ព័ត៌មានអន្តរជាតិ
អ៊ុយក្រែន ប្រារព្ធទិវាកងទ័ពជាមួយឧបករណ៍យោធាអាមេរិក និងប្តេជ្ញាប្រយុទ្ធតទល់នឹងរុស្ស៊ី
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskiy បាននិយាយថា កងកម្លាំងប្រដាប់អាវុធរបស់ប្រទេសអ៊ុយក្រែន មានសមត្ថភាពអាចប្រយុទ្ធទប់ទល់នឹងការវាយប្រហារណាមួយពីប្រទេសរុស្ស៊ី ក្នុងខណៈប្រទេសប្រារព្ធទិវាកងទ័ពជាតិរបស់ខ្លួន នៅថ្ងៃចន្ទនេះ ជាមួយការបង្ហាញនូវរថពាសដែកនិងទូលល្បាតអាមេរិក។ ប្រធានាធិបតីអាមេរិក នាពេលថ្មីៗនេះ បានប្តេជ្ញាផ្តល់គាំទ្រឥតងាករេចំពោះប្រទេសអ៊ុយក្រែន ក្នុងជម្លោះជាប់គាំងជាមួយទីក្រុងមូស្គូ ហើយនឹងប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាជាមួយប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន នៅថ្ងៃអង្គារសប្ដាហ៍នេះ ដើម្បីព្យាយាមរំសាយវិបត្តិ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ...