តៃប៉ិ៖ ក្រសួងការពារជាតិកោះតៃវ៉ាន់ បានឲ្យដឹងថា យន្តហោះចម្បាំងចិនចំនួន ២០ គ្រឿងបានចូលក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់កោះតៃវ៉ាន់ កាលពីថ្ងៃសុក្រ ដែលបានបន្ដភាពតានតឹងនៅក្នុងតំបន់កាន់តែខ្លាំងឡើង នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ សកម្មភាពរបស់ចិន ទំនងជាឆ្លើយតបទៅនឹងការចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងសហរដ្ឋអាមេរិក និងកោះតៃវ៉ាន់ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការរវាងឆ្មាំសមុទ្ររបស់ប្រទេសសម្ព័ន្ធមិត្ដទាំងពីរ។ យន្ដហោះចម្បាំងដែលចូលរួមក្នុងការឈ្លានពានរួមមានយន្ដហោះចម្បាំង J-16 ចំនួន ១០ គ្រឿងនិងយន្តហោះទម្លាក់គ្រាប់បែក H-6K ចំនួន ៤ គ្រឿង...
រ៉ង់ហ្គូន៖ ក្រុមសិទ្ធិមនុស្សដែលឃ្លាំមើលស្ថានការណ៍បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបង្ក្រាបលើការធ្វើបាតុកម្មប្រឆាំងរដ្ឋប្រហាររបស់យោធាមីយ៉ាន់ម៉ា បានកើនឡើងដល់ជាង ៣២០ នាក់ហើយ នៅយប់ថ្ងៃព្រហស្បតិ៍នេះ។ មានការព្រួយបារម្ភកាន់តែខ្លាំងឡើង ដែលថាយោធាអាចនឹងបង្កើនការបង្ក្រាបរបស់ខ្លួនជាមួយនឹងក្បួនព្យុហយាត្រាយោធាមួយ ដែលបានគ្រោងទុកសម្រាប់ទិវាកងកម្លាំងប្រដាប់អាវុធនៅថ្ងៃសៅរ៍នេះ ដែលត្រូវបានគេចាត់ទុកថាជាព្រឹត្តិការណ៍ដ៏សំខាន់បំផុត សម្រាប់យោធា។ ជាមួយគ្នានេះដែរយោធាបានដោះលែងអ្នកជាប់ឃុំកាលពីថ្ងៃសុក្រ លើមនុស្សជាង ៣០០ នាក់ ដែលត្រូវបានចាប់ខ្លួនដោយកម្លាំងសន្តិសុខរួមទាំងក្រុមអ្នកតវ៉ាផងដែរ។ គេមិនទាន់ដឹងច្បាស់អំពីមូលហេតុអ្វី ដែលពួកគេត្រូវបានដោះលែងនោះទេ ប៉ុន្តែអ្នកខ្លះបានប៉ាន់ស្មានថាការផ្លាស់ប្តូរនេះអាចមានគោលបំណង ដើម្បីទាក់ទាញសាធារណជនមុនពេលក្បួនដង្ហែរយោធា។ ក្រុមអង្គការក្រៅរដ្ឋាភិបាលមួយបានឲ្យដឹងថា...
កំពង់ចាម ៖ ដោយមើលឃើញពីស្ថានភាពលំបាករបស់ស្ត្រីមេម៉ាយទុរគតម្នាក់ ជាអតីតមន្ត្រីកិច្ចការនារីស្រុកកោះសូទិន នៅព្រឹកថ្ងៃទី ២៧ ខែមីនា ឆ្នាំ២០២១នេះ លោក អ៊ុន ចាន់ដា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តកំពង់ចាម អមដំណើរដោយសមាជិក សមាជិការ រួមនឹងមន្ត្រីសង្ឃផងនោះ បានអញ្ជើញប្រគល់ផ្ទះមនុស្សធម៌១ខ្នង ផ្តល់ជូនស្ត្រីមេម៉ាយទុរគតម្នាក់ និងអំណោយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន មួយចំនួនទៀត...
ភ្នំពេញ៖ ក្នុងបេសកកម្ម ជាអ្នកដឹកជញ្ជូនទំនិញ ទូទាំងប្រទេស ប្រកបដោយសុវត្ថិភាពខ្ពស់ ជាមួយសេវាកម្មរហ័ស និងទុកចិត្តបំផុតហើយនោះ បន្ថែមពីនេះ ក្រុមហ៊ុន វីរៈ ប៊ុនថាំ បានវិវឌ្ឍខ្លួនឥតឈប់ឈរ លើសេវាកម្មមួយនេះ ដោយបានជម្រុញ ឲ្យការផ្ញើអីវ៉ាន់ ងាយស្រួលដូចជាការ ផ្ញើលុយអញ្ជឹងដែរ ។ ថ្មីៗនេះ ក្រុមហ៊ុនវិរៈប៊ុនថាំ បានធ្វើឲ្យអតិថិជនជាច្រើន កំពុងកើតចម្ងល់...
បរទេស៖ ឥណ្ឌាដែលបានស្នើទិញប្រព័ន្ធការពារដែនអាកាស S-400 ពីប្រទេសរុស្ស៊ី បានក្លាយជាបញ្ហាដ៏គួរឱ្យខ្លាចមួយនៅក្នុងទំនាក់ទំនងទ្វេភាគីរវាងរដ្ឋាភិបាលទីក្រុងញូវដែលី ជាមួយក្រុងវ៉ាស៊ីនតោន ដោយរដ្ឋបាលអាមេរិក ជាបន្តបន្ទាប់នេះបានគំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើប្រទេសឥណ្ឌា ប្រសិនបើប្រទេសនេះឈានដល់កិច្ចព្រមព្រៀងទិញលក់នេះ។ ទោះបីមានសម្ពាធអាមេរិកាំងជាប់លាប់យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុងញូវដេលីនៅតែប្រកាន់ខ្ជាប់នូវកិច្ចព្រមព្រៀងនេះដដែល។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា លោក Subramanian Swamy សមាជិកសភាជាន់ខ្ពស់មកពីគណបក្ស Bharatiya...
ភ្នំពេញ៖ ស្ថានីយ៍ទូរទស្សន៍ CNC បានសហការជាមួយសហព័ន្ធកីឡា ប្រដាល់គុនខ្មែរនាថ្ងៃ២៧ ខែមីនា ឆ្នាំ២០២១ បានប្រកាសជាផ្លូវការនូវកម្មវិធី ប្រដាល់គុនខ្មែរដ៏លេចធ្លោមួយទៀត ដែលមារហ័យសនាមថា “អ្នកតស៊ូគុនខ្មែរគោជល់ – កំពូលជើងឯក” នៅស្ថានីយ៍ទូរទស្សន៍CNC ដោយមានកីឡាករជើងខ្លំាំងគុនខ្មែរ ៨នាក់ ប្រជែងយកទឹកប្រាក់ ៥ពាន់ដុល្លារ ក្រោមការឧបត្ថម្ភដោយក្រុមហ៊ុន ភេសជ្ជៈប៉ូវកម្លាំងគោជល់។ លោក ម៉ា...
ភ្នំពេញ៖ ក្រសួងសុខាភិបាលនៅថ្ងៃទី២៧ មីនានេះ បានចេញសេចក្ដីប្រកាសព័ត៌មានមួយបញ្ជាក់ថា កាលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៦:៣០នាទីរសៀល នៅមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មានអ្នកជំងឺជាស្ត្រីម្នាក់ អាយុ ៤៣ឆ្នាំ បានស្លាប់បាត់បង់ជីវិត ដោយសារស្ហុកភ្លាមៗបណ្តាលមកពី ការហូរឈាមក្រពះខ្លាំងផង និងហូរឈាមរដូវច្រើនពេកផង មិនមែនដោយសារជំងឺកូវីដ-១៩ នោះឡើយ ។
បរទេស៖ លោកឧត្តមសេនីយ៍ Michael Groen តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់សន្និបាតឧស្សាហកម្មមួយ នៅក្នុងសប្ដាហ៍នេះថា យោធាសហរដ្ឋអាមេរិក ត្រូវតែបង្កើនការប្រើប្រាស់ឧបករណ៍វៃឆ្លាត បើមិនដូច្នោះទេនឹងដើរក្រោយពួកបច្ចាមិត្ត។ លោក Michael Groen ដែលជាប្រធានមជ្ឈមណ្ឌល ឧបករណ៍វៃឆ្លាតចម្រុះរបស់មន្ទីរបញ្ចកោណ បាននិយាយប្រាប់សន្និបាត សមាគមឧស្សាហកម្មការពារជាតិ នៅថ្ងៃអង្គារសប្ដាហ៍នេះថា ទិន្នន័យត្រូវតែមានលក្ខណៈស្តង់ដារ សេវាកម្មត្រូវតែបានប្រើប្រាស់ ហើយឧបករណ៍វៃឆ្លាត ត្រូវតែដាក់បញ្ចូលក្នុងប្រតិបត្តិការយោធា។...
បរទេស៖ យោងតាមការចេញផ្សាយ របស់កាសែតបរទេសនៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសន័រវេសបានធ្វើការបញ្ជាទិញ នាវាមុជទឹកចំនួន ៤គ្រឿងពីក្រុមហ៊ុន Thyssenkrupp ជាមួយនឹងទឹកប្រាក់ទំហំរហូតទៅដល់ ៥,៣ពាន់លានដុល្លារ ខណៈដែលអាល្លឺម៉ង់ក៏បានបញ្ជាទិញ នាវាចម្បាំងពីក្រុមហ៊ុនដូចគ្នានេះចំនួន ២គ្រឿងផ្សេងទៀតផងដែរ។ កុងចុះហត្ថលេខាទិញលក់ ដោយប្រទេសជាសមាជិករបស់ អង្គការណាតូទាំងពីរនេះនឹងត្រូវធ្វើឡើង នៅក្នុងរដូវក្តៅខាងមុខនេះហើយ ហើយជឿជាក់ដែរថា នាវាចម្បាំងដំបូងនឹងអាច ត្រូវបានដឹកជញ្ជូនចេញនៅក្នុងឆ្នាំ២០២៩ នេះបើយោងតាមការបញ្ជាក់ បន្ថែមដោយរដ្ឋាភិបាលក្រុង...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា លោកបានបញ្ជាក់ពីតម្រូវការ ជាមួយនាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson ក្នុងកំឡុងពេលជជែកគ្នាតាមទូរស័ព្ទ អំពីគំនិតនៃគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ដែលដឹកនាំដោយប្រទេសប្រជាធិបតេយ្យ ដើម្បីប្រឆាំងនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ប្រទេសចិន។ លោក ចូ បៃដិន បានប្រាប់អ្នកយកព័ត៌មានថា “ខ្ញុំបានស្នើថា យើងគួរតែមានគំនិតផ្តួចផ្តើមស្រដៀងគ្នាមួយ ដែលមកពីរដ្ឋប្រជាធិបតេយ្យ ជួយសហគមន៍ទាំងនោះ...