ភ្នំពេញ៖ លោក ហ្វា សាលីប្រធានសម្ព័ន្ធសហជីពជាតិ (សសជ) តាមរយៈ លោក អ៊ិត សំហេង រដ្ឋមន្ដ្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្នើសុំរាជរដ្ឋាភិបាលកម្ពុជា ឲ្យផ្អាកប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិ នាពេលខាងមុខ និងបន្តការងារធម្មតាដើម្បី បញ្ចៀសពីការចម្លងជំងឺកូវីដ១៩ ទ្រង់ទ្រាយធំ នៅក្នុងប្រទេស។ សម្ព័ន្ធសហជីពជាតិសុំអន្ដរាគមន៍បែបនេះ ដោយសារស្ថានភាពជាក់ស្តែង នៃការរីករាលដាលវិបត្តិកូវីដ១៩...
ភ្នំពេញ៖ នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង (CDC) នៃក្រសួងសុខាភិបាលកម្ពុជា បានប្រកាសថា មានអ្នកវិជ្ជមានកូវីដ១៩ បានចូលក្លឹបហាត់ប្រាណ ហ្វឹតហ្សូន (Fit Zone) នៅលើផ្លូវ ៤៥០ បឹងត្របែក ភ្នំពេញ ចន្លោះពីថ្ងៃទី១ ដល់ទី១២ ខែមីនា ឆ្នាំ២០២១ ដូច្នេះអ្នកពាក់ព័ន្ធ ដែលធ្លាប់ចូលទីនោះ ត្រូវទៅធ្វើតេស្តជាបន្ទាន់ ។...
ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅល្ងាចថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានចុះនាំខ្លួនបុរសម្នាក់ចង់គេចវេះ មិនព្រមផ្តល់សំណាកឲ្យគ្រូពេទ្យ យកធ្វើតេស្តរកមេរោគកូវីដ១៩ ខណៈរូបគេ បានជាប់ពាក់ព័ន្ធផ្ទាល់ ជាមួយអ្នកជំងឺកូវីដ១៩ ពោលគឺឪពុកម្តាយធ្វើតេស្តវិជ្ជមាន។ នេះបើយោងតាមផេក របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ។ ការចុះអន្តរាគមន៍នេះ ដោយមានការស្នើសុំពីក្រុមគ្រូពេទ្យ...
ភ្នំពេញ ៖ ក្រោមកិច្ចសហការ ជាមួយធនាគារពិភពលោក និងអង្គការសុខភាពពិភពលោក យូអិនឌីភី ប្រចាំកម្ពុជា បានជួយគាំទ្រដល់ក្រសួងសុខាភិបាលនៃកម្ពុជា ក្នុងការបញ្ជាទិញ រថយន្តសង្គ្រោះបន្ទាន់ចំនួន ៦០ គ្រឿង ម៉ាស៊ីនជំនួយផ្លូវដង្ហើម ចំនួន ៥០ គ្រឿង និងបរិក្ខារពេទ្យបន្ទាន់ផ្សេងៗ ដើម្បីជួយរាជរដ្ឋាភិបាល ក្នុងការពង្រឹងកិច្ចឆ្លើយតបនឹងជំងឺកូវីដ-១៩ និងដើម្បីស្តារឡើងវិញ ពីជំងឺរាតត្បាតនេះ។ នេះតាមការចុះផ្សាយរបស់ផេក...
បរទេស៖ ក្រសួងការបរទេស សហរដ្ឋអាមេរិក នៅថ្ងៃពុធនេះ បានចេញនូវការវិវត្តថ្មី នៃច្បាប់ ស្វយតភាពហុងកុង ដោយកំណត់អត្តសញ្ញាណ មន្ត្រីចិនចំនួន២៤រូប ដែលសហរដ្ឋអាមេរិក ចោទពីបទធ្វើឲ្យធ្លាក់ចុះ ស្វយតភាព នៃទីក្រុង ជាអតីតអាណានិគមអង់គ្លេស នៅពេលដែលរដ្ឋសភាចិន អនុម័តច្បាប់ដោយឯកតោភាគី កាលពីសប្ដាហ៍មុន កែប្រែប្រព័ន្ធបោះឆ្នោតហុងកុង។ រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក លោក Antony...
បរទេស៖ មនុស្ស ៨ នាក់ដែលភាគច្រើនជាស្ត្រី ដែលមានដើមកំណើតអាស៊ី ត្រូវបានសម្លាប់ នៅក្នុងការបាញ់ប្រហារមួយ នៅកន្លែងស្ប៉ាមួយកន្លែង នៅរដ្ឋ Georgia សហរដ្ឋអាមេរិក។ យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងដោយផ្អែកតាម ការលើកឡើងរបស់ប៉ូលីសថា ការបាញ់ប្រហារនេះ បានកើតឡើងនៅកន្លែង រង់ចាំក្នុងហាងម៉ាស្សាមួយ នៅឯទីក្រុង...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែ បណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅ តាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ ៖ ខណៈមិត្តរួមអាជីពជាច្រើននាក់ឆ្លងជំងឺកូវីដ១៩ លោកឆន សុវណ្ណារាជ ត្រូវបានធ្វើតេស្តលើកទី៣រកមេរោគកូវីដ១៩ បង្ហាញថាគ្មានជំងឺកូវីដ១៩ទេ។ លោកប្រកាសក្នុងហ្វេសប៊ុកនារាត្រីថ្ងៃ១៧ មីនាថា “ទឹកដោះម្តាយថ្លៃអរគុណគុណបុណ្យនងបារមីវត្ថុស័ក្តសិទ្ធតាមថែរក្សារកូនចៅ លទ្ធផលធ្វើតេស្តលើកទី៣ ចុងក្រោយរបស់ខ្ញុំនោះគឺ អវិជ្ជមាន Negative បញ្ជាក់ថាខ្ញុំមិនមានមេរោគកូវីដ១៩នោះទេ ខ្ញុំឆ្លងផុតហើយ”។ តែទោះបីជាយ៉ាងណាលោកថា ខ្លួននៅតែបន្តធ្វើចត្តាឡីស័ក្តឲ្យគ្រប់ចំនួន១៤ថ្ងៃដដែល ៕
ភ្នំពេញ ៖ ក្រសួងធម្មការ និងសាសនា បានធ្វើការផ្អាកពិធីសាសនា ការជួបជុំ និងកម្មវិធីផ្សេងៗបែបសាសនា ទូទាំងប្រទេសកម្ពុជា ដើម្បីបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការសហគមន៍ ២០ កុម្ភៈ។ តាមសេចក្ដីណែនាំរបស់ ក្រសួងធម្មការ នាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា «ដោយសារ ស្ថានភាពនៃការ...
ភ្នំពេញ ៖ សម្ដេច ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី ក្រសួងការពារជាតិ បានធ្វើការអំពាវនាវដល់ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ របស់ក្រសួងការពារជាតិ ត្រូវបន្ដប្រុងប្រយ័ត្នចំពោះការឆ្លងជំងឺកូវីដ-១៩ ព្រោះអ្នកមានមកចាក់វ៉ាក់សាំង នៅម្ជុលទី២ហើយក៏ឆ្លងជំងឺកូវីដដែរ។ តាមរយៈសារសំឡេង នារសៀលថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១ សម្ដេច ទៀ បាញ់ បានឲ្យដឹងថា បច្ចុប្បន្ននេះនៅកម្ពុជា...