ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ បានផ្តល់ថវិកា ២៤លានរៀលបន្ថែមទៀត ជូនដល់កងពលតូចដឹកជញ្ជូនលេខ៩៩ និងក្រុមប្រតិបត្តិការដឹកពលករខ្មែរមកពីថៃ របស់កងពលតូចដឹកជញ្ជូនលេខ៩៩ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលមេរោគកូវីដ-១៩ ចូលក្នុងសហគមន៍ ស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលដាក់ចេញវិធានការ ៣ការពារ...
ភ្នំពេញ ៖ ស្ត្រីម្នាក់មានផ្ទៃពោះ៧ខែដែលត្រូវបានឲ្យដឹងថា ជាបងស្រីបង្កើតរបស់តារាចម្រៀង វី ឌីណែត មានឈ្មោះថា វី ឌីណា បានឆ្លងជំងឺកូវីដ១៩។ នេះបើតាមការផ្សាយរបស់ផេកសិល្បករកម្ពុជា។ ស្រ្តីខាងលើ និងមនុស្ស៣នាក់ទៀតត្រូវបានរកឃើញឆ្លងកូវីដ១៩ ក្នុងហាងកែសម្ផស្សមួយកន្លែងឈ្មោះថា Master Care Cambodia មានទីតាំងនៅខណ្ឌបឹងកេងកង រាជធានីភ្នំពេញ នារសៀលថ្ងៃទី ២២ ខែមីនា...
ភ្នំពេញ៖ ក្រសួងមុខងារសាធារណៈ បានប្រកាសបើកផ្ដល់បៀវត្ស ជូនមន្ដ្រីរាជការស៊ីវិល និងមន្ដ្រីជាប់កិច្ចសន្យា សម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១។ យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងមុខងារសាធារណៈ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ការបើកផ្តល់ បៀវត្សសម្រាប់ខែមេសា និងខែឧសភា ឆ្នាំ២០២១ ជូនមន្ត្រីរាជការស៊ីវិល និងមន្ត្រីជាប់កិច្ចសន្យា ត្រូវសហការរៀបចំអនុវត្ត ដូចខាងក្រោម៖...
ភ្នំពេញ ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង សុខាភិបាល បានចេញប្រកាសអំពី កាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ច រក្សាគម្លាតសុវត្ថិភាព ក្នុងអំឡុងពេល នៃការឆ្លងរាលដាលជំងឺកូវីដ១៩ ក្នុងសហគមន៍ ។ យោងតាមសេចក្ដីប្រកាសរបស់ ក្រសួងសុខាភិបាល កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា ប្រកាសនេះ...
បរទេស ៖ នៅថ្ងៃព្រហស្បតិ៍មួយ ថ្ងៃបន្ទាប់ពីប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានព្រមព្រៀង ជាមួយលក្ខណៈអ្នកសារព័ត៌មាន របស់ប្រធានាធិបតីរុស្ស៊ីថា ជាឃាតករដោយគ្មានព្រលឹង និង បានគំរាមដាក់ទណ្ឌកម្មថ្មីៗជុំវិញ ការចោទប្រកាន់ការជ្រៀត ជ្រែកការបោះឆ្នោតនោះ លោកវ្ល៉ាឌីមៀរ ពូទីន បានស្នើជជែកផ្ទាល់តាមវីដេអូ ជាមួយមេដឹកនាំអាមេរិក ដើម្បីពិភាក្សាអំពីបញ្ហា ទ្វេភាគីនិងសកល។...
បរទេស៖ នៅពេលធ្វើដំណើរចូលរួមប្រជុំ រដ្ឋមន្ត្រីការបរទេសសហភាពអឺរ៉ុប នៅក្នុងទីក្រុងព្រួចសែល ប្រធានគោលនយោបាយបរទេសអឺរ៉ុប លោក Josep Borrell បាននិយាយថា សហភាពអឺរ៉ុប នៅថ្ងៃចន្ទនេះ ធ្វើការដាក់ទណ្ឌកម្មលើបុគ្គលចំនួន ១១នាក់ ពាក់ព័ន្ធក្នុងរដ្ឋប្រហារនាថ្ងៃទី១ ខែកុម្ភៈ នៅក្នុងប្រទេសមីយ៉ានម៉ា។ ស្របពេលដែលសហភាពអឺរ៉ុប ដាក់បម្រាមលក់អាវុធលើប្រទេសមីយ៉ានម៉ា និងបានផ្តោតគោលដៅលើ មន្ត្រីយោធាជាន់ខ្ពស់មួយចំនួន តាំងពីឆ្នាំ២០១៨មកនោះ វិធានការថ្មីនេះ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានអនុញ្ញាតឲ្យប្រើប្រាស់ស្ពានមិត្តភាព កម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ ជាបណ្ដោះអាសន្ន ចាប់ថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះតទៅ។ ក្នុងឱកាសចុះត្រួតពិនិត្យស្ពានមិត្តភាពកម្ពុជា-ចិន ស្ទឹងត្រង់-ក្រូចឆ្មារ នៅថ្ងៃទី២៣ មីនា នេះ លោក ស៊ុន ចាន់ថុល...
ភ្នំពេញ ៖ ក្រសួងសុខាភិបាលបានប្រកាសថា នាព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ម្នាក់ទៀត នៅមន្ទីរពេទ្យរុស្ស៊ីដែលជាមនុស្សទី៥ បន្ទាប់ពីពេទ្យចូលនិវត្តន៍អាយុ៧៥ឆ្នាំបានស្លាប់កាលពីថ្ងៃ២២ មីនា ។ ស្រ្តីដែលស្លាប់នេះ មានអាយុជាង៦០ឆ្នាំ មានទីលំនៅក្នុងខណ្ឌមានជ័យ ត្រូវបានគេដឹងថា ជាម្តាយរបស់តារាកំប្លែងស្រី ឈ្មោះថា ស្រី ពីន ជាក្រុមកំប្លែងរបស់នាយក្រឹម ។ ស្រ្តីវ័យចំណាស់នេះ...
បរទេស៖ប្រទេសរុស្ស៊ី នៅថ្ងៃចន្ទនេះ បាននិយាយប្រាប់ថា ការបដិសេធរបស់សហរដ្ឋអាមេរិក មិនរៀបចំកិច្ចពិភាក្សាផ្ទាល់តាមអនឡាញ រវាងលោកប្រធានាធិបតី វ្លាឌីមៀរ ពូទីន និងលោកប្រធានាធិបតី ចូ បៃដិន ក្រោយប្រធានាធិបតីអាមេរិកនិយាយថា លោកជឿថា ប្រធានាធិបតីរុស្ស៊ីជាឃាតករនោះ គឺជការខាតបង់ឱកាសធ្ងន់ធ្ងរ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសរុស្ស៊ីបាននិយាយដូច្នេះថា “យើងធ្វើការកត់សម្គាល់ជាមួយសេចក្តីសោកស្តាយ ដែលភាគីអាមេរិកមិនគាំទ្រសំណើប្រារព្ធធ្វើកិច្ចពិភាក្សាគ្នាជមួយប្រធានាធិបតីអាមេរិក លោក បៃដិន ដើម្បីពិភាក្សាអំពីបញ្ហានានា...
បរទេស៖ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃចន្ទនេះ បានសរសេរថាទីបំផុតការធ្វើតេស្តដែលគ្រប់គ្នាបានទន្ទឹងរងចាំអស់រយៈពេលជាយូរណាស់ មកហើយទៅលើវ៉ាក់សាំង AstraZeneca របស់ Oxford ដោយអាមេរិកនោះ គឺបានទទួលលទ្ធផលល្អខ្លាំងគួរឲ្យពេញចិត្តនិងមានប្រសិទ្ធភាពខ្ពស់។ ប្រភពដដែលបានសរសេរទៀតថាអ្នកស្ម័គ្រចិត្ត សរុបចំនួនជាង៣២ពាន់នាក់ ដែលភាគច្រើនជាពលរដ្ឋជនជាតិអាមេរិកហើយផ្សេងពីនោះគឺប៉េរូនិងឈីលីនោះ បានរកឃើញថាវ៉ាក់សាំងនេះទាំងពីរដូសគឺមានប្រសិទ្ធភាព រហូតទៅដល់ ៧៩ភាគរយក្នុងការបញ្ចប់រោគសញ្ញាកូវីដនិង១០០ភាគរយ ក្នុងការរារាំងមនុស្សចេញពី ការធ្លាក់ខ្លួនឈឺខ្លាំង ដោយសារតែកូវីដហើយគ្មាន ករណីដែលធ្វើឲ្យមានកំណកឈាម ដូចករណីដែលមានបញ្ហានៅក្នុង តំបន់អ៊ឺរ៉ុបកន្លងមកដែរ។...