CNN៖ មន្ត្រីជាន់ខ្ពស់អាមេរិកប្រាប់ CNN ថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងចំនួន ២ គ្រាប់ថែមទៀត នៅថ្ងៃព្រហស្បតិ៍នេះ។ យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា គេនៅមិនទាន់ដឹងថា មីស៊ីលទាំងនោះជាប្រភេទមីស៊ីល រយៈចម្ងាយខ្លី មធ្យម ឬ រយៈចម្ងាយឆ្ងាយ ដូចជាមីស៊ីលផ្លោងអន្តរទ្វីប...
ភ្នំពេញ ៖ លោក គង់ សុផល អគ្គនាយករង នៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក និងជាប្រធានប្តូរវេន នៃក្រុមការងារសម្របសម្រួល ការដឹកជញ្ជូនអាស៊ាន នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំ ក្រុមការងារសម្របសម្រួល ការដឹកជញ្ជូនអាស៊ាន លើកទី៤០ តាមរយៈប្រព័ន្ធអនឡាញ។ កិច្ចប្រជុំនេះ ប្រព្រឹត្តទៅរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ៖ កក្កដា សុភ័ណ្ឌ បានជាសះស្បើយពីជំងឺកូវីដ១៩ហើយនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ តែត្រូវបន្តទៅធ្វើចត្តាឡីស័ក នៅមន្ទីរចត្តាឡីស័ករាជធានីភ្នំពេញ ក្នុងសង្កាត់ព្រែកព្នៅទៀត ។ នេះបើតាមផេកហ្វេសប៊ុករបស់សិល្បករកម្ពុជា។ កាលពីថ្ងៃ១៤ មីនា កក្កដា សោភណ្ឌ័ បានប្រកាសខ្លួនឯងថា បានផ្ទុកជំងឺកូវីដ១៩ ក្រោយទទួលលទ្ធផលពីគ្រូពេទ្យថា Positive មានផ្ទុកមេរោគ កូវីដ១៩ បន្ទាប់មកពីចូលរួមមង្គលការមិត្តរបស់ខ្លួននៅតាកែវកាលពីថ្ងៃ១២...
ភ្នំពេញ៖ នៅទីបញ្ជាការកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នារសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះ តបតាមសំណើរបស់សមភាគី នៃសាធារណរដ្ឋកូរ៉េ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជួបប្រជុំពិភាក្សាការងារតាមរយៈប្រព័ន្ធ Video Teleconferencing (VTC) ជាមួយនាយឧត្តមសេនីយ៍ Nam Yeongshin...
(ភ្នំពេញ)៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប និងជាប្រធាន សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងភរិយា ម៉ៅ ចំណាន និងក្រុមគ្រួសារ បានឧបត្ថម្ភថវិកា ចំនួន ៥០,០០០ ដុល្លារ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩...
ភ្នំពេញ៖ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោកឧកញ៉ា សាម ឃុន និងភរិយា បានឧបត្ថម្ភថវិកា ចំនួន ៣០,០០០ ដុល្លារ ជូនដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជន សម្តេចតេជោ ហ៊ុន សែន (TYDA) ដែលចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដើម្បីជាការលើកទឹកចិត្តចំពោះកិច្ចខិតខំ ប្រឹងប្រែងចូលរួមក្នុងការទប់ស្កាត់ជំងឺកូវី១៩កន្លងមក។ នាពេលបច្ចុប្បន្ននេះ ថ្នាក់ដឹកនាំ និងក្រុមការងារសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ(TYDA)...
ភ្នំពេញ៖ បើទោះបីជាមានការលើកឡើង បែបវាយប្រហារ និងរិះគន់ឥតល្ហែល្ហើយ ពីមជ្ឈដ្ឋានខាងក្រៅជាពិសេសប្រទេសលោកខាងលិច និងសហភាពអឺរ៉ុប ជុំវិញកិច្ចសហប្រតិបត្តិការ «មេគង្គ-ឡានឆាង» ដែលមានប្រទេសចិន ជាអ្នកផ្ដួចផ្ដើម និងបណ្ដាប្រទេសនៅតាម ដងទន្លេរមេគង្គ មួយចំនួន យ៉ាងណាក្ដី ក៏កម្ពុជាបានធ្វើការប្ដេជ្ញាង្រឹងយន្តការ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង សំដៅធ្វើឲ្យស៊ីជម្រៅនូវចំណងមិត្តភាព រវាងបណ្ដាប្រទេសមេគង្គ និងប្រទេសចិន។ យោងតាមខ្លឹមសារលិខិត ក្នុងឱកាសអបអរសាទរ «ទិវាសប្ដាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង...
នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ បានធ្វើការក្រើនរំលឹកដល់ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន ចំពោះល្បិចឆបោកប្រាក់តាមកម្មវិធីឆ្នោតផ្សង សំណាងក្លែងក្លាយ ហើយប្រសិនបើជួបករណីនេះ ត្រូវរាយការណ៍ទៅអាជ្ញាធរមានសមត្ថកិច្ចភ្លាមៗ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា នាថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា មួយរយៈចុងក្រោយនេះ នាយកដ្ឋានព័ត៌មានវិទ្យាសង្កេតឃើញមានទំព័រហ្វេសប៊ុកក្លែងបន្លំ ផ្សព្វផ្សាយឆ្នោតផ្សងសំណាងផ្សេងៗដែល មានចេតនាទុច្ចរិត និងឆបោកប្រាក់ពីជនរងគ្រោះជាច្រើនករណី ដោយប្រើប្រាស់បច្ចេកទេស។ នាយកដ្ឋានព័ត៌មានវិទ្យាបន្ដថា...
ភនំពេញ ៖ លោក ហេង រតនា អគ្គនាយកមជ្ឈមណ្ឌល សកម្មភាពកំចាត់មីនកម្ពុជា (CMAC) បានរៀបចំធ្វើការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេទេសសុនខ ហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩ ហើយក្រុមអ្នកបច្ចេកទេសសុនខ នៃអង្គភាពស៊ីម៉ាក់ មានទំនុកចិត្ត អាចហ្វឹកហ្វឺនសុនខនៅកម្ពុជា ក្នុងការហិតរកអ្នកផ្ទុកកូវីដ-១៩បាន។ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រគល់ភារកិច្ចជូនក្រសួងសុខាភិបាល និងអង្គភាព...