បរទេស៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃនេះបានឲ្យដឹងថា អ្នកនាំពាក្យ របស់ក្រុមតាលីបង់ បានចេញមក បញ្ជាក់ច្បាស់ហើយថា ខ្លួននឹងមិនចូលរួម នៅក្នុងកិច្ចប្រជុំដើម្បីសន្តិភាព ដែលគ្រោងនឹងធ្វើឡើង នៅក្នុងប្រទេសតួកគី នៅសប្តាហ៍នេះ នៅឡើយទេ។ ការប្រកាសនេះកំពុងបានធ្វើឲ្យកិច្ចខំប្រឹងប្រែង របស់អាមេរិក ដើម្បីសន្តិភាពនៅអាហ្គានីស្ថាន កំពុងប្រឈមមុខបញ្ហា សាជាថ្មី ខណៈដែលកន្លងមករដ្ឋមន្ត្រីការបរទេស អាមេរិកលោក...
ប៉េកាំង៖ សមាជិកក្រុមប្រឹក្សារដ្ឋ និងជារដ្ឋមន្រ្តីការបរទេស ចិនលោក វ៉ាង យី បានឲ្យដឹងថាប្រទេសចិន នឹងប្រកាន់ខ្ជាប់នូវសាមគ្គីភាព និងជំនួយគ្នាទៅវិញទៅមក និងរួមដៃគ្នាជាមួយបណ្តាប្រទេសដទៃទៀត ដើម្បីកម្ចាត់នូវជំងឺរាតត្បាតកូវីដ-១៩ ។ លោកវ៉ាង យី បានធ្វើការកត់សម្គាល់នៅក្នុងព្រឹត្តិការណ៍ពិសេសរបស់ក្រសួងការបរទេស ដើម្បីធ្វើបទបង្ហាញខេត្តហ៊ូប៉ី ទៅកាន់ពិភពលោកដោយប្រធានបទ – វីរភាពហ៊ូប៉ីៈបង្កើតឡើងវិញ សម្រាប់ពិភពលោកថ្មី។ លោក វ៉ាង...
ភ្នំពេញ ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឲ្យដឹងថា ដើម្បីឲ្យប្រព័ន្ធ ភស្តុភារកម្មកម្ពុជាកាន់តែមានការ រីកចម្រើន កម្ពុជាត្រូវសិក្សាផែនការមេថ្នាក់ជាតិ ភស្តុភារកម្ម បានច្បាស់លាស់ដោយឈរលើស្មារតី សាមគ្គីភាពរួមគ្នា។ ក្នុងកិច្ចប្រជុំស្តីពី កិច្ចដំណើរការនៃការអនុវត្តគម្រោងធ្វើឲ្យប្រសើរឡើង នូវប្រព័ន្ធភស្តុភារកម្មនៃកម្ពុជា (ជំហានទី២) តាមប្រព័ន្ធវីដេអូពីចម្ងាយ កាលពីថ្ងៃទី១២ ខែមេសា...
ឡូសអ៊ែនជីឡេស៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា ក្រុមអាជ្ញាធរសុខាភិបាលប្រចាំរដ្ឋ បានបញ្ចេញទិន្នន័យឲ្យឃើញថា សរុបចំនួនអ្នកឆ្លងជំងឺកូវីដ១៩ នៅរដ្ឋកាលីហ្វ័រនីញ៉ា ជារដ្ឋដែលមានពលរដ្ឋរស់នៅច្រើនជាងគេ នៅសហរដ្ឋអាមេរិក ហើយអ្នកឆ្លងបានកើនឡើងដល់ ៣,៦លាននាក់ ។ តាមការគ្រោងទុក ក្រសួងសុខាភិបាលសាធារណៈ ប្រចាំរដ្ឋកាលីហ្វ័រនីញ៉ា បានរាយការណ៍មកថា មានករណីថ្មីនៃជំងឺកូវីដ១៩ ដែលបានរាយការណ៍នាពេលថ្មីៗនេះចំនួន ៤.៩៥៤នាក់ និងមានអ្នកស្លាប់ចំនួន...
