ភ្នំពេញ ៖ កម្ពុជា បន្តរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន៨៥នាក់ទៀត តាមលទ្ធផលតេស្តPCR ខណៈជាសះស្បើយចំនួន ៩៤នាក់ និងស្លាប់ចំនួន៧នាក់ ដោយ៥នាក់ មិនបានចាក់វ៉ាក់សាំង ។ ក្នុងនោះ ករណីឆ្លងសហគមន៍ ចំនួន៧៦នាក់ និងអ្នកដំណើរពីបរទេសចំនួន៩នាក់។ គិតត្រឹមព្រឹក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២១ កម្ពុជា មានអ្នកឆ្លងសរុបចំនួន ១១៨...
Breaking News: មេទ័ពតាលីបង់ ស្លាប់ ក្នុង ព្រឹត្តិការណ៍ វាយប្រហារ នៅមន្ទីរពេទ្យ។ នេះបើតាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន បារាំងAFP នៅមុននេះបន្តិច។
បូហ្គោតា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា យ៉ាងហោចណាស់ មនុស្សចំនួន៦នាក់ បានស្លាប់ និង១១នាក់រងរបួស ហើយ២០នាក់ ទៀតកំពុងបាត់ខ្លួន បន្ទាប់ពីមានគ្រោះបាក់ដីកើតឡើង នៅភាគនិរតីនៃ ប្រទេសនេះ ។ នាយកដ្ឋាន Narino របស់ប្រទេសកូឡុំប៊ីបានឲ្យដឹងថា សណ្ឋាគារ និងអាជីវកម្ម១កន្លែង ត្រូវបានកប់ដោយល្បាប់ ។...
បេរ៉ាត់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា ទីភ្នាក់ងារព័ត៌មានជាតិលីបង់ បានរាយការណ៍ថា សន្តិសុខរដ្ឋរបស់ប្រទេសលីបង់ កាលពីថ្ងៃអង្គារ បានចាប់ខ្លួនជនជាតិលីបង់ម្នាក់ ដែលត្រូវបានចោទប្រកាន់ថា ជាសមាជិក ក្រុមរបស់ក្រុមរដ្ឋអ៊ីស្លាម ហៅកាត់ថា (IS) ។ ជនជាតិលីបង់ ដែលត្រូវបានចាប់ខ្លួន នោះរស់នៅស្រុក Akkar ភាគខាងជើងប្រទេស បានសារភាពថា...
ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១ថា នាយកដ្ឋានប្រឆាំង ការធ្វើចំណាកស្រុកខុសច្បាប់ របស់ប្រទេសលីប៊ី បានឲ្យដឹងកាលពីថ្ងៃអង្គារថា ជនចំណាកស្រុកខុសច្បាប់ ចំនួន១៦៣នាក់ ត្រូវបាននិរទេសទៅកាន់ ប្រទេសកំណើតរបស់ពួកគេវិញ គឺប្រទេសនីហ្សេរីយ៉ា ។ នាយកដ្ឋានបានឲ្យដឹងថា “ផ្អែកលើការណែនាំ របស់ក្រសួងមហាផ្ទៃ និងការិយាល័យអគ្គមេធាវី ជនចំណាកស្រុក នីហ្សេរីយ៉ាខុសច្បាប់ ចំនួន១៦៣នាក់...
ភ្នំពេញ ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់បំផុត ដោយជម្រុញឲ្យអាជ្ញាធរខណ្ឌទាំង១៤ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ អនុវត្តឲ្យបានតឹងរ៉ឹង ជុំវិញវិធានការនៃការហាម មិនឲ្យបើកអាជីវកម្ម ខារ៉ាអូខេ និងក្លឹបកំសាន្ត ក្នុងភូមិសាស្រ្តភ្នំពេញ បើទោះបីអាហារដ្ឋាន បៀហ្គាឌិន បើកឲ្យដំណើរការ ជាប្រក្រតីឡើងវិញក៏ដោយ ។ ការដាក់បទបញ្ជាបាននេះ ធ្វើឡើងក្នុងកិច្ចប្រជុំស្ដីពី...
ភ្នំពេញ៖ ក្នុងនាម ប្រជាពលរដ្ឋ រស់នៅក្នុងភូមិព្រៃស្នូល លោក សយ សុភាព បានថ្លែងអំណរគុណ ដល់លោក កេត ម៉ៅ អភិបាលស្រុកសំរោង ដែលបានបន្តបើកទ្វារទឹក មិនឱ្យលិច ផ្ទះសំបែង និងផលដំណាំ (ស្រូវកំពុងចេញផ្លែ) អ្នកនៅខាងលើ។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២១នេះ...
វ៉ាស៊ីនយោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានចោទប្រកាន់ប្រទេសចិន និងរុស្ស៊ី ពីការខកខានក្នុងការបង្ហាញ ពីភាពជាអ្នកដឹកនាំ លើការប្រែប្រួលអាកាសធាតុ ក្នុងការរិះគន់យ៉ាងចាស់ដៃ ចំពោះមេដឹកនាំរបស់ពួកគេ ចំពោះការមិនចូលរួម កិច្ចប្រជុំកំពូល COP26 នៅទីក្រុង Glasgow ។ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល របស់អង្គការសហប្រជាជាតិ ក្នុងគោលបំណង បង្កើតកិច្ចព្រមព្រៀងអាកាសធាតុថ្មី ដ៏មានមហិច្ឆតាមួយ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានសន្យានៅក្នុងកិច្ចប្រជុំកំពូល ស្តីពីអាកាសធាតុរបស់អង្គការ សហប្រជាជាតិថា នឹងផ្តល់ថវិកាដល់ទៅ ១០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ ដើម្បីជួយអាស៊ីតាមបណ្តោយផ្លូវ ឆ្ពោះទៅរកការគ្មានការបំភាយឧស្ម័នកាបូនិច ដោយប្រើការបង្ហាញខ្លួនជាលើកដំបូង ក្នុងឆាកពិភពលោក ដើម្បីបង្ហាញពីភាពជាអ្នកដឹកនាំ ក្នុងការទប់ស្កាត់ការឡើងកំដៅផែនដី។ លោក គីស៊ីដា បានឲ្យដឹងនៅក្នុង សន្និសីទអាកាសធាតុ នៅទីក្រុង...
ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនគរបាលជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ បានចុះបង្ក្រាបករណីកែច្នៃ ជួញដូរគ្រឿងញៀន និងបានចាប់ខ្លួនជនសង្ស័យ ជាជនជាតិ និង ខ្មែរ ចំនួន២នាក់ ព្រមទាំងរឹបអូសគ្រឿងញៀនបានជិត ៦០គីឡូក្រាម នៅរាជធានីភ្នំពេញ។ សមត្ថកិច្ចនគរបាលប្រឆាំង បទល្មើសប្រឆាំងគ្រឿងញៀន បានអោយដឹងថា ជនសង្ស័យទាំង ២នាក់...