ព័ត៌មានអន្តរជាតិ

ឥណ្ឌា មានអ្នកស្លាប់ ដោយសារ ជំងឺកូវីដ១៩ លើសពី១៧ម៉ឺននាក់ ខណៈបង់ក្លាដេស ប្រកាសបិទទូទាំងប្រទេស

ហុងកុង៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺកូវីដ១៩ នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងលើសពី១៧០.០០០នាក់ គិតត្រឹមថ្ងៃចន្ទនេះ ស្របពេលមានរលកថ្មី នៃការផ្ទុះឡើងជំងឺកូវីដ១៩ នៅក្នុងតំបន់អាស៊ីខាងត្បូង ខណៈដែលប្រទេសបង់ក្លាដេស បានប្រកាសដោយផ្ទាល់ជាថ្មី អំពីការបិទប្រទេសទាំងស្រុង ។

ជាមួយគ្នានេះដែរ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ មានអ្នកស្លាប់ចំនួន៩០៤នាក់ ហើយចំនួនអ្នកស្លាប់ ដោយសារ ជំងឺកូវីដ១៩នៅក្នុងប្រទេសឥណ្ឌា បានកើនឡើងដល់១៧០.១៧៩នាក់ នេះបើយោងតាម ទិន្នន័យចុងក្រោយបង្អស់ ដែលបានប្រកាសដោយរដ្ឋាភិបាល សហព័ន្ធ ជាមួយគ្នានេះដែរ មានអ្នកឆ្លងជំងឺប្រចាំថ្ងៃចំនួន១៦៨.៩១២នាក់ ។

ស្របពេលដែលការឆ្លង ជំងឺកូវីដ១៩ បានកើនឡើង រដ្ឋាភិបាលនៃប្រទេសបង់ក្លាដេស បានប្រកាសជាមួយ ដោយផ្ទាល់ពីការបិទប្រទេសទាំងស្រុង គិតចាប់ម៉ោង៦និង០០នាទីព្រឹក ម៉ោងក្នុងស្រុក ពីថ្ងៃទី១៤ មេសា រហូតដល់ពាក់កណ្តាល អធ្រាតថ្ងៃទី២១ ខែមេសា ៕

ដោយ៖ម៉ៅ បុប្ផាមករា

To Top