ព័ត៌មានអន្តរជាតិ

និស្សិត និងសកម្មជនឥណ្ឌូណេស៊ីជាង ១,០០០ នាក់ តវ៉ាប្រឆាំងរដ្ឋាភិបាលជុំវិញវិបត្តិភ្លើងឆេះព្រៃឈើ និងគោលនយោបាយការចំណាយរបស់រដ្ឋាភិបាល

ទីក្រុងហ្សាកាតា៖ និស្សិត និងសកម្មជនសង្គមស៊ីវិលជាង ១,០០០ នាក់ បានប្រមូលផ្តុំគ្នាតវ៉ាទ្រង់ទ្រាយធំនៅតាមដងផ្លូវកណ្តាលទីក្រុងហ្សាកាតា កាលពីថ្ងៃពុធ ដើម្បីសម្តែងការមិនសប្បាយចិត្ត និងប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ Prabowo Subianto។ ការតវ៉ានេះផ្តោតសំខាន់លើការរិះគន់ការគ្រប់គ្រងវិបត្តិភ្លើងឆេះព្រៃឈើដ៏ធ្ងន់ធ្ងរ និងអាទិភាពនៃការចំណាយថវិការបស់រដ្ឋាភិបាល។  យោងតាមសារព័ត៌មាន Times Nows បានអោយដឹងថា ភាគច្រើននៃអ្នកចូលរួមតវ៉ាបានស្លៀកពាក់ឈុតពណ៌ខ្មៅ ដោយបានប្រមូលផ្តុំគ្នានៅជុំវិញរង្វង់មូលសណ្ឋាគារឥណ្ឌូណេស៊ី (Hotel Indonesia Roundabout)។ ក្នុងអំឡុងពេលតវ៉ា មានភាពតានតឹងកើតឡើងបន្តិច នៅពេលដែលក្រុមអ្នកតវ៉ាមួយចំនួន បានរុញច្រានរបាំងការពាររបស់ប៉ូលិស ខណៈកងកម្លាំងមានសមត្ថកិច្ចបានរារាំងមិនឱ្យពួកគេចូលទៅដល់តំបន់សំខាន់ៗមួយចំនួន។  ក្រុមអ្នកតវ៉ាបានលើកម្រាមដៃបី និងបានពន្លាតបដាពណ៌សដ៏ធំមួយ ដែលបង្កប់អត្ថន័យនិមិត្តរូបនៃការកេងប្រវ័ញ្ច បញ្ហាអគ្គិភ័យព្រៃឈើ និងភាពក្រីក្រដែលកំពុងតែកើនឡើង។…

ទីក្រុងហ្សាកាតា៖ និស្សិត និងសកម្មជនសង្គមស៊ីវិលជាង ១,០០០ នាក់ បានប្រមូលផ្តុំគ្នាតវ៉ាទ្រង់ទ្រាយធំនៅតាមដងផ្លូវកណ្តាលទីក្រុងហ្សាកាតា កាលពីថ្ងៃពុធ ដើម្បីសម្តែងការមិនសប្បាយចិត្ត និងប្រឆាំងនឹងការដឹកនាំរបស់រដ្ឋាភិបាលប្រធានាធិបតី លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ Prabowo Subianto។ ការតវ៉ានេះផ្តោតសំខាន់លើការរិះគន់ការគ្រប់គ្រងវិបត្តិភ្លើងឆេះព្រៃឈើដ៏ធ្ងន់ធ្ងរ និងអាទិភាពនៃការចំណាយថវិការបស់រដ្ឋាភិបាល។ 

យោងតាមសារព័ត៌មាន Times Nows បានអោយដឹងថា ភាគច្រើននៃអ្នកចូលរួមតវ៉ាបានស្លៀកពាក់ឈុតពណ៌ខ្មៅ ដោយបានប្រមូលផ្តុំគ្នានៅជុំវិញរង្វង់មូលសណ្ឋាគារឥណ្ឌូណេស៊ី (Hotel Indonesia Roundabout)។ ក្នុងអំឡុងពេលតវ៉ា មានភាពតានតឹងកើតឡើងបន្តិច នៅពេលដែលក្រុមអ្នកតវ៉ាមួយចំនួន បានរុញច្រានរបាំងការពាររបស់ប៉ូលិស ខណៈកងកម្លាំងមានសមត្ថកិច្ចបានរារាំងមិនឱ្យពួកគេចូលទៅដល់តំបន់សំខាន់ៗមួយចំនួន។ 

ក្រុមអ្នកតវ៉ាបានលើកម្រាមដៃបី និងបានពន្លាតបដាពណ៌សដ៏ធំមួយ ដែលបង្កប់អត្ថន័យនិមិត្តរូបនៃការកេងប្រវ័ញ្ច បញ្ហាអគ្គិភ័យព្រៃឈើ និងភាពក្រីក្រដែលកំពុងតែកើនឡើង។

ព្រឹត្តិការណ៍នេះកើតឡើងបន្ទាប់ពីការគម្រប់ខួបពីរឆ្នាំនៃការកាន់តំណែងរបស់លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ានតូ ដែលបាននាំឱ្យសាធារណជន និងក្រុមនិស្សិតងាកមកចាប់អារម្មណ៍ជាថ្មី ព្រមទាំងបង្កើនការរិះគន់ចំៗចំពោះចំណាត់ការផ្នែកបរិស្ថាន ការឆ្លើយតបចំពោះបញ្ហាមហន្តរាយធម្មជាតិ និងគោលនយោបាយសេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាល។

To Top