ព័ត៌មានអន្តរជាតិ

អាមេរិក បដិសេធសំណើ​ របស់លោក ពូទីន ដើម្បីពិភាក្សា ជាមួយលោក ចូ បៃដិន តាមវីដេអូ

បរទេស ៖ នៅថ្ងៃព្រហស្បតិ៍មួយ ថ្ងៃបន្ទាប់ពីប្រធានាធិបតី អាមេរិក លោក ចូ បៃដិន បានព្រមព្រៀង ជាមួយលក្ខណៈអ្នកសារព័ត៌មាន របស់ប្រធានាធិបតីរុស្ស៊ីថា ជាឃាតករដោយគ្មានព្រលឹង និង បានគំរាមដាក់ទណ្ឌកម្មថ្មីៗជុំវិញ ការចោទប្រកាន់ការជ្រៀត ជ្រែកការបោះឆ្នោតនោះ លោកវ្ល៉ាឌីមៀរ ពូទីន បានស្នើជជែកផ្ទាល់តាមវីដេអូ ជាមួយមេដឹកនាំអាមេរិក ដើម្បីពិភាក្សាអំពីបញ្ហា ទ្វេភាគីនិងសកល។

យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា ក្រសួងការបរទេសរុស្ស៊ី បានប្រកាសនៅថ្ងៃច័ន្ទថា សហរដ្ឋអាមេរិក បានច្រានចោលសំណើ របស់ប្រធានាធិបតីវ្លាឌីមៀពូទីន ដែលថារូបលោកនិង សមភាគីអាមេរិក ចូលរួមកិច្ចពិភាក្សា តាមវីដេអូដោយផ្ទាល់។

ក្រសួងការបរទេសរុស្ស៊ី បន្តថា «យើងអាចរាយការណ៍ ដោយការសោកស្តាយ ដែលភាគីអាមេរិក មិនបានគាំទ្រសំណើ របស់ប្រធានាធិបតីរុស្ស៊ី លោកវ្លាឌីមៀពូទីន ដើម្បីឱ្យមានការសន្ទនា ជាមួយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នៅថ្ងៃទី ១៩ ឬ ២២ ខែមីនា ក្នុងទម្រង់ជាខ្សែវីដេអូឃ្លីបបើកចំហ ដើម្បីពិភាក្សាពីបញ្ហាមួយចំនួនដែលបានបង្កើតឡើង រវាងប្រទេសទាំងពីរ ក៏ដូចជាប្រធានបទ នៃស្ថិរភាពយុទ្ធសាស្ត្រ»។

ផ្ទាំងពាណិជ្ជកម្ម

ទីក្រុងមូស្គូបាននិយាយថា ការអភិវឌ្ឍន៍នេះ គឺជាឱកាសខកខានមួយផ្សេងទៀតដើម្បីស្វែងរកផ្លូវចេញ ពីភាពជាប់គាំងក្នុងទំនាក់ទំនងរុស្ស៊ី – អាមេរិក ហើយបានសង្កត់ធ្ងន់ថា ការស្តីបន្ទោសចំពោះស្ថានភាពបច្ចុប្បន្ន នៃកិច្ចការគឺពឹងផ្អែកទាំងស្រុង ទៅលើភាគីអាមេរិក៕

ប្រែសម្រួលៈ ណៃ តុលា

To Top