លំនៅដ្ឋាន ម៉ារីហូម ជាលំនៅដ្ឋានបែបធម្មជាតិ ដែលល្អប្រណីតទាន់សម័យ ហើយជាពិសេសការសាងសង់ អនុលោមតាមបទដ្ឋានសំណង់ និងមានគុណភាពខ្ពស់ ដោយមានការរចនា ស្រស់ស្អាតនិងមានមុខងារ ពេញលេញ ជួយឲ្យការរស់នៅ ប្រកបដោយផាសុកភាព។ ម៉ារីហូម ស្ថិតនៅក្នុងតំបន់ ដែលពោរពេញទៅដោយ សក្តានុពលខ្ពស់ ដែលហ៊ុមព័ទ្ធទៅ ដោយសេវាសាធារណៈជាច្រើន។ ទន្ទឹមនឹងនេះ នៅក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរខាងមុខ លំនៅដ្ឋាន...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា អង្គការជនអន្តោប្រវេសន៍អន្តរជាតិ ហៅកាត់ថា (IOM) បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ជនអន្តោប្រវេសន៍ប្រមាណ ៣៤នាក់ បានបាត់បង់ជីវិតនៅឆ្នេរសមុទ្រ Djibouti នៃដែនសមុទ្រក្រហម ។ លោក Mohammed Abdiker នាយកប្រចាំតំបន់របស់អង្គារ IOM ប្រចំានៅតំបន់ខាងកើត...
ភ្នំពេញ ៖រដ្ឋាភិបាលចិន បានផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងស៊ីណូហ្វាម ចំនួន៤០ម៉ឺនដូសទៀត មកដល់រាជរដ្ឋាភិបាលកម្ពុជា ហើយនឹងដឹកមកកម្ពុជា នាចុងខែមេសាខាងមុខ។ តាមទូតចិននាព្រឹកព្រឹកថ្ងៃ១៣ មេសា នេះបានឲ្យដឹងថាដំណឹង ដើម្បីគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចប្រយុទ្ធប្រឆាំង ជំងឺវីរុសកូវីដ-១៩ រដ្ឋាភិបាលចិនសម្រេចផ្តល់ជំនួយឥតសំណង ជាវ៉ាក់សាំងកូវីដ Sinopharm ចំនួន ៤០ ម៉ឺនដូសបន្ថែមទៀតដល់ភាគីកម្ពុជា។ ទូតបន្តថា វ៉ាក់សាំងទាំងនេះនឹងដឹកជញ្ជូន...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន ស្ដីពីការរកឃើញ អ្នកឆ្លងកូវីដ១៩ ថ្មីចំនួន ១៨១នាក់ ភាគច្រើនអ្នករស់នៅរាជធានីភ្នំពេញមានចំនួន១៤០នាក់ ។ ក្នុងនោះស្វាយរៀង១៤នាក់ ព្រះសីហនុ៨នាក់ ព្រៃវែង៦នាក់ កណ្តាល៣នាក់ សៀមរាប៤នាក់ ព្រះវិហារម្នាក់ ក្រចេះម្នាក់ តាកែវម្នាក់ និងពលករម្នាក់...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាមានករណីស្លាប់ដោយសារជំងឺកូវីដ១៩ថ្មីចំនួន៣នាក់ទៀតជាជនជាតិខ្មែរ។ ក្នុងនោះ ស្រ្តីអាយុ៧៩ ,ស្រ្តីអាយុ៥៩ឆ្នាំ និងបុរស អាយុ៥៧ឆ្នាំ ៕
ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងលើសពី១៧០.០០០នាក់ គិតត្រឹមថ្ងៃចន្ទនេះ ស្របពេលមានរលកថ្មី នៃការផ្ទុះឡើងជំងឺកូវីដ១៩ នៅក្នុងតំបន់អាស៊ីខាងត្បូង ខណៈដែលប្រទេសបង់ក្លាដេស បានប្រកាសដោយផ្ទាល់ជាថ្មី អំពីការបិទប្រទេសទាំងស្រុង ។ ជាមួយគ្នានេះដែរ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានអ្នកស្លាប់ចំនួន៩០៤នាក់ ហើយចំនួនអ្នកស្លាប់ ដោយសារ...