ភ្នំពេញ ៖ “ការចេញបទបញ្ជាណាមួយទាក់ទងព្រំដែនសូមមេត្តាឲ្យខ្ញុំបានដឹងផង ព្រោះខ្ញុំទទួលខុសត្រូវទៅលើកិច្ចការនយោបាយ ក្នុងប្រទេសនិងកិច្ចការ នយោបាយក្រៅប្រទេស”។ សម្តេចតេជោបន្តថា កន្លងទៅក៏មានការឆក់ល្វែងដែរដោយមានការចេញបទបញ្ជាទប់ស្កាត់មិនឲ្យនាំចូលត្រីពីខាងក្រៅដែលអាចខុស ទៅនឹងបទដ្ឋាននៃអង្គការពាណិជ្ជកម្មពិភពលោក(WTO)និងក្របខណ្ឌអាស្តា “តំបន់ពាណិជ្ជកម្មសេរីអាស៊ាន” ។ សម្តេចថា ដូច្នេះក៏បានកែតម្រូវទៅក្រសួងកសិកម្មជាមួយនឹងការហាមឃាត់ការនាំត្រីចូលពីខាងវៀតណាមដែលអាចធ្វើឲ្យមានបញ្ហា។ សម្តេចក៏បានស្នើសុំយ៉ាងទទូលទៅឲ្យអាជ្ញាធរខេត្តជាប់ព្រំដែន យកការទទួលខុសត្រូវជាធំ និងរាយការណ៍ដោយត្រង់មកសម្តេចបើសិនមានការអាក់រអួលផ្នែកពាណិជ្ជកម្មជាមួយភាគីថៃ ៕
ភ្នំពេញ ៖ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ សម្ព័ន្ធសហជីពចលនាកម្មករ បានប្រកាស លើកពេលកិច្ចប្រជុំ ប្រចាំឆ្នាំរបស់ខ្លួន ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី២៨-២៩ ខែមីនា ឆ្នាំ២០២១ ខាងមុខនេះ នៅខេត្តរតនគីរី។ ក្នុងកិច្ចប្រជុំមួយតាមរយៈប្រព័ន្ធអនឡាញ នៅថ្ងៃទី២៤ កុម្ភៈ នេះ សម្ព័ន្ធសហជីព ចលនាកម្មករ បានស្នើឲ្យថ្នាក់ដឹកនាំ សហជីពមូលដ្ឋានទាំងអស់...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ខ្លួនពិតជាខកចិត្ត ដែលរដ្ឋមន្រ្តីការបរទេស សហភាពអឺរ៉ុប (EU) បានសម្រេចចិត្តរៀបចំ ការដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងពលរដ្ឋរុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Josep Borrell អ្នកតំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការបរទេសនិងគោលនយោបាយសន្តិសុខបានឲ្យដឹងនៅព្រឹកថ្ងៃនេះថា រដ្ឋមន្រ្តីការបរទេសនៃប្លុកនេះ បានយល់ព្រមដាក់ចេញនូវវិធានការណ៍រឹតត្បិតប្រឆាំងនឹងអ្នកដែលទទួលខុសត្រូវចំពោះ“ ការចាប់ខ្លួនការផ្តន្ទាទោស និងការធ្វើទុក្ខបុកម្នេញ” លើមេដឹកនាំប្រឆាំងរុស្ស៊ីលោក...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ថា លោក Joko Widodo ប្រធានាធិបតីរបស់ប្រទេសឥណ្ឌូនេស៊ី បានថ្លែងកាលពីថ្ងៃចន្ទថា ក្រុមអាជ្ញាធរក្នុងស្រុកគួរតែរៀបចំជាមុនដើម្បីទប់ស្កាត់សក្តានុពលនៃភ្លើងឆេះព្រៃដែលនឹងកើតឡើងនៅចុងឆ្នាំនេះ ខណៈដែលចំណាយក្តៅបានរកឃើញនៅលើដែនកោះ ស៊ូម៉ាត្រា ។ ប្រទេសនៅអាស៊ីអាគ្នេយ៏មួយនេះ បានរងគ្រោះដោយសារភ្លើងឆេះព្រៃត្រូពិចដ៏ធំបំផុត ក្រៅពីអាម៉ាហ្ស៊ូន និងសាធារណរដ្ឋកុងហ្គោ នៅក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ...
វ៉ាស៊ីនតោន៖ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិកបានឲ្យដឹងថា សហរដ្ឋអាមេរិកនឹងបន្តពង្រឹងការសន្ទនាពហុភាគីរបស់ខ្លួននៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក ដែលគេស្គាល់ថា Quad ដើម្បីប្រឈមនឹងបញ្ហាជាច្រើននៅក្នុងតំបន់រួមទាំងប្រទេសចិនផងដែរ។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានយុនហាប់បានឲ្យដឹងថា អ្នកនាំពាក្យលោក Ned Price ក៏បានលើកឡើងផងដែរថា Quad នឹងដើរតួនាទីយ៉ាងសំខាន់នៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក។ អ្នកនាំពាក្យនាយកដ្ឋានរូបនេះបានប្រាប់សន្និសីទសារព័ត៌មានថា “នៅពេលនិយាយដល់ Quad វាជាឧទាហរណ៍មួយរបស់សហរដ្ឋអាមេរិក និងដៃគូជិតដិតបំផុតរបស់យើង ដែលកំពុងរួមគ្នាដើម្បីភាពល្អនៃឥណ្ឌូ –...
ភ្នំពេញ ៖ កាលពីថ្ងៃទី១៥ខែ កុម្ភៈ ឆ្នាំ២០២១ មានប្រជាជនចំនួន ៣នាក់ តំណាងឲ្យប្រជាពលរដ្ឋចំនួន ៣៥គ្រួសារ ដែលកំពុងធ្វើស្រែប្រាំង លើផ្ទៃដីជាង៤០០ហិកតា ស្ថិតនៅក្នុងទីតាំងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង និងស្ថិតក្នុងភូមិ កំបៅ ឃុំភ្នំរៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បានដាក់ពាក្យគោរព ស្នើសុំអន្តរាគមន៍មកសម្តេចតេជោ...
យូអិន៖ អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវដល់សភាអ៊ឺរ៉ុប ខិតខំដើម្បីទទួលបានផែនការចាក់វ៉ាក់សាំងការពារកូវីដ – ១៩ ដើម្បីធានាឱ្យមានសិទ្ធិទទួលបានវ៉ាក់សាំងនៅជុំវិញពិភពលោក។ ថ្លែងទៅកាន់សន្និសីទប្រចាំឆមាសអឺរ៉ុប សន្និសីទអន្តរសភា ស្តីពីស្ថេរភាពសេដ្ឋកិច្ច លោក Guterres បានលើកឡើងថា វាមិនត្រឹមតែមិនយុត្តិធម៌ប៉ុណ្ណោះនោះទេ ប៉ុន្តែវាក៏មានគ្រោះថ្នាក់ផងដែរដែលគ្រាន់តែប្រទេសចំនួន ១០ មានចំនួន ៧៥ ភាគរយនៃការចាក់វ៉ាក់សាំងជាសកល។ ដោយចាត់ទុកបញ្ហានេះថា“...
ភ្នំពេញ ៖ លោក សយ សុភាព នៅព្រឹកថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបន្តវិភាគនិងការបរិយាយ អំពីនយោបាយ ដោយបានលើកឡើង ពីជនបរទេសម្នាក់ ដែលជាប្រធានអង្គការមាតាធម្មជាតិ តាមរយៈរូបភាពមកជួយកម្ពុជា ក្នុងការអភិរក្សធនធានធម្មជាតិ តែការពិតមកបំផ្លាញខ្មែរទៅវិញ ។ លោក អាឡិចហាន់ដ្រូ ហ្កាន់សាឡេស ដេវិតសុន (Alejandro...
បរទេស៖ វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដំបូងបង្អស់ ដែលនឹងត្រូវចាក់ជូននាយករដ្ឋមន្រ្តីថៃ លោក ប្រាយុទ្ធ ចាន់អូចា គឺត្រូវធ្វើឡើង ដោយក្រុមហ៊ុន AstraZeneca នេះបើយោងតាម រដ្ឋមន្រ្តីសុខភាពសាធារណៈ លោក Anutin Charnvirakul ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១...
ភ្នំពេញ ៖ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បានណែនាំដល់អង្គភាពក្រោមឱវាទរបស់ក្រសួងត្រូវចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ១៩ ពីអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ។ យោងតាមសេចក្ដីណែនាំក្រសួងនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ បានឲ្យដឹងថា ដើម្បីចូលរួមបង្ការ និងទប់ ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ពីអ្នកដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០...