បរទេស៖ ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ត្រូវបានរកឃើញបន្ថែមទៀត ចំនួន ៣៣៤ នាក់ ដោយក្នុងនោះ អ្នកឆ្លងក្នុងស្រុកចំនួន ៣២៧ នាក់ និងការនាំចូលចំនួន ៧ នាក់ ដែលធ្វើអោយចំនួន អ្នកឆ្លងវីរុសនេះ សរុបក្នុងប្រទេសថៃ បានកើនឡើងដល់ ២៩ ៩០៥ នាក់។ យោងតាមសារព័ត៌មាន Bangkok...
បរទេស៖ កម្មករកូរ៉េខាងជើង ចំនួន៣នាក់ ដែលត្រូវគេចាប់ឃុំខ្លួន នៅក្នុងប្រទេសរុស្ស៊ី នាពេលថ្មីៗនេះ ត្រូវបានដោះលែង ឲ្យមានសេរីភាព និងអនុញ្ញាតឲ្យធ្វើដំណើរ ទៅកាន់ប្រទេសកូរ៉េខាងត្បូង នេះបើយោង តាមសេចក្តីរាយការណ៍មួយ របស់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី។ ទីភ្នាក់ងារសារព័ត៌មាន Baikal Daily បានរាយការណ៍ថា អតីតកម្មករ ជាជនជាតិកូរ៉េខាងជើង បានជាប់ពន្ធនាគារ នៅក្នុងប្រទេសរុស្ស៊ី សម្រាប់រយៈពេល...
ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១ថា រាជរដ្ឋាភិបាលកម្ពុជា នឹងពិចារណា ក្នុងការបើកទទួល ភ្ញៀវទេសចរអន្តរជាតិ ដែលបានចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយ មកទស្សនាគោលដៅទេសចរណ៍ សៀមរាប-អង្គរ នៅត្រីមាសទី៤ នៃឆ្នាំ២០២១ ស្របពេលដែលការគ្រប់គ្រង សហគមន៍នៅខេត្តសៀមរាប-អង្គរស្ថិតក្នុងភាពល្អប្រសើរ។ យោងតាម គេហទំព័រហ្វេសប៊ុក...
ភ្នំពេញ៖ លោក ម៉េត មាសភក្ដី អ្នកនាំពាក្យសាលារាជធានី ភ្នំពេញ នៅយប់ថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា មកដល់ពេលនេះកម្មករ-កម្មការី បម្រើការងារ នៅក្នុងរោងចក្រ ឌីន ហាន ប្រមាណជា៥០នាក់ ត្រូវបានរកឃើញវិជ្ជមានកូវីដ១៩។ ជាមួយនឹងការរកឃើញនេះ អ្នកនាំពាក្យរូបនេះក៏ សូមអំពាវនាវ ដល់កម្មករកម្មការនីទាំងអស់ដែលបម្រើការនៅរោងចក្រមួយនេះ ត្រូវមកយកសំណាក...
ភ្នំពេញ៖ លោកវរសេនីយ៍ឯក ម៉េង វិមានតារា អធិការនគរបាលខណ្ឌមានជ័យ បានអោយដឹងថា កម្មករបម្រើការងារ នៅក្នុងរោងចក្រ ឌីនហាន ចំនួន៥០នាក់ បានឆ្លងជំងឺកូវីដ១៩។ តាមរយៈបណ្ដាញសង្គមហ្វេសប៊ុក របស់ លោកវរសេនីយ៍ឯក ម៉េង វិមានតារា បានសរសេរយ៉ាងដូច្នេះថា «អ្វីដែលខ្ញុំតក់ស្លុត និងព្រួយបារម្ភបំផុតនោះ គឺកម្មកររោងចក្រ ឌីនហាន ដែលស្ថិតនៅក្នុងមូលដ្ឋានខណ្ឌមានជ័យ...
ភ្នំពេញ៖ ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឲ្យដឹងថា នៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ កម្មករ-កម្មការិនីចំនួន ៣ ៩៤២នាក់ បានទទួលចាក់វ៉ាក់ សាំងកូវីដ១៩របស់ស៊ីណូវ៉ាក់រួចរាល់ក្នុងដូសទី១៕
កោះកុង: លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៧គ្រួសារ និងទូកចំនួន២គ្រឿងស្ថិត នៅភូមិតាមាឃ ឃុំអណ្តូងទឹកស្រុកបូទុមសាគរខេត្តកោះកុង កាលពីយប់ថ្ងៃទី៦ខែមេសាឆ្នាំ២០២១ បានរងគ្រោះធម្មជាតិដោយសារ ព្យុះភ្លៀងខ្យល់កន្រ្តាក់ខូចខាត ។ លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ និងជាប្រធានគណៈកម្មាធិការអនុសាខាកាត់ បាទក្រហមកម្ពុជាស្រុកបូទុមសាគរបានឲ្យដឹងថា លំនៅដ្ឋានប្រជាពលរដ្ឋចំនួន១៧ខ្នងនិងទូកនេសាទខ្នាតតូចចំនួន២គ្រឿងត្រូវខូចខាតដោយសារមានភ្លៀងខ្យល់កន្ត្រាក់យ៉ាងធ្ងន់ធ្ងរ។ ជាមួយគ្នានេះដែរ លោកបាននាំអំណោយអនុសាខាកាកបាទក្រហមស្រុកផ្តល់ជូនមាន៖១- តង់ អង្ករ២០គីឡូក្រាម ទឹកសុីអុីវប៑ីចេងទឹកត្រី អំបិល...
បរទេស៖ នេះបើយោងតាមព័ត៌មាន ដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសថៃនិង ប្រទេសភូមា ដែលគេនិយាយថា យោធាមីយ៉ាន់ម៉ាបានចេញដីកាចាប់ខ្លួនបវរកញ្ញា Grand Myanmar 2020 ឆ្នាំ ២០២០ គឺកញ្ញា Han Lay ដោយសារការអំពាវនាវរបស់ នាងអំពីការតស៊ូទាមទាររកប្រជាធិបតេយ្យរបស់បរទេស និងអំពើឃោរឃៅដែលបានប្រព្រឹត្តដោយយោធារបស់រដ្ឋ។ ពួកគេក៏បានចេញដីកាចាប់ខ្លួនជនដែលបានបញ្ជូននាង Han Lay ទៅប្រទេសថៃផងដែរ។ យោងតាមវែបសាយ...
អាប់ឌីស អាបាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការរោគប្រចាំនៅទ្វីបអាហ្វ្រិក ហៅកាត់ថា (Africa CDC) បានឲ្យដឹងកាលពីថ្ងៃអង្គារថា ប្រទេសនៅទ្វីបអាហ្វ្រិកខាងលិច ឈ្មោះថា ហ្គីណេ (Guinea) បានរកឃើញមានករណីវីរុសអេបូឡា ចំនួន០៥ករណី និង០៣ករណីនៃជំងឺអេបូឡា ដែលបណ្តាលឲ្យស្លាប់ក្នុងរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ។ មជ្ឈមណ្ឌល...