ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានចេញអនុក្រឹត្យលេខ ២៨ អនក្រ.បក ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ស្តីពីការកែសម្រួលមាត្រា៨ នៃអនុក្រឹតលេខ ១២៨ អនក្រ.បក ចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ និងឆ្លើយតបការឆ្លងរាលដាលជាអន្តរជាតិ នៃជម្ងឺនៅតាមច្រកទ្វាចេញចូល ។
ភ្នំពេញ៖ សម្តេច ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានសូមការយោគយល់ពីប្រជាពលរដ្ឋ ដែលស្នើមកកាន់សម្តេចតាមរយៈ បណ្តាញសង្គមហ្វេសប៊ុកឲ្យជួយ ដោះស្រាយបញ្ហាកង្វល់នានា ដែលក្រុមការងាររបស់សម្តេចមិនទាន់ បានដោះស្រាយចប់រួចរាល់នៅខែមករា ។ នេះបើតាមការបង្ហាញ ក្នុងហ្វេសប៊ុកសម្តេច។ ជាធម្មតាក្រុមការងារតាមដាន ហ្វេសប៊ុកសម្តេចបានទទួលក្តីកង្វល់នានា ដើម្បីឲ្យជួយដោះស្រាយបញ្ហាជារៀងរាល់ខែ ប៉ុន្តែសម្រាប់ខែមករា កន្លងមកនេះ ក្រុមការងារមិនទាន់បានបញ្ចប់ការ ដោះស្រាយឲ្យពលរដ្ឋរួចរាល់នៅឡើយទេ...
ភ្នំពេញ៖ គណៈកម្មាធិការជាតិសម្រាប់ការ អភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) និងអង្គការទស្សនៈពិភពលោក អន្តរជាតិប្រចាំនៅកម្ពុជា (WVIC) នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានសហការគ្នារៀបចំ ពិធីសម្ពោធការដាក់ឲ្យអនុវត្ត គម្រោងគាំទ្រផែនការអនុវត្ត គណនេយ្យភាពសង្គម ដំណាក់កាលទី២ ដែលមានទំហំទឹកប្រាក់ ចំនួន៩,៦លានដុល្លារ នៅសណ្ឋាគារ រ៉ាហ្វលឡឺរ៉ូយ៉ាល់ (Raffles Hotel...
ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសម៉ាឡេស៊ី បានជូនដំណឹងថា រដ្ឋាភិបាលម៉ាឡេស៊ី សម្រេចផ្លាស់ប្តូរវិធានការរឹតបន្តឹង និងគ្រប់គ្រងការឆ្លងរីករាលដាលកូវីដ-១៩ នៅតាមរដ្ឋនីមួយៗរហូតដល់ថ្ងៃ ទី ៤ ខែមីនា ឆ្នាំ ២០២១។
ភ្នំពេញ៖ លោក តាន់ វុទ្ធា អ្នកតាមដានភូមិសាស្រ្តនយោបាយ បានលើកឡើងថា ក្រោយរដ្ឋប្រហារ នៅភូមាពួកយោធាអត់ធ្មត់សង្កត់ចិត្ត មិនទាន់ហ៊ានប្រើកណ្តាប់ដៃដែក ទៅលើហ្វូងបាតុករនៅទ្បើយទេ ដោយរង់ចាំដំណោះស្រាយ ក្រោយវាំងននរវាងសហរដ្ឋអាមេរិក និងចិនសិន ព្រោះពួកយោធាដឹង យ៉ាងច្បាស់ថា រដ្ឋការលោក Joe Biden នឹងមិនហ៊ានប្រើធម៌ក្តៅជាមួយពួកគេទ្បើយ។ ជុំវិញបញ្ហាដែលកំពុងក្ដៅគគុក នេះ លោក...
ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយមបានប្រកាសថា កម្ពុជាមិនទាន់មានសភាពធ្ងន់ធ្ងរនូវឥទ្ធិពលកាំរស្មីUVនៅឡើយទេ ហើយអាស៊ីតទឹកភ្លៀង Acide Rain ក៏មិនទាន់ធ្ងន់ធ្ងរដែរ។ ការចេញមកប្រកាសរបស់ក្រសួងនេះ បន្ទាប់ពីវៀតណាមនៅភាគខាងត្បូង ជាពិសេសក្រុងហូជីមីញ គឺកាំរស្មីUVស្ថិតក្នុងកម្រិតប្រុងប្រយ័ត្ន។ បើតាមក្រសួង ការកើនឡើងនូវកាំរស្មី UV នេះ កើតឡើងត្រឹមតែរយៈពេល៤ម៉ោងប៉ុណ្ណោះ អំឡុងពេលមួយថ្ងៃគឺពីម៉ោង១១ដល់ម៉ោង២រសៀល។ ឥទ្ធិពល UV មានរយៈពេលមួយសប្តាហ៍គឺចាប់ពីថ្ងៃទី១៨...
វ៉ាស៊ីនតោន៖ ប្រេសិតកំពូលរបស់តៃវ៉ាន់ ប្រចាំសហរដ្ឋអាមេរិក លោកស្រី Hsiao Bi-khim បានសាទរចំពោះ ការបន្តការគាំទ្រ របស់សហរដ្ឋអាមេរិក ក្រោមរដ្ឋបាលថ្មី ចំពេលមានសម្ពាធកាន់តែខ្លាំង ពីប្រទេសចិន លើកោះដែលគ្រប់គ្រង ដោយខ្លួនឯងមួយនេះ ខណៈដែលអំពាវនាវឱ្យ មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការរឹតត្បិតដែនសមុទ្រ របស់ទីក្រុងប៉េកាំង បន្ទាប់ពីការអនុម័តថ្មីៗនេះ នៃច្បាប់ឆ្មាំឆ្នេរសមុទ្ររបស់ខ្លួន។ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន...
រ៉ង់ហ្គូន៖ មេធាវីសម្រាប់មេដឹកនាំ ដែលត្រូវបានទម្លាក់ ពីតំណែងរបស់ លោកស្រីអ៊ុងសាន ស៊ូជី ដែលកំពុងប្រឈមមុខនឹងការចោទប្រកាន់ពីបទនាំចូល និងប្រើប្រាស់វិទ្យុខុសច្បាប់ ដែលលោកស្រីត្រូវបានគេទះកំផ្លៀង ជាមួយនឹងបទឧក្រិដ្ឋបន្ថែម ដែលធ្វើឱ្យលោកស្រី ទំនងជាប្រឈមមុខនឹងការឃុំខ្លួនរយៈពេលយូរ។ មេធាវីរូបនេះបានប្រាប់សារព័ត៌មានក្យូដូថាការចោទប្រកាន់ថ្មី ដែលពាក់ព័ន្ធនឹងការបំពានច្បាប់គ្រប់គ្រងគ្រោះមហន្តរាយធម្មជាតិ បានលេចចេញជារូបរាងនៅពេល ដែលការកាត់ក្តីរបស់លោកស្រី ស៊ូជី ដែលលោកមិនបានដឹងនោះទេ ដែលបានដំណើរការរួចហើយ នៅឯតុលាការមួយក្នុងរដ្ឋធានីណៃពិដោរ តាមរយៈសន្និសីទវីដេអូកាលពីថ្ងៃអង្គារ។ គេធ្លាប់គិតថា...
LUBBOCK៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២១ថា ព្យុះរដូវរងាជាប្រវត្តិសាស្រ្តមួយបានធ្វើឱ្យសីតុណ្ហភាពនៅក្រុងហាវស្តុន ចុះទាបខ្លំាងនៅផ្នែកខ្លះនៃរដ្ឋអាឡាស្កាដោយបន្សល់ទុកនូវតំបន់តិចសាន់ដែលមានមនុស្សរាប់លាននាក់គ្មានថាមពលប្រើប្រាស់ ហើយព្យុះកំបុតត្បូង ដែលជាអ្នកពិឃាតបានបោកបក់ចូលក្នុងតំបន់ភាគអាគ្នេយ៍សហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារម្សិលមិញនេះ ។ ភាពត្រជាក់បំផុតបានហ៊ុមព័ទ្ធទឹកដីសហរដ្ឋអាមេរិកយ៉ាងច្រើនសន្ធឹកសន្ធាប់ និងបានគ្របដណ្តប់នៅក្នុងតំបន់ដែលកំពុងមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ និងគម្រាមកំហែង និងបង្អាក់ដំណើរការនៃការផ្គត់ផ្គង់វ៉ាក់សាំងដល់តំបន់មួយចំនួនទៀតផង ។ ក្រុមមន្រ្តីនៅរដ្ឋតិចសាស់ បានរងការរិះគន់យ៉ាងខ្លាំង នៅពេលដែលបណ្តាញថាមពល របស់រដ្ឋបានបរាជ័យម្តងហើយម្តងទៀត...
អូតាវ៉ា៖ ប្រទេសកាណាដា បានបង្ហាញពីការធ្លាក់ចុះនៃករណីឆ្លងជំងឺកូវីដ-១៩ អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដោយគិតជាមធ្យមរយៈពេល ៧ ថ្ងៃរបស់ជាតិ បានធ្លាក់ចុះពី ៨០០០ ករណីប្រចាំថ្ងៃ នៅដើមខែមករា ដល់ ៣,០០០ ករណី នៅចុងសប្តាហ៍ ក្នុងថ្ងៃបុណ្យនៃក្តីស្រឡាញ់។ ទីភ្នាក់ងារសុខភាពសាធារណៈនៃប្រទេសកាណាដា បានឲ្យដឹងថា“ សរុបមកសកម្មភាពជំងឺនិងលទ្ធផលធ្ងន់ធ្ងរកំពុងបន្តធ្លាក់ចុះនៅទូទាំងប្រទេស ហើយឥឡូវនេះមានករណីសកម្មតិចជាង ៣៥,៧០០ ករណីនៅទូទាំងប្រទេស”...