ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសថា កម្ពុជាបានបន្តរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន១០៥នាក់ទៀត ដែលជាប់ពាក់ព័ន្ធព្រឹត្តិការណ៍ សហគមន៍២០កុម្ភៈ១០៤នាក់ និងអ្នកដំណើរមកពីបរទេសម្នាក់ ។ ចំនួននេះច្រើនជាងថ្ងៃ២៩ មីនា ដែលក្រសួងប្រកាសថា មានតែត្រឹមជាង៤០នាក់ ។ ក្នុងចំណោម១០៥នាក់ គឺនៅរាជធានីភ្នំពេញ មានច្រើនជាងគេគឺ៤៦នាក់ ព្រះសីហនុ៣៤នាក់ ស្វាយរៀង១៩នាក់ ព្រៃវែង២នាក់...
ភ្នំពេញ ៖ លោក សយ សុភាព បានលើកឡើងពីភូមិសាស្ត្រ នយោបាយរវាងប្រទេសវៀតណាម ជាមួយបណ្តាប្រទេស អាស៊ាន និងប្រទេស មហាអំណាចមួយចំនួនទៀត ពាក់ព័ន្ធបញ្ហានៅភូមា ឬមីយ៉ាន់ម៉ា ក្នុងគោលបំណង ដើម្បីផលប្រយោជន៍រៀងៗខ្លួន។ លោក សយ សុភាព បានបន្តលើកឡើងថា វៀតណាមជាសម្ព័ន្ធមិត្ត របស់ឥណ្ឌូប៉ាស៊ីហ្វិក ដោយមានប្រយោជន៍រួមគ្នា...
Big Sound Cambodia គឺជាហាងលក់ Speaker មាក់ល្បីដូចជា Bose ,B&W ,B&O ,អំភ្លីម៉ាក់ Marrantz , Denon មកពីអឺរ៉ុប ដូចជាបារាំង ,ស្វីស ,ដាណាម៉ាក…។ អ្វីដែលជាលក្ខណៈពិសេសរបស់Big Sound Cambodia គឺគុណភាពស្ដង់ដារអឺរ៉ុប ប្រើប្រាស់ភ្លើង220v...
បរទេស៖ យោងតាមការចេញផ្សាយ របស់ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថា អង្គការសហប្រជាជាតិកំពុងធ្វើការចរចា ជាមួយនឹងរដ្ឋាភិបាល ក្រុងប៉េកាំងក្នុងការមិនដាក់ ការរឹតត្បិតឡើយចំពោះ ទស្សនកិច្ចមួយទៅកាន់ខេត្ត Xinjiang ដើម្បីអាចពិនិត្យមើល ស្ថានភាពជាក់ស្តែង នៃក្រុមជនជាតិ ភាគតិច Uyghur ។ កន្លងមកក្រុមសិទ្ធមនុស្សរបស់ អាមេរិកនិងអូស្ត្រាលីធ្លាប់បាន ធ្វើសេចក្តីរាយការណ៍ហើយថាជនជាតិភាគតិច Uyghurs និងក្រុមពលរដ្ឋមូស្លឺម...
ភ្នំពេញ ៖ ក្រោយមានការផ្សព្វផ្សាយថា ឧកញ៉ា ស៊ុយ សុផាន ប្រធានក្រុមហ៊ុនផានអ៊ីមិច ស្លាប់ដោយសារការចាក់វ៉ាក់សាំងស៊ីណូហ្វាម ដែលជាជំនួយរបស់ប្រទេសចិន នោះ ក្រសួងសុខាភិបាល បានច្រានចោល ចំពោះការចុះផ្សាយបំផ្លើស គ្មានការពិតនេះ ។ ឧកញ៉ា ស៊ុយ សុផានបានស្លាប់ កាលពីព្រឹកថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដោយរោគ៌ាពាធ ក្នុងអាយុ៦២ឆ្នាំ។ អាខោនហ្វេសប៊ុកមួយ ឈ្មោះថា Sovan Narith បានភ្ជាប់រូបភាព ឧកញ៉ា ស៊ុយ សុផាន និងរូបស្រ្តីម្នាក់ ចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វា មនៅថ្ងៃ២៩ មីនា ដោយបានសរសសេររៀបរាប់ថា “ មិនយល់ទេ ក្រោយចាក់វ៉ាក់សាំងការពារកូវីដ១៩ស៊ីណូហ្វាម របស់ចិនហើយ នៅតែស្លាប់ជាបន្តបន្ទាប់ទៀត។ បញ្ជាក់ថា គាត់(ឧកញ៉ា ស៊ុយ សុផាន)ស្លាប់ដោយជំងឺកូវីដ១៩ បើតាមការទទួលបានពីសារសម្ងាត់យើង។ រីឯព័ត៌មាននៅក្នុងស្រុក មិនហ៊ានចុះផ្សាយទេ ប្រភពកំពុងរកឯកសារបិទបាំង” ។ ក្រោយឃើញការផ្សាយបែបនេះ ក្រសួងបានបញ្ជាក់យ៉ាងច្បាស់ ត្រឡប់ទៅវិញថា “ក្រសួងសូមច្រានចោលទាំងស្រុង នូវការផ្សាយប្រឌិតបែបនេះ ។ រូបភាពអ្នកចាក់វ៉ាក់សាំងនេះ មិនមែនជារូបភាពសព (ឧកញ៉ា ស៊ុយ សុផាន) ទេ សូមអ្នកប្រឌិតរឿងទាំងឡាយ មានសីលធម៌ និងគុណធម៌ខ្លះផងបានទេ” ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់វេបសាយ CNA នៅថ្ងៃចន្ទនេះបានឲ្យដឹងថារោងចក្រថ្មីមួយ ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Abu Dhabi នឹងចាប់ផ្តើមដំណើរការផលិតវ៉ាក់សាំង របស់ក្រុមហ៊ុនឧិសថចិន Sinopharm ហើយនៅក្នុងឆ្នាំនេះស្ថិតនៅក្រោម កិច្ចព្រមព្រៀងសហការរួមគ្នារវាងក្រុមហ៊ុន Sinopharm ជាមួយនឹងក្រុមហ៊ុនបច្ចេកវិទ្យា Group 42 របស់ទីក្រុង Abu Dhabi។ គម្រោងនេះផងដែរ ត្រូវបានគេមើលឃើញថា គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែង...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី៣១ខែមីនាដល់ថ្ងៃទី៦ ខែមេសា កម្ពុជានឹងមានភ្លៀងធ្លាក់ពីតិចទៅបង្គួរ ដោយសារកម្ពុជានឹងទទួលឥទ្ធិពលពីជ្រលងសម្ពាធទាបឥណ្ឌា ទោះបីជាស្ថិតនៅក្នុងរដូវប្រាំងក៏ដោយ៕
បរទេស៖សម្ពន្ធមិត្តដ៏ជិតស្និទ្ធរបស់លោក Alexei Navalny បានចោទប្រកាន់អាជ្ញាធរថា បានឃុំខ្លួនឪពុករបស់ខ្លួន កាលពីចុងសប្ដាហ៍ ក្នុងគោលបំណងដាក់សម្ពាធខ្លួនជុំវិញសកម្មភាពប្រឆាំង ដែលរួមមានទាំងការបង្កើតការតវ៉ាថ្មីមួយប្រឆាំងនឹងរដ្ឋាភិបាល។ លោក Ivan Zhdanov ជាប្រធានមូលនិធិប្រឆាំងអំពើពុករលួយរបស់លោក បាននិយាយប្រាប់ថា ប៉ូលិសបានឃាត់ខ្លួនឪពុកលោក នៅក្នុងទីក្រុង Rostov-on-Don ដោយចោទប្រកាន់ពីបទបំពានការិយាល័យ ក្រោយចូលទៅក្នុងផ្ទះរបស់គាត់ និងសួរចម្លើយគាត់ទាំងយប់។ លោក Ivan Zhdanov...
បរទេស៖ លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីថៃ បាននិយាយនៅថ្ងៃចន្ទថា រដ្ឋាភិបាលកំពុងត្រៀមសម្រាប់ការសម្រុកចូលយ៉ាងច្រើន ដែលអាចកើតមាននៃជនភៀសខ្លួន មកពីប្រទេសជិតខាងមីយ៉ាន់ម៉ា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា នៅពេលដែលត្រូវបានគេសួរអំពីអំពើហឹង្សានៅចុងសប្តាហ៍នៅក្នុងប្រទេសមីយ៉ាន់ម៉ា នោះ លោកឧត្តមសេនីយ៍ប្រាយុទ្ធបានប្រាប់អ្នកសារព័ត៌មានថា “ យើងមិនចង់អោយមានប្រជាជនភៀសខ្លួនចូលទឹកដីរបស់យើងទេ ប៉ុន្តែយើងក៏នឹងសង្កេតមើលសិទ្ធិមនុស្សផងដែរ” ។...
បរទេស៖ ក្រុមហិរញ្ញវត្ថុរ PPF បាននិយាយកាលពីថ្ងៃចន្ទថា មហាសេដ្ឋីរបស់ សាធារណរដ្ឋឆែកគឺលោក Petr Kellner បានស្លាប់នៅក្នុង ឧបតិហេតុធ្លាក់ឧទ្ធម្ភាគចក្រនៅរដ្ឋអាឡាស្កា។ យោងតាមសារព័ត៌មាន Korean Times ចេញផ្សាយនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Petr Kellner មានអាយុ ៥៦...