ភ្នំពេញ៖ លោក ទៀ សុខា ប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តព្រះសីហនុ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ បានចាត់ឲ្យលោក តេង ភីស៊ាន ជាតំណាង និងសមាជិក សមាជិកា នាំយកអំណោយទៅឧបត្ថម្ភជូនដល់រដ្ឋបាលខេត្តព្រះសីហនុ អំណោយរួមមានៈ ទឹកបរិសុទ្ធចំនួន១០០កេស, មីថៃចំនួន៨កេសធំ, អាល់កុលចំនួន១០កាន, ម៉ាសចំនួន១០០ប្រអប់,...
ភ្នំពេញ៖ ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស ក្លាយជាក្រុមហ៊ុនដៃគូ ដ៏មានទំនុកចិត្តបំផុត សម្រាប់អតិថិជនគ្រប់រូប ដែលយើងផ្តល់នូវសេវាកម្មថ្មី ដំបូងបំផុតនៅក្នុងប្រទេសកម្ពុជា នោះគឺ“VET បញ្ញើទាន់ចិត្ត” ដឹករហ័សម៉ង! ក្រុមហ៊ុនវីរៈប៊ុនថាំ អេចប្រេស សូមជូនដំណឹង ដល់អតិថិជនទាំងអស់ ឲ្យបានជ្រាប់ថា យើងបានចាប់ផ្តើម នូវសេវាកម្មថ្មីដំបូងបង្អស់ នៅក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១ ខែមេសាឆ្នាំ ២០២១...
វ៉ាស៊ីនតោន៖ បច្ចុប្បន្ននេះសហរដ្ឋអាមេរិកបានកត់ត្រាករណីឆ្លងនៃជំងឺកូវីដ-១៩ទម្រង់ថ្មីជាង ១០,០០០ ករណី ដែលបង្កឡើងដោយវីរុសនេះខណៈអ្នកជំនាញបានព្រមានអំពីការកើនឡើងនៃករណីឆ្លងជំងឺកូវីដ-១៩ ផ្សេងទៀត នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ក្នុងចំណោមករណីឆ្លងសរុបចំនួន ១០,៩៨៥ ករណី ដែលរាយការណ៍ដោយមជ្ឈមណ្ឌលត្រួតពិនិត្យ និងបង្ការជំងឺសហរដ្ឋអាមេរិក (CDC) គិតត្រឹមថ្ងៃអាទិត្យមាន ១០,៥៧៩ ករណីត្រូវបានបង្កឡើងដោយវីរុសទម្រង់ថ្មី ដែលត្រូវបានគេស្គាល់ថា B.1.1.7 ដែលត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសអង់គ្លេស។ ក្នុងនោះមាន ២៨៨ ករណីនៃការឆ្លងមេរោគថ្មីដែលត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូងដែលគេហៅថា...
ញ៉ូវយ៉ក៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងកាលពីរាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ប្រភពចេញការទូតបានឲ្យដឹង កាលពីថ្ងៃច័ន្ទ (ចក្រភពអង់គ្លេស) ថា អង់គ្លេសបានអំពាវនាវ ឱ្យមានការប្រជុំក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ជាបន្ទាន់ស្តីពីស្ថានភាពនៅប្រទេសមីយ៉ាន់ម៉ា ដែលក្រុមបាតុករប្រឆាំង រដ្ឋប្រហារត្រូវបានសម្លាប់កាលពីចុងសប្តាហ៍ ។ ប្រភពដបានឲ្យដឹងថា សមាជិកក្រុមប្រឹក្សាសន្តិសុខចំនួន១៥រូប...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលសម្ដេចតេជោ ហ៊ុន សែន នាពេលថ្មីៗនេះ បានចេញអនុក្រឹត្យបង្កើតក្រុងបូកគោ នៃខេត្តកំពតដោយកាត់យកឃុំចំនួន៣ ពីស្រុកទឹកឈូគឺ ឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត។ ក្នុងនោះព្រំប្រទល់រដ្ឋបាល ក្រុងបូកគោ ត្រូវបានកំណត់ដូចមានក្នុងផែនទីជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ។ ក្នុងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលបញ្ជាក់ថា ក្រុងបូកគោ មានសង្កាត់ចំនួន៣ គឺ សង្កាត់បឹងទូក សង្កាត់កោះតូច និងសង្កាត់ព្រែកត្នោត...
ហ្សឺណែវ៖ ការសិក្សារួមគ្នាមួយដែលធ្វើឡើង ដោយអង្គការសុខភាពពិភពលោក និងប្រទេសចិន ស្តីពីប្រភពដើមនៃវីរុសកូវីដ-១៩ បានសន្និដ្ឋានថា វាពិតជាមិនទំនងនោះទេ ដែលវាបានរត់គេចពីមន្ទីរពិសោធន៍នៅទីក្រុង Wuhan ភាគកណ្តាលនៃប្រទេសចិន។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុនបានឲ្យដឹងថា របាយការណ៍ដែលនឹងត្រូវចេញផ្សាយនៅថ្ងៃអង្គារនេះ បានឲ្យដឹងថាវីរុសនេះទំនងជាត្រូវបានចម្លងទៅមនុស្សពីសត្វ ដែលមិនស្គាល់អត្តសញ្ញាណ។ វីរុសស្រដៀងនឹងមេរោគកូវីដ-១៩នេះ ត្រូវបានគេរកឃើញនៅក្នុងសត្វប្រចៀវ និងសត្វពង្រូល ប៉ុន្តែដំណើរការនៃការចម្លងមេរោគ ដែលវាត្រូវបានបញ្ជូនទៅមនុស្ស មិនទាន់ត្រូវបានគេតាមដាននៅឡើយទេ។ របាយការណ៍ដែលផ្អែកលើការសិក្សា ដែលអនុវត្តដោយក្រុមអ្នកជំនាញអន្តរជាតិ...
ភ្នំពេញ ៖ រដ្ឋបាលខេត្តរតនគិរីបានប្រកាសថា ក្នុងករណីប្រជាពលរដ្ឋជាពិសេសខ្មែរកាត់ខ្សែរស្រឡាយចិនដែលត្រូវធ្វើដំណើរ ទៅកាន់ស្រុកកំណើតឆ្លងខេត្ត ដើម្បីចូលរួមពីធិសែនផ្នូរ ពូនផ្នូរ (ឆេងម៉េង)ក្រោយត្រឡប់មកវិញ ត្រូវធ្វើចត្តាឡីស័កនៅផ្ទះ១៤ថ្ងៃដោយមានការតាមដាននិងត្រួតពិនិត្យសុខភាពពីគ្រូពេទ្យជំនាញ ស្របតាមវិធានការរបស់សុខាភិបាល។ សេចក្តីណែនាំរបស់រដ្ឋខេត្តនាថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ក៏បានឲ្យអ្នកចូលរួមសែន ឆេងម៉េងត្រូវចូលរួមសហការជាមួយ សមត្ថកិច្ចនិងផ្តល់ព័ត៌មានលំអិតអំពី គោលដៅដែលខ្លួនបានទៅចូលរួម ៕
ភ្នំពេញ ៖ រដ្ឋបាលខេត្តព្រះសីហនុ បានសម្រេចផ្អាកជាបណ្តោះអាសន្ន ការចេញ-ចូលទីតាំងក្រុម៩,១២,១៣,១៤ និង១៥ ភូមិ៣ (ទំនប់រលក) សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ និងដាក់តំបន់នោះ ជាមណ្ឌលចត្តាឡីស័ក បន្ទាប់ពីមានការពាក់ព័ន្ធ ជាមួយអ្នកវិជ្ជមានកូវីដ-១៩។ ការសម្រេចបិទនេះ ក្រោយរកឃើញមានករណី វិជ្ជមានកូវីដ១៩ ពាក់ព័ន្ធមនុស្សចំនួន១៣គ្រួសារកាលពីថ្ងៃ២៧ មីនា និង២៥នាក់ផ្សេង ពាក់ព័ន្ធករណីកូវីដ១៩...
សៅប៉ូឡូ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយកាលពីរាត្រីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាលរបស់ប្រទេសប្រេស៊ីល បានឲ្យដឹងថា ប្រទេស៊ីល ត្រូវបានគេរាយការណ៍ថា មានករណីនៃជំងឺកូវីដ១៩ថ្មីចំនួន៤៤.៣២៦នាក់ គិតក្នុងរយៈពេល២៤ម៉ោងកន្លងទៅនេះ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ នៅទូទាំងប្រទេស កើនឡើងដល់១២.៥៣៤.៦៨៨នាក់ ។ ប្រេស៊ីល ក៏ត្រូវបានគេរាយការណ៍ថា មានអ្នកស្លាប់បន្ថែមទៀតចំនួន១.៦៥៦នាក់ដោយសារជំងឺកូវីដ១៩ ដែលនំាឲ្យចំនួនអ្នកស្លាប់សរុបកើនឡើង ដល់៣១២.២០៦នាក់ ។ បច្ចុប្បន្ននេះ...
ប៉ារីស៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ថា កាលពីថ្ងៃចន្ទ ប្រទេសបារាំង បានបរិហារទៅលើអំពើហឹង្សាក្នុងអំឡូងពេលធ្វើបាតុកម្ម ដែលហាក់បីដូចជា ខ្វាក់ភ្នែក និងបង្កឲ្យមានអ្នកស្លាប់ជាច្រើន នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលជាការបង្ក្រាបដោយគ្មានមេត្តា របស់របបយោធាបានធ្វើឱ្យមនុស្សជាង១០០នាក់បានស្លាប់កាលពីថ្ងៃសៅរ៍ នៅក្នុងអំឡុងពេល ចុងសប្តាហ៍ ដែលជាការបង្ក្រាបដ៏សាហាវបំផុតចាប់តាំងពី រដ្ឋប្រហារយោធា ។...