ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានធ្វើការណែនាំដល់ អភិបាលរាជធានី-ខេត្ត ត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់ ចំពោះអ្នកដំណើដែលគេចវេះ មិនឲ្យមន្ត្រីចត្តាឡីស័ក ។ ការដាក់លិខិតស្នើនេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យភាគីពាក់ព័ន្ធរួមគ្នាត្រួតពិនិត្យ ទប់ស្កាត់អ្នកគេចវេស មិនធ្វើចត្តាឡីស័ក ហើយសម្តេច ក៏បានស្នើអាជ្ញាធរ ខេត្តជាប់ព្រំដែនជាមួយថៃ-វៀតណាម និងឡាវសហការគ្នា កុំឲ្យពលរដ្ឋធ្វើដំណើរ...
ភ្នំពេញ៖ ក្នុងរយៈពេល ៣ថ្ងៃ ក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ដោយគិតចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់អគ្គិភ័យនៅទូទាំងប្រទេស កើតមានចំនួន ១៤លើក បើធៀបទៅនឹងរយៈពេល ៣ថ្ងៃ នៃឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម ឆ្នាំ២០២០ គ្រោះអគ្គិភ័យមានការថយចុះចំនួន៣ លើក(១៤/១៧លើក) ។ នេះបើតាមនាយកដ្ឋាន នគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ...
ភ្នំពេញ ៖ ក្នុងរយៈពេល៣ថ្ងៃ នៃថ្ងៃចូលឆ្នាំចិន-វៀតណាម ចាប់ពីថ្ងៃទី១១-១៣ ខែកុម្ភៈ ឆ្នាំ២០២១ គ្រោះថ្នាក់ចរាចរណ៍ បានកើតឡើងចំនួន៣៥លើក ដោយសម្លាប់មនុស្សចំនួន១៤នាក់ និង៥២នាក់រងរបួស ។ នេះបើយោងតាមអគ្គស្នងការដ្ឋាន នគរបាលជាតិ ចេញផ្សាយថ្ងៃ១៥ កុម្ភៈ ។ មូលហេតុនៃការស្លាប់ របស់ប្រជាពលរដ្ឋ ដោយសារ ល្បឿនចំនួន៨នាក់ ,...
ភ្នំពេញ ៖ ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង បានសម្រេចផ្អាកការងារ ជាបណ្តោះអាសន្ន ចំពោះលោកវរសេនីយ៍ឯក គឹម ពន្លក អធិការនគរបាលស្រុកកំរៀង ខេត្តបាត់ដំបង ដោយមូលហេតុ អនុវត្តការងារខុសនីតិវិធី ។ នេះបើយោងតាមសេចក្ដីសម្រេច របស់ស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង ។ លិខិតបានឲ្យសាមីខ្លួន ត្រូវមកបង្ហាញមុខនៅការិយាល័យបុគ្គលិក រៀងរាល់ម៉ោងធ្វើការ ដើ្បម្បីកែប្រែកំហុសឆ្គង...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានចេញបទបញ្ជា ឲ្យរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងក្រសួងយុត្តិធម៌ ពិភាក្សាគ្នា ចំពោះការតម្លៃថ្លៃសេវា ផាកពិន័យ ទៅលើអ្នកគេចវេស មិនធ្វើចត្តាឡីស័ក្ត ។ ការចេញបញ្ជា របស់នាយករដ្ឋមន្រ្តីកម្ពុជា បន្ទាប់ពីមានពលករខ្មែរ លួចឆ្លងដែន តាមច្រករបៀងជាន់មីនដាច់ជើងម្ខាង ដោយសារមិនចង់ធ្វើចត្តាឡីស័ក្ត នៅវេលាម៉ោង៧និង១០នាទីយប់...
បរទេស៖ នាយករដ្ឋមន្ត្រីនៃ ប្រទេសញូវសឺឡេន Jacinda Ardern នៅថ្ងៃអាទិត្យបានប្រកាសបិទទ្វាប្រទេសរយៈពេល ៣ថ្ងៃទៅលើ ទីក្រុងដ៏ធំបំផុតរបស់ខ្លួនគឺ Auckland បន្ទាប់ពីបានរកឃើញករណី ឆ្លងក្នុងសហគមន៍ថ្មីចំនួន៣ករណី។ លោកស្រី Ardern បានននិយាយថាការហាមប្រាម រឹតបន្តឹតក្រុងនៅក្នុងកម្រិត៣ ត្រូវបានធ្វើឡើងដោយទាមទារឲ្យមនុស្សគ្រប់គ្នាបន្តស្នាក់នៅ ក្នុងផ្ទះលើកលែងតែការចាកចេញពី ផ្ទះទៅទិញទំនិញសំខាន់ៗ និងកិច្ចការងារសំខាន់ៗប៉ុណ្ណោះ។ គួរឲ្យដឹងដែរថាករណីឆ្លងទាំង៣នេះ គឺជាលើកដំបូងហើយសម្រាប់ ប្រទេសចាប់តាំងតែពីថ្ងៃទី២៤...
វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីនៃវីរុសកូរ៉ូណាក្លាយពូជ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺជិត ១.០០០នាក់ នៅរដ្ឋចំនួន ៤៤នាក់ក្នុងចំណោម រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់ របស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ (CDC) បានឲ្យដឹងដូច្នេះ ។ ករណីនៃអ្នកឆ្លងជំងឺទាំងនេះ មាន៩៨១នាក់ ដែលបានបង្កឡើងដោយវីរុសក្លាយពូជ...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានចេញបញ្ជា ចំពោះមន្ត្រីនគរបាលរូបណា ដោះលែងមេក្លោង នាំផ្លូវពលករខ្មែរ មកកម្ពុជា គេចវេសមិនធ្វើចត្តាឡីស័ក្ត ត្រូវដកឋានន្ដរស័ក្តិ ឬបណ្ដេញចេញតែម្ដង ។ តាមរយៈសារសំឡេងរបស់ សម្ដេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ...
បរទេស ៖ យោងតាមការសេចក្តី ថ្លែងការណ៍ប្រកាស ដោយប្រធានប្រតិបត្តិ នៃក្រុមហ៊ុនផលិតឧិសថបារាំង Sanofi បានបញ្ជាក់នៅថ្ងៃនេះថា បេក្ខភាពវ៉ាក់សាំងកូវីដ របស់ខ្លួនទំនងជានឹង មិនទាន់រួចរាល់នៅឡើយ សម្រាប់ឆ្នាំនេះ ។ កាលពីខែធ្នូកន្លងមក Sanofi ធ្លាប់បាននិយាយថា ក្រុមហ៊ុនមានគោលដៅ ក្នុងការធ្វើឲ្យបានអជ្ញាបណ្ណទទួលស្គាល់ដើម្បីអាចចាប់ផ្តើម ការចាក