ស្ថានីយ៍ផ្សាយវិទ្យុផ្លូវការរបស់កូរ៉េខាងជើង បានរាយការណ៍កាលពីថ្ងៃអង្គារថា ស្ថានភាពមេរោគស្ថិតក្នុងដំណាក់កាលធ្ងន់ធ្ងរ ដោយលើកឡើងពីការសម្រេចចិត្ត “មុនកាលកំណត់” ដើម្បីដកវិធានការគម្លាតសុវត្ថិភាពសង្គមប្រឆាំងនឹង COVID-19 ។

ផ្ទាំងពាណិជ្ជកម្ម

របាយការណ៍បាននិយាយថា “បណ្តាប្រទេសដែលបានបន្ធូរបន្ថយការរឹតបន្តឹងកំចាត់មេរោគភាគច្រើនរបស់ពួកគេជាមួយនឹងការរំពឹងទុកលើការចាក់វ៉ាក់សាំង ជាពិសេសកំពុងឈានចូលទៅក្នុងវិបត្តិសុខភាពសាធារណៈដ៏មហន្តរាយ” ។

សូមជម្រាបថា ប្រទេសកូរ៉េខាងជើងបាននឹងកំពុងជំរុញប្រជាជនរបស់ខ្លួនឱ្យរក្សាការប្រុងប្រយ័ត្នខ្ពស់ប្រឆាំងនឹងការផ្ទុះឡើងនៃមេរោគនេះ ខណៈដែលទីក្រុងព្យុងយ៉ាងរៀបចំដើម្បីបើកឡើងវិញនូវព្រំដែនគោករបស់ខ្លួនជាមួយប្រទេសចិន ដែលបានបិទអស់រយៈពេលជិតពីរឆ្នាំដើម្បីទប់ទល់នឹងវីរុសនេះ។ ការកើតឡើងជាថ្មីនៃករណីឆ្លងវីរុស ក៏អាចពន្យារពេលផែនការរបស់កូរ៉េខាងជើងក្នុងការបើកផ្លូវគោករបស់ខ្លួនផងដែរ៕ប្រែសម្រួលៈ ណៃ តុលា

To Top
×