ព័ត៌មានអន្តរជាតិ

ប្រទេសក្នុងតំបន់អាស៊ី មួយចំនួនសន្យាបន្ថែមជំនួយគាំទ្រដល់ អាហ្គានីស្ថាន

បរទេស៖នៅក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃអាទិត្យបណ្តាប្រទេសក្នុងតំបន់អាស៊ីមួយចំនួនបានបង្ហាញនូវការតាំងចិត្ត ខ្លាំងចំពោះជំនួយទៅដល់ប្រទេសអាហ្គានីស្ថានដោយបញ្ជាក់ថារដ្ឋាភិបាលរបស់អាហ្គានីស្ថានដឹកនាំដោយតាលីបង់កំពុង ជួបបញ្ហាធ្ងន់ធ្ងរ រាប់ចាប់តាំងពីបញ្ហាអសន្តិសុខម្ហូបអាហារនិងវិបត្តិសេដ្ឋកិច្ចផង។

មេដឹកនាំរបស់ប្រទេសមកពីអ៊ីរ៉ង់តួកគីតូមិននីស្ថាននិងប៉ាគីស្ថានផងដែរជាសមាជិកមកពីអង្គការកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ECO បានជួបជុំគ្នាកាលពីថ្ងៃអាទិត្យម្សិល មិញនៅក្នុងប្រទេសតូមិននីស្ថានហើយបានថ្លែងថាពួកគេមានការប្តេជ្ញាចិត្តយ៉ាងខ្លាំងចំពោះ ការផ្តល់ជំនួយទៅដល់ប្រទេសអាហ្គានីស្ថាន ដើម្បីអាចជួយ ឲ្យប្រទេសនេះគេចផុតពីបញ្ហាសេដ្ឋកិច្ចបន្ថែមទៀតព្រមជាពិសេសបញ្ហា ជនអន្តោប្រវេសដ៏រាំរ៉ៃ។

ក្នុងនោះផងដែរប្រធានាធិបតីអ៊ីរ៉ង់លោក Ebrahim Raisi បានលើកឡើងថាអាហ្គានីស្ថានបច្ចុប្បន្នកំពុងត្រូវការយ៉ាងខ្លាំងនូវចំណី អាហារប្រេងសាំងនិងវត្ថុចាំបាច់ជា ច្រើនទៀតជាពិសេសក្នុងរដូវរងានេះ។

ដោយឡែកលោកប្រធានាធិបតីប៉ាគីស្ថាន Arif Alvi ក៏បានអំពាវនាវទៅកាន់បណ្តាប្រទេសផ្សេងទៀតក្នុងការផ្តល់ជំនួយមនុស្សធម៍ និងជួយដល់វិស័យផ្សេងៗទៀតផងដែរដូចជាអប់រំនិងសុខមាលភាពជាដើម៕

ប្រែសម្រួល៖ស៊ុនលី

To Top