ភ្នំពេញ៖ រាជរដ្ឋាភិបាល បានសម្រេចបញ្ចប់ការហាមឃាត់ ការធ្វើដំណើរឆ្លងកាត់ ចេញចូលភូមិសាស្ត្រខេត្តមួយទៅខេត្តមួយ និងការបិទរមណីយដ្ឋាន ទេសចរណ៍នៅទូទាំងប្រទេស ដែលត្រូវបានសម្រេច ដោយសេចក្តី សម្រេចលេខ ៤៤ សសរ ចុះថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១ និងសេចក្តីសម្រេចលេខ ៥១ សសរ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ របស់រាជរដ្ឋាភិបាល។...
វ៉ាស៊ីនតោន៖ លោកប្រធានាធិបតី ចូ បៃដិន បានលើកឡើងថា ពិភពលោកបានធ្វើវឌ្ឍនភាព ដ៏សំខាន់ នៅក្នុងកិច្ចខិតខំប្រឹងប្រែង របស់ខ្លួន ដើម្បីដោះស្រាយការប្រែប្រួល អាកាសធាតុ តាមរយៈការសន្យាថ្មី ដែលបានបង្ហាញក្នុងអំឡុង កិច្ចប្រជុំកំពូល ដែលរៀបចំឡើងដោយសហរដ្ឋអាមេរិក ប៉ុន្តែត្រូវមានសកម្មភាព បន្ថែមទៀត។ លោក បៃដិន បានឲ្យនៅពេលបញ្ចប់ កិច្ចប្រជុំនិម្មិតរយៈពេល ២...
បរទេស៖ សាកសពកំពុងត្រូវបានបូជា នៅក្នុងទីក្រុងជុំវិញ ប្រទេសឥណ្ឌា“ ទាំងយប់ទាំងថ្ងៃ” នៅពេលដែលកម្មករ មិនអាចឆ្លើយនឹងសំណួរ ទាក់ទងនឹងមូលហេតុ ដែលចំនួនអ្នកស្លាប់នេះ មិនកើនឡើង។ យោងតាមសារព័ត៌មាន NZheral ចេញផ្សាយកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ បានឱ្យដឹងថា កន្លែងបូជាសពកំពុងត្រូវបានគេ ធ្វើឱ្យហួសកំរិត ដល់កម្រិតដែលផ្នែកដែក រលាយដែក ហើយនៅឯកន្លែងមួយ បំពង់ផ្សែង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា កម្ពុជាលែងមានករណីស្លាប់ ដោយសារជំងឺគ្រុនចាញ់ ចាប់តាំងពីឆ្នាំ២០១៨ រហូតមកដល់បច្ចុប្បន្ននេះ ទោះបី កម្ពុជាស្ថិត ក្នុងបរិយាកាសដ៏លំបាក ដោយសារជំងឺកូវីដ-១៩ ក៏ដោយ។ តាមរយៈសារលិខិត ថ្លែងក្នុងឱកាសប្រារព្ធទិវាជាតិ ប្រយុទ្ធនឹងជំងឺគ្រុនចាញ់ នាថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២១ សម្ដេចតេ...
ប៉េកាំង៖ ក្រុមប្រឹក្សារដ្ឋចិន និងរដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី កាលពីថ្ងៃសុក្របានទាក់ទង ជាមួយក្រុមប្រឹក្សា ទំនាក់ទំនងបរទេស សហរដ្ឋអាមេរិក តាមរយៈតំណភ្ជាប់វីដេអូ ដោយបានដាក់សំណើ ៥ចំណុចជុំវិញ ទំនាក់ទំនងទ្វេភាគី។ លោក វ៉ាង យី បានលើកឡើងថា ប្រមុខរដ្ឋទាំងពីរបានគូសបញ្ជាក់ ទិសដៅទូទៅ ដើម្បីអភិវឌ្ឍចំណងទាក់ទង រវាងប្រទេសទាំងពីរ។...
ភ្នំពេញ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រេចបង្កើតក្រុមការងារ បច្ចេកទេសចំពោះកិច្ច ទទួលបន្ទុករៀបចំក្របខណ្ឌ យុទ្ធសាស្រ្ត និងវិធានការគោលនយោបាយ ស្តីពីអន្តរាគមន៍ជំនួយសង្គម ដើម្បីជួយប្រជាពលរដ្ឋ ដែលទទួលរងផលប៉ពាល់ ដោយសារជំងឺកូវីដ-១៩ នៅក្នុងអំឡុងពេល អនុវត្តវិធានការបិទខ្ទប់។ យោងតាមសេចក្ដីសម្រេចរបស់ ក្រសួងសេដ្ឋកិច្ច នាថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២១ បានបញ្ជាក់ថា ត្រូវបានបង្កើតក្រុម ការងារបច្ចេកទេសចំពោះកិច្ច...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានលើកឡើងថា ក្នុងរយ:ពេលបិទខ្ទប់ រាជធានីភ្នំពេញ ក្រសួងពាណិជ្ជកម្ម គួរលក់ទំនិញរបស់ខ្លួន បង់រំលស់ជូនប្រជាពលរដ្ឋក្រីក្រ ហើយអនុញ្ញាត ឱ្យអ្នកលក់ដូរធម្មតា លក់នៅជិតនោះសម្រាប់អ្នកមាន លុយគ្រប់គ្រាន់ ។ លោក ខៀវ កាញារីទ្ធ មានយោបល់បែបនេះ បន្ទាប់ពីឃើញក្រសួងពាណិជ្ជកម្ម ចាត់ចែងបើកស្តង់លក់ទំនិញ...
ភ្នំពេញ៖ រូបភាពចៃដន្យប៉ុន្មានសន្លឹក បានធ្វើឱ្យមានការចាប់អារម្មណ៍ ចំពោះលោក យូកូ វីដូដូ ប្រធានាធិបតី នៃសាធារណរដ្ឋឥណ្ឌូនេស៊ី ដែលបានឱនចងខ្សែស្បែកជើង ពេលធ្វើដំណើរចូលរួមកិច្ចប្រជុំពិសេស ក្រៅផ្លូវការ ស្ដីពីបញ្ហាភូមា កាលពីថ្ងៃទី២៤ មេសា ឆ្នាំ២០២១ ។
បរទេស៖ កាលពីថ្ងៃសុក្រម្សិលមិញនេះ រដ្ឋមន្ត្រីនៃប្រទេសចំនួន៣ ដែលមានដូចជាប្រទេសរ៉ូមេនី ប្រទេសប៉ូឡូញ ប្រទេសតួកកីផង បានជួបគ្នាកាលពីថ្ងៃសុក្រម្សិលមិញ ដើម្បីពិភាក្សាគ្នា ទៅលើបញ្ហាសំខាន់ ប្រធានបទសន្តិសុខ ដែលជាពិសេស ក្នុងនោះគឺបញ្ហានៅរដ្ឋ Georgia និងបញ្ហានៅអ៊ុយក្រែន។ នៅក្នុងអំឡុងកិច្ចប្រជុំ ត្រីភាគីនោះផងដែរ បញ្ហាផ្សេងទៀត ដែលត្រូវលើកមកពិភាក្សា មានដូចជាបញ្ហា នៅប្រទេសនៅភាគខាងកើត ហើយនោះក៏មានដូចជាបញ្ហា នៃការត្រៀមខ្លួន...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយ នៅថ្ងៃសៅរ៍នេះបានឲ្យដឹងថា សហភាពអ៊ឺរ៉ុប តាមរយៈប្រធានគណកម្មការ លោកស្រី Ursula von der Leyen បានធ្វើការរំពឹងទុកមួយថាប្លុកនេះ នឹងអាចធ្វើការចាក់វ៉ាក់សាំង ជូនពលរដ្ឋដែលមាន អាយុពេញវ័យរបស់ខ្លួន ឲ្យបាន៧០ភាគរយ នៅត្រឹមចុងខែកក្កដានេះ។ ថ្លែងនៅក្នុងពេល កំពុងបំពេញដំណើរ ទស្សនកិច្ចមួយនៅក្នុងរោងចក្រ ផលិតវ៉ាក់សាំង Pfizer នៅក្នុងទីក្រុង Puurs ប្រទេសប៊ែលហ្ស៊ិក ដែលជាទីកន្លែងគេស្គាល់ថា វ៉ាក់សាំងភាគច្រើន របស់អ៊ឺរ៉ុប ត្រូវបានផលិតនោះ លោកស្រី von der Leyen បាននិយាយទៀតថា នៅត្រឹមតែ២ខែទៀតប៉ុណ្ណោះ ជាជាងការរំពឹងទុក លើកមុននៅក្នុងកញ្ញានោះយើងអាចធ្វើរឿងនេះ បានជោគជ័យ។ ក្នុងនោះផងដែរ លោកស្រី ក៏បានអះអាងដែរថា គណកម្មការសហភាពអ៊ឺរ៉ុប មកដល់ពេលនេះ គឺកាន់តែខិតជិត ក្នុងការទទួលយកកិច្ចព្រមព្រៀង ថ្មីមួយទៀតហើយ ដើម្បីអាចទទួលយកវ៉ាក់សាំង ពីសំណាក់ក្រុមហ៊ុន Pfizer និង BioNTech ក្នុងទំហំប្រមាណជា១,៨ពាន់លានដូសបន្ថែមទៀត នៅឆ្នាំ២០២២ និងឆ្នាំ២០២៣ខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី