បរទេស៖ កងកម្លាំងចម្រុះដឹកនាំដោយ អារ៉ាប៊ីសាអូឌីតប្រចាំនៅយេម៉ែន បាននិយាយនៅថ្ងៃអាទិត្យនេះថា ខ្លួនបានកម្ទេចកូនដ្រូន បំពាក់ដោយអាវុធចំនួន ១០គ្រឿង ដែលចលនាពួកហូធីប្រើប្រាស់ ដោយរួមមានតិចបំផុត ៥គ្រឿង ឆ្ពោះទៅប្រទេសអារ៉ាប៊ីសាអូឌីត។ ប៉ុន្តែកងកម្លាំងចម្រុះមិនបាន បញ្ជាក់ពីទីតាំងនៅអារ៉ាប៊ីសាអូឌីតទេ តែបាននិយាយប្រាប់ថា កូនដ្រូនទាំងនោះ មានគោលដៅវាយប្រហារ ទៅលើទីតាំងជនស៊ីវិល។ កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ កងកម្លាំងចម្រុះបាននិយាយថា ខ្លួនបានរារាមងកូនដ្រូនចំនួន ៧គ្រឿង ក្នុងរយៈពេល...
បរទេស៖ បុរសម្នាក់នៅរដ្ឋគូចារ៉ាត់ ប្រទេសឥណ្ឌា បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីទទួលបានវ៉ាក់សាំងដូស លើកទី២ ប្រឆាំងនឹងជំងឺឆ្លងនេះ។ គាត់គឺជាមន្រ្តីសុខាភិបាល និងធ្វើការនៅ Dehgam Taluka ក្នុងទីក្រុង Gandhinagar រដ្ឋធានីរបស់រដ្ឋ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៧ ខែមីនា ឆ្នាំ២០២១ បានឱ្យដឹងថា បើយោងតាមប្រធានផ្នែកសុខភាពរបស់ក្រុង...
បរទេស៖ ប៉ូលីសនៃប្រទសស៊ុយអែត កាលពីថ្ងៃសៅរ៍ម្សិលមិញនេះ បានឈានទៅដល់ការប៉ះទង្គិចគ្នា ជាមួយនឹងពលរដ្ឋនៃទីក្រុង Stockholm ជាច្រើនរយនាក់ដែលបានប្រមូលម្តុំគ្នានៅកណ្តាលទីក្រុងប្រឆាំង ទៅនឹងសេចក្តីសម្រេចចិត្ត របស់រដ្ឋាភិបាលក្នុងការ ប្រកាសបិទទីក្រុង។ អជ្ញាធរនៃប្រទេសស៊ុយអែត បាននិយាយថា ការតវ៉ាប្រឆាំងជាលើកដំបូងដែល បានកើតឡើងដើម្បីប្រឆាំងទៅនឹង ច្បាប់នៃការរឹតបន្តឹងដើម្បីប្រយុទ្ធប្រឆាំង ទៅការរាលដាលកូវីដហើយវាគឺជាសកម្មភាពដែលខុសច្បាប់ និងមិនបានទទួលការអនុញ្ញាត ឲ្យមានការរៀបចំនេះឡើយ។ ប៉ូលីសក្រុង Stockholm បាននិយាយនៅលើគេហទំព័រ របស់ពួកគេថាពួកគេបានសំរេចចិត្តកាត់បន្ថយ...
បរទេស៖ ប្រធានាធិបតីនៃ ប្រទេសវេណេស៊ុយអេឡាលោក Nicolas Maduro និងលោកស្រីភរិយា Cilia Flores ត្រូវបានគេមើលឃើញថា បានទទួលយកការ ចាក់វ៉ាក់សាំងរបស់ប្រទេសរុស្សី Sputnik V ជាលើកដំបូងកាលពីថ្ងៃសៅរ៍ម្សិលមិញ។ ការចាក់វ៉ាក់សាំងត្រូវបានគេដឹងថា បានធ្វើឡើងនៅក្នុងអំឡុងពេល ដែលប្រទេសវេណេស៊ុយអេឡា បានទទួលបានកញ្ចប់វ៉ាក់សាំង លើកទី២ ហើយការផ្សាយផ្ទាល់ ថែមទាំងត្រូវបានធ្វើឡើងនៅលើ កញ្ចក់ទូរទស្សន៍ជាតិផងដែរដោយលោក...
ភ្នំពេញ៖ ក្រសួងសុខាភិបាល បានធ្វើការក្រើនរំលឹកសារជាថ្មី អំពី ការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាបន្តសម្រាប់ក្រុមអាយុ១៨ ទៅ ៥៩ឆ្នាំ ចាប់ពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១នេះ។ តាមសេចក្ដីក្រើនរំលឹករបស់ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានឲ្យដឹងថា មន្ត្រីសុខាភិបាល ដែល ចូលរួមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ និងសាធារណជនទាំងអស់ ឲ្យបានជ្រាបថា៖...
ភ្នំពេញ៖ ក្នុងពិធីអបអរសាទរខួប លើកទី១១០ ទិវាអន្តរជាតិនារី ៨ មីនា សម្ដេច ហេង សំរិន ប្រធានរដ្ឋសភា បានថ្លែងថា ក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ កំពុងរាតត្បាតនាពេលនេះ កាន់តែមិនអាចខ្វះបាន នូវវត្តមានអ្នកគ្រូពេទ្យ ជាទ័ពជួរមុខ ក្នុងសមរភូមិដែលមិនស្គាល់ពីសត្រូវ។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែមីនា...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានផ្ញើសារចូលរូមអបអរសាទរ «ទិវាអន្ដរ ជាតិនារី ៨ មីនា» និងអំពាវនាវសូមប្រជាពលរដ្ឋ ត្រូវថែរក្សាសុខភាព កុំឲ្យឆ្លងជំងឺកូវីដ-១៩។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុក នៅព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២១ បានប្រកាសរកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន២៤នាក់ បន្ថែមទៀត នៅរាជធានីភ្នំពេញនិងខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ក្រសួងសុខាភិបាល បានឲ្យដឹងថាអ្នកឆ្លងកូវីដ១៩ថ្មី ចំនួន២៤នាក់ សុទ្ធតែពាក់ព័ន្ធ នឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ ទាំងអស់ និងបានជាសះស្បើយ៧នាក់ពីព្រឹត្តិការណ៍សហគមន៍។ ក្រសួងថាក្នុងចំណោម អ្នកឆ្លងទាំ២៤នាក់ ភាគច្រើនជាជនជាតិចិន...