បរទេសៈ យោងតាមការចេញផ្សាយរបស់ The National Post នៅថ្ងៃព្រហស្បតិ៍នេះ បានឲ្យដឹងថា កោះតៃវ៉ាន់គឺត្រូវបានគេជឿជាក់ថា កំពុងចាប់ផ្តើមកិច្ចការងារផលិតមីស៊ីល ប្រភេទចំងាយឆ្ងាយនៅក្នុងទ្រង់ទ្រាយដ៏ធំមួយ ដែលមន្ត្រីជាន់ខ្ពស់យោធាតៃវ៉ាន់ បានហៅថា វាជាកិច្ចខំប្រឹងប្រែង ក្នុងការពង្រឹងសមត្ថភាពប្រយុទ្ធ របស់កងកម្លាំងយោធាការពារជាតិរបស់ខ្លួន ខណៈដែលចិន នៅតែបន្តដាក់សំពាធនៅឡើយ។ គួរឲ្យដឹងដែរថា មួយរយៈមកនេះ ចិនដែលតែងតែបានប្រកាន់ជំហរថា តៃវ៉ាន់គឺស្ថិតនៅ ក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះ...
បរទេស៖ ទីក្រុងឡុង កំពុងដើរតាមពីក្រោយ រដ្ឋាភិបាលវ៉ាស៊ីនតោន និង ទីក្រុងព្រុចសែល ដែលបានដាក់ចេញ នូវការរឹតត្បិតប្រឆាំង នឹងកងកម្លាំងប្រដាប់អាវុធមីយ៉ាន់ម៉ា បន្ទាប់ពីយោធាប្រទេសនេះ បានកាន់កាប់អំណាចដោយរដ្ឋប្រហារ នៅក្នុងប្រទេសអាស៊ីមួយនេះ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ចក្រភពអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ បានដាក់ទណ្ឌកម្មដោយនិយាយថា វាកំពុងផ្តោតលើផលប្រយោជន៍អាជីវកម្ម...
ភ្នំពេញ ៖ ក្រោយពីមានអ្នកជំងឺកូវីដ១៩ម្នាក់ បានទៅសម្រាកព្យាបាលជំងឺ នៅបន្ទប់ពិគ្រោះ និងថែទាំជំងឺទូទៅរក្សាសុខ ស្ថិតនៅផ្លូវលេខ១០៤ ភូមិ១ សង្កាត់លេខ៤ ក្រុងព្រះសីហនុ រដ្ឋបាលខេត្តនេះ បានផ្អាកជាបណ្តោះអាសន្ន និងដាក់ជាមណ្ឌលចត្តាឡីស័ក នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ ។ ជាមួយគ្នានេះ រដ្ឋបាលខេត្តក៏បានអំពាវនាវ ប្រជាពលរដ្ឋ ដែលធ្លាប់ពាក់ព័ន្ធ ជាមួយទីតាំង...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ ឈ្មោះ ស៊ីណូវ៉ាក់ (Sinovac) ដែលរាជរដ្ឋាភិបាលកម្ពុជា បញ្ជាទិញពីប្រទេសចិន ចំនួន១.៥លានដូស ដោយបានចំណាយ ថវិកា១៥លានដុល្លារ បានមកដល់ព្រលាន យន្ដហោះអន្ដរជាតិ ភ្នំពេញហើយ។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាទិញវ៉ាក់សាំង ស៊ីណូវ៉ាក់ ពីប្រទេសចិននេះ ដើម្បីបង្កើនការចាក់...
ភ្នំពេញ ៖ អង្គភាពលូទឹក បូមទឹក នៃមន្ទីរសាធារណការ និង ដឹកជញ្ជូនរាជធានីភ្នំពេញ បានធ្វើការស្តារ អាងស្តុបទឹកកខ្វក់ នៅក្រោមសួនច្បារ តាមបណ្តោយ ដងទន្លេសាបរួចរាល់ ខណៈកំពុងបន្តស្តារលូ នៅផ្លូវព្រះមុនីវង្ស ដើម្បីសម្រួលផ្លូវទឹកហូរ នារដូវវស្សាខាងមុខ ។ រដ្ឋបាលរាជធានីភ្នំពេញ ក្រោមការដឹកនាំ របស់លោក ឃួង ស្រេង...
ភ្នំពេញ ៖ លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា គិតមកត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ ការងារបង្កបង្កើន ផលស្រូវរដូវប្រាំង ទូទាំងប្រទេសសម្រេចធ្វើការស្ទូង និងព្រោះ លើផ្ទៃដីចំនួន ៦៤៩ ៥៣៩ ហិកតា ស្មើនឹង ១៤២,៤៥%...
ភ្នំពេញ៖ លោក ផន ចាន់ធឿន អាយុ៥៥ឆ្នាំ ជាមន្រ្តីប៉ូលិសចរាចរណ៍ នៅស្នងការដ្ឋានរាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិក្ដីចាស់ ឃុំព្រែកលួង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានស្លាប់ដោយសារជំងឺកូវីដ១៩ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១។ បើយោងតាមផេក អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ១៩ បានបញ្ជាក់ថា កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ ម្នាក់ទៀត ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់៨នាក់ គិតត្រឹមព្រឹកថ្ងៃ២៦...
ភ្នំពេញ ៖ ក្រោយមានការចេញផ្សាយ បំផ្លើសថា DJ ប៊ូម ស្លាប់ដោយសារជំងឺកូវីដ១៩ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១ គឺក្រោយការចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩រួចនោះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានប្រកាសច្រានចោលថា ជារឿងមិនពិតឡើយ។ លោកស្រីបានចេញបដិសេធ នៅព្រឹកថ្ងៃទី២៦ មីនា...
បរទេស៖ យោងតាមការសេចក្តីប្រកាស របស់ក្រសួងសុខាភិបាល នៃប្រទេសអ៊ីស្រាអ៊ែល នៅថ្ងៃព្រហស្បតិ៍ បានឲ្យដឹងថា ប្រទេសអ៊ីស្រាអ៊ែល បានធ្វើការងារជោគជ័យរួចមកហើយ ក្នុងការផ្តល់វ៉ាក់សាំងការពារកូវីដទាំង ២ដូស ជូនពលរដ្ឋរបស់ខ្លួនប្រមាណជាជាង ពាក់កណ្តាលមកហើយ។ ការចាក់វ៉ាក់សាំងនៅក្នុងប្រទេសអ៊ីស្រាអ៊ែល ត្រូវបានគេទទួលស្គាល់ថា ជាប្រទេសដែលអាចធ្វើការ ចាក់វ៉ាក់សាំងបានលឿនជាងគេបំផុត ដោយគាត់ចាប់តាំង តែពីខែធ្នូមកប្រជាពលរដ្ឋរបស់ខ្លួន ដល់ទៅពាក់កណ្តាល ៩,៣លាននាក់ ដែលបានទទួលវ៉ាក់សាំងរួចរាល់។ វ៉ាក់សាំង...
បរទេស៖ ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានបង្ហាញនូវក្តីព្រួយបារម្ភ ដល់ឯកអគ្គរដ្ឋទូតចិន ស្តីពីវត្តមានប្រមូលផ្តុំនាវាចិន នៅដែនសមុទ្រចិនខាងត្បូង ស្របពេលដែលវៀតណាម ជំរុញទីក្រុងប៉េកាំង ឲ្យគោរពអធិបតេយ្យភាព ដែនសមុទ្ររបស់ខ្លួន។ លោក Harry Roque ជាមន្ត្រីនាំពាក្យ របស់ប្រធានាធិបតីហ្វីលីពីន បាននិយាយប្រាប់ សន្និសីទកាសែតមួយយ៉ាងដូច្នេះថា “លោកប្រធានាធិបតី បានមានប្រសាសន៍ថា...