ប៊ែរឡាំង៖ប្រទេសអាល្លឺម៉ង់កាលពីថ្ងៃអាទិត្យម្សិលមិញ បានអះអាងថាខ្លួននៅតែកំពុងបន្តធ្វើការជាមួយគ្នាអាមេរិក យ៉ាងជិតស្និទ្ធទៅលើកិច្ចការងារអនុវត្តកិច្ចព្រម ព្រៀង Nord Stream 2 ដែលតភ្ជាប់បណ្តាញខាងក្រោមសមុទ្រប៉ាល់ តិកក្នុងការបញ្ចូនហ្គាសធម្មជាតិពីរុស្សីមកកាន់ប្រទេសរបស់ខ្លួន។ ក្រសួងការបទេសអាល្លឺម៉ង់ បានថ្លែងដែរថានឹងបន្តសម្របសម្រួល ជាមួយនឹងរដ្ឋាភិបាលអាមេរិកក្នុងការអនុវត្តសេចក្តីប្រកាស និងគម្រោងបំពង់បង្ហូរប្រេងដែលមានតម្លៃរហូតទៅដល់១១ពាន់ លានដុល្លារមួយនេះឲ្យបាន។ គួរឲ្យដឹងដែរថារដ្ឋាភិបាលលោក Joe Biden បានសម្រេចចិត្តដកបម្រាមទៅលើគម្រោងបំពង់បង្ហូរប្រេងនេះកាលពីខែកក្កដាកន្លងមកប៉ុន្តែ កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះបានសម្រេចចិត្តដាក់ ទណ្ឌកម្មផ្សេងទៀតសំដៅក្រុមហ៊ុន រុស្សីដែលមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន Transadria...
បរទេស៖នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនបានបង្ហាញនូវការតាំងចិត្ត ខ្លាំងចំពោះជំនួយទៅដល់ប្រទេសអាហ្គានីស្ថានដោយបញ្ជាក់ថារដ្ឋាភិបាលរបស់អាហ្គានីស្ថានដឹកនាំដោយតាលីបង់កំពុង ជួបបញ្ហាធ្ងន់ធ្ងរ រាប់ចាប់តាំងពីបញ្ហាអសន្តិសុខម្ហូបអាហារនិងវិបត្តិសេដ្ឋកិច្ចផង។ មេដឹកនាំរបស់ប្រទេសមកពីអ៊ីរ៉ង់តួកគីតូមិននីស្ថាននិងប៉ាគីស្ថានផងដែរជាសមាជិកមកពីអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ECO បានជួបជុំគ្នាកាលពីថ្ងៃអាទិត្យម្សិល មិញនៅក្នុងប្រទេសតូមិននីស្ថានហើយបានថ្លែងថាពួកគេមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះ ការផ្តល់ជំនួយទៅដល់ប្រទេសអាហ្គានីស្ថាន ដើម្បីអាចជួយ ឲ្យប្រទេសនេះគេចផុតពីបញ្ហាសេដ្ឋកិច្ចបន្ថែមទៀតព្រមជាពិសេសបញ្ហា ជនអន្តោប្រវេសដ៏រាំរ៉ៃ។ ក្នុងនោះផងដែរប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថាអាហ្គានីស្ថានបច្ចុប្បន្នកំពុងត្រូវការយ៉ាងខ្លាំងនូវចំណី អាហារប្រេងសាំងនិងវត្ថុចាំបាច់ជា ច្រើនទៀតជាពិសេសក្នុងរដូវរងានេះ។ ដោយឡែកលោកប្រធានាធិបតីប៉ាគីស្ថាន Arif Alvi ក៏បានអំពាវនាវទៅកាន់បណ្តាប្រទេសផ្សេងទៀតក្នុងការផ្តល់ជំនួយមនុស្សធម៍...