ភ្នំពេញ៖ លោកស្រី ឱន វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានធ្វើការពន្យល់ទៅកាន់ប្រជាពល រដ្ឋថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជួយកាត់បន្ថយជាអតិបរមានៃភាពធ្ងន់ធ្ងរ នៃការវាយលុកពីវិរុសកូវីដ-១៩ ប៉ុន្ដែប្រជាពលរដ្ឋត្រូវបន្ដអនុវត្តវិធានការ សុខាភិបាលជាប់ជាប្រចាំ ផងដែរ។ តាមរយៈសារសំឡេងរបស់ លោកស្រី ឱន វណ្ណឌីន នារសៀលថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា...
ភ្នំពេញ៖ ដើម្បីលើកកម្ពស់សោភណភាព ការពារការបាក់ច្រាំងទន្លេ និងដោះស្រាយលំហូរចរាចរ ព្រមទាំងរៀបចំសណ្តាប់ធ្នាប់ នៅតាមច្រាំទន្លេត្រើយខាងកើត ក្នុងភូមិសាស្ត្រ ខណ្ឌច្បារអំពៅ រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេច ស្ថាបនាផ្លូវ និងច្រាំទន្លត្រើយខាងកើត អំពីបេតុង ចាប់ពីគល់ស្ពានព្រះមុនីវង្សចាស់ ក្នុងសង្កាត់ច្បារអំពៅទី២ រហូតដល់តំបន់អភិវឌ្ឍន៍កោះនរា ក្នុងសង្កាត់និយោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ...
ភ្នំពេញ៖ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ក្រុមវិស្វកម្មក្រសួងការពារជាតិ ឧបត្ថម្ភថវិកាចំនួន ១៤០លានរៀល ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវីដ-១៩កន្លងមក។ ខណ:ពេលបច្ចុប្បន្នដែល ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) និងយុវជនស្ម័គ្រចិត្តប្រឆាំងកូវីដ-១៩ កំពុងបំពេញភារកិច្ចយ៉ាងសកម្មដើម្បីជាតិ...
ភ្នំពេញ-ថ្ងៃទី២៦ មីនា ២០២១៖ អគ្គនាយកផ្សារទំនើប ជីប ម៉ុង ណូរ៉ូ ម៉ល លោក Arnaud Dufresne បានក្រើនរម្លឹកដល់បុគ្គលិក ក៏ដូចជាភ្ញៀវ ដែលអញ្ជើញមកពិសាកាហ្វេ នៅហាងកាហ្វេ Starbucks សាខា ជីប ម៉ុង ណូរ៉ូ ម៉ល ឲ្យអនុវត្តតាមការណែនាំ...
អង់ការ៉ា៖ ប្រធានាធិបតីតួកគីលោក Recep Tayyip Erdogan បានជួបជាមួយក្រុមប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេសចិនលោកវ៉ាង យី ដោយសន្យាថានឹងបង្កើតទំនាក់ទំនង ជិតស្និទ្ធជាមួយចិន និងធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការទ្វេភាគី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ដោយអបអរសាទរគណបក្សកុម្មុយនីស្តចិន (CPC) ក្នុងខួប ១០០ ឆ្នាំនៃការបង្កើតរបស់ខ្លួនលោក Erdogan បានលើកឡើងថា គណបក្សយុត្តិធម៌ និងការអភិវឌ្ឍ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹង “ឆ្លើយតបតាម” ប្រសិនបើកូរ៉េខាងជើង ជ្រើសរើសបង្កើន ភាពតានតឹងបន្ថែមទៀត បន្ទាប់ពីការសាកល្បងមីស៊ីលរបស់ខ្លួន កាលពីពេលថ្មីៗនេះ ប៉ុន្តែជាសញ្ញាបង្ហាញថា ទ្វារសម្រាប់ការសន្ទនានៅតែបើកចំហ។ លោក ចូ បៃដិន បានថ្លែងនៅក្នុងសន្និសីទកាសែតផ្លូវការ លើកដំបូងចាប់តាំងពី បានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករាថា...
ភ្នំពេញ៖ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចចេញប្រកាសលុប អាជ្ញាប័ណ្ណអង្គភាពសារព័ត៌មានចំនួន២ ដែលបានបំពានយ៉ាងធ្ងន់ធ្ងរលើវិជ្ជាជីវៈសារព័ត៌មាន ច្បាប់ស្តីពីរបបសារព័ត៌មាន និងកិច្ចសន្យាអាជីវកម្មដែលសាម៉ីខ្លួន បានតម្កល់ទុកនៅក្រសួងព័ត៌មាន។ អង្គភាពសារព័ត៌មានទាំង២ នោះរួមមាន ៖ ស្ទឹងច្រាលប៉ុស្តិ៍ WWW.stoengchrabost.com និងយុវជនតេជោ ៕
កំពង់ចាម៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១ នេះ នៅសាលាខេត្តកំពង់ចាម មានសប្បុរសជនបានបន្តនាំអំណោយជាសម្ភារៈ និងថវិកា ផ្ដល់ជូនគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាម ដើម្បីចូលរួមក្នុងយុទ្ធនាការប្រឆាំងជំងឺកូវីដ-១៩ ខណៈពេលដែលជំងឺនេះ កំពុងរីករាលដាលចូលក្នុងសហគមន៍ ដែលមានឈ្មោះថា ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។ សូមបញ្ជាក់ថា សប្បុរសជនដែលបាននាំ អំណោយផ្ដល់ជូនប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ខេត្តកំពង់ចាមលោក...
ព្រុចសែល៖ បណ្ដាមេដឹកនាំសហភាពអឺរ៉ុប (EU) នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ បានឯកភាពគ្នាដើម្បីចាប់ផ្តើម កិច្ចសហប្រតិបត្តិការជាមួយប្រទេសតួកគី ក្នុងលក្ខណៈ “សមាមាត្រ និងបញ្ច្រាស” នៅក្នុងវិស័យពាណិជ្ជកម្ម និងការធ្វើចំណាកស្រុក។ មេដឹកនាំអឺរ៉ុប បានសម្រេចចិត្តបើកការសន្ទនា កម្រិតខ្ពស់ជាមួយប្រទេសតួកគី ស្តីពីបញ្ហាដែលមានការយកចិត្ត ទុកដាក់ទៅវិញទៅមក ដូចជាសុខភាពសាធារណៈ អាកាសធាតុ ប្រឆាំងភេរវកម្មក៏ដូចជា បញ្ហាក្នុងតំបន់ផ្សេងទៀត។ សេចក្តីថ្លែងការណ៍មួយបានឲ្យដឹងថា“ សហភាពអ៊ឺរ៉ុប...
ថ្ងៃទី០៧ កុម្ភៈ ២០២១ វ៉ាកសាំង របស់ក្រុមហ៊ុនចិន ស៊ីណូហ្វាម “Sinopharm” ចំនួន៦០ម៉ឺនដូស បានមកដល់ប្រទេសកម្ពុជាជាលើកដំបូង ក្រោមជំនួយរបស់រដ្ឋាភិបាលចិន។ ជំនួយដ៏មានតម្លៃថ្លៃថ្លា មិនអាចកាត់ថ្លៃបាននេះ បានធ្វើឱ្យប្រជាជនកម្ពុជាមានក្ដីរំភើប និងមោទនភាពយ៉ាងខ្លាំង ដោយសារតែកម្ពុជាជាប្រទេសដំបូងគេ នៅលើពិភពលោក ដែលទទួលជំនួយ វ៉ាក់សាំងកូវីដ១៩ ពីប្រទេសចិន។ នេះសបញ្ជាក់ឱ្យឃើញថា កម្ពុជាជាចំណែកមួយ ដ៏សំខាន់បំផុតនៅក្នុងបេះដូងរបស់ចិន ដែលក្នុងនាមជាមិត្តដ៏ជិតស្និទ្ធ ជាមិត្តដែកថែប ជាមិត្តម៉ឺនឆ្នាំ អ្វីៗគឺជាអាទិភាពក្នុងការជ្រោមជ្រែងនិងយកចិត្តទុកដាក់បំផុត។ ស្របពេលជាមួយគ្នានោះនៅក្នុងសន្និសីទ សារព័ត៌មានថ្ងៃទី០៧ មីនា នាព្រលានយន្តហោះ ពោធិចិនតុងនោះដែរ អគ្គរដ្ឋទូតចិនលោក វ៉ាង វិនធាន បានមានប្រសាសន៍ថាចាប់ពីផ្ទុះជំងឺកូវីដ១៩មក រដ្ឋាភិបាលចិន និងរាជរដ្ឋាភិបាលកម្ពុជា បានជួយគ្នាទៅវិញទៅមកដែលប្រៀបដូច ជាពាក្យស្លោកថា“ស្រឡាញ់គ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ហើយក្រុមគ្រូពេទ្យចិនក៏បានមកបណ្ដុះបណ្ដាល អំពីរបៀបចាក់វ៉ាក់សាំងកូវីដ១៩ ដល់ក្រុមគ្រូពេទ្យកម្ពុជាផងដែរ។ ស្របពេលដែល កម្ពុជាកំពុងភ័យព្រួយបារម្ភ និងរងគ្រោះដោយសារការរីករាលដាល នៃជំងឺកូវីដ១៩ ក្នុងឱកាសនៃការទទួលជំនួយវ៉ាក់សាំង កូវីដ១៩នាពេលនោះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជាក៏បានបង្ហាញនូវក្ដីរំភើបនិងសាទរយ៉ាងខ្លាំង ជំនួសប្រជាជនកម្ពុជាផងដែរ ដោយសម្ដេច មានប្រសាសន៍បញ្ជាក់ថា ពិភពលោកនេះហាក់កំពុងមានសង្រ្គាម ដណ្ដើមវ៉ាក់សាំងកូវីដ១៩ ដោយសារចំនួនវ៉ាក់សាំង ដែលផលិតចេញនៅលើពិភពលោក គឺមានចំនួនតិច ជាងតម្រូវការ។ ស្របពេលដែលប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំទាន់មាន វ៉ាក់សាំងសម្រាប់ឱ្យពួកគេ ទិញនៅឡើយនោះ ប្រទេសកម្ពុជាបែរជាស្ថិតក្នុង ចំណោមប្រទេស មិនច្រើនឡើយដែលទទួលបាន ជំនួយវ៉ាក់សាំងពីចិន តើនោះជាមូលហេតុអ្វី? សម្ដេចបានពន្យល់ថា នោះគឺផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន បើកម្ពុជាគ្មាន កិច្ចសហប្រតិបត្តិការល្អជាមួយចិន គឺពុំបានទទួលវ៉ាក់សាំងឡើយ។ ក្នុងនោះដែរ សម្ដេចក៏បានប្រកាស ដល់ប្រជាជនកម្ពុជាទាំងអស់មានទំនុកចិត្ត ចំពោះវ៉ាក់សាំង ស៊ីណូហ្វាម របស់ចិន និងវាយតម្លៃថាវាមានប្រសិទ្ធិភាពខ្ពស់ចាប់ពីចន្លោះអាយុ១៨ឆ្នាំដល់៥៩ឆ្នាំ។ ដូច្នេះអាចនិយាយបានថា កម្ពុជាពិតជាប្រទេសដែលមានសំណាងណាស់ ហើយក៏មានមោទនភាពយ៉ាងខ្លាំងណាស់ដែរ ដែលបានទទួលជំនួយ វ៉ាក់សាំងកូវីដ១៩ពីមហាមិត្តចិន នេះក៏ដោយសារតែ កម្ពុជានិងចិន គឺជាមិត្តល្អ ជាមិត្តដ៏ជិតស្និទ្ធ ជាមិត្តដែកថែប ដែលតែងតែ ជួយជ្រោមជ្រែងគ្នាទៅវិញទៅមក ទាំងផ្នែកស្មារតីនិងសម្ភារៈ។ ជាពិសេសទៅទៀតនោះ នៅក្នុងសន្ដានចិត្តជាមិត្តល្អ កិច្ចសហប្រតិបត្តិការល្អ ក៏ដូចជាទំនាក់ទំនងល្អ នៃទ្វេភាគីរវាងកម្ពុជានិងចិនកម្ពុជាពិត ជាមានសំណាងណាស់ ដោយបានទទួលលទ្ធភាព នៃការបញ្ជាទិញវ៉ាក់សាំងចិនចំនួន១លាន៥សែនដូស ដើម្បីត្រៀមចាក់ជូន ប្រជាជនកម្ពុជា ដែលវ៉ាក់សាំងនេះ ធ្វើដំណើរមកដល់កម្ពុជានៅថ្ងៃទី២៦ ខែមីនា នេះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះចំពោះកាយវិការប្រកបដោយ មនុស្សធម៌របស់មិត្តចិននេះគឺមិនដែលបញ្ឈប់ឡើយ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះកងទ័ពរំដោះប្រជាជនចិន នឹងបន្តផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ស៊ីណូហ្វាម ជាលើកទី២បន្ថែមទៀត។ ការផ្ដល់លទ្ធភាព ក្នុងការបញ្ជាទិញរបស់កម្ពុជា ក៏ដូចជាការផ្ដល់ជំនួយវ៉ាក់សាំង កូវីដ១៩ទាំងនេះ មកកាន់កម្ពុជា អាចចាត់ទុកថាជាការប្រោះព្រំកម្ពុជា ឱ្យរួចចាកផុតពីគ្រោះ ដ៏ធ្ងន់ធ្ងរនៃការរីករាលដាលនៃជំងឺកូវីដ១៩ នាពេលនេះ ដើម្បីឱ្យប្រជាជនកម្ពុជាក៏ដូចជា ប្រទេសកម្ពុជាមានឱកាសនិងពេលវេលាគ្រប់គ្រាន់សម្រាប់កសាងជីវភាពគ្រួសារ និងអភិវឌ្ឍន៍សង្គមឡើងវិញផងដែរ។ ក្នុងរូបភាពនៃជំនួយវ៉ាក់សាំងកូវីដ១៩នេះ អ្វីដែលជាការមើលឃើញបជាក់ស្ដែង គឺថា៖ -វាជាសក្ខីភាពមួយ នៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការភាពជាដៃគូដ៏រឹងមាំរវាងប្រទេស និង ប្រជាជននៃប្រទេសទាំងពីរក្រោម ក្របខណ្ឌនៃកិច្ចសហប្រតិបត្តិការភាពជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍អនាគត រួមគ្នាជាសកល។ -ចិនគឺជាមិត្តពិតប្រាកដ ជាមិត្តដ៏ស្មោះត្រង់ ជាមិត្តដែលមានចិត្តស្រឡាញ់គ្នាដ៏រឹងមាំ ដូចដែកថែបចំពោះកម្ពុជាដែលទោះបីស្ថិតក្នុងកាលៈទេសៈលំបាកលំបិន យ៉ាងណាគឺចាំបាច់គិតគូរពីកម្ពុជា ជាដំបូងគេ សមដូចពាក្យគន្លឹះដែលថ្នាក់ដឹកនាំកំពូលៗ នៃប្រទេសទាំងពីរនតែងតែបានលើកឡើងថា“ជួយគ្នាក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក” ហើយការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម(Sinopharm)ទាំងពីរលើកនេះជាសក្ខីភាពយ៉ាងពិតប្រាកដ មិនអាច ប្រកែកបាន ដែលបញ្ជាក់ពីសន្ដានចិត្តមិត្តដែលមាន បេះដូងមហាសមុទ្រ។ -ចិនបានផ្ដោតជាសំខាន់ ទៅលើសុខភាព សាធារណៈរបស់ប្រជាជនកម្ពុជា ក៏ដូចជាប្រជាជនននៃបណ្ដាប្រទេសផ្សេងៗដែលចិនបានផ្ដល់ជំនួយវ៉ាក់សាំងឱ្យ។ ការផ្ដល់ជំនួយវ៉ាក់សាំងកូវីដ១៩នេះ យើងអាចចាត់ទុកថាជាកាយវិការនៃការគោរពសិទ្ធិមនុស្សរបស់ចិនដែលបានជួយសង្រ្គោះនិងផ្ដល់នូវសិទ្ធិរស់រានមានជីវិតរបស់ប្រជាជននៅលើពិភពលោក។ -ចិនបានគិតគូរដល់វិស័យមនុស្សធម៌ជារឿងសំខាន់។ ក្នុងន័យនេះមានន័យថា ចិនបានតម្កល់ការរីកចម្រើនរបស់មនុស្សជាតិជាជាងការប្រឹងប្រែងរត់ប្រណាំងសព្វាវុធ ឬរត់ប្រណាំងខាងមនោគមន៍វិជ្ជា។ ក្រៅពីការផ្ដល់ជំនួយមកកាន់ប្រទេសកម្ពុជាចិនក៏បន្តផ្ដល់ជំនួយដល់បណ្ដាប្រទេសក្រីក្រផ្សេងៗទៀតផងដែរ ដែលកាយវិការនេះបញ្ជាក់ថាចិនបានគិតគូរដល់ការជួយសង្រ្គោះនិងការរីកចម្រើនរបស់មនុស្សជាតិ។ អាចនិយាយបានថា សុវត្ថិភាពនិងភាពសុខដុមរមនារបស់ប្រជាជននៅក្នុងពិភពលោកគឺជាបំណងប្រាថ្នារបស់ចិន។ ដោយលោក ប៉ាង រតនា មន្រ្តីស្រាវជ្រាវនៃវិទ្យាស្ថានភាសាជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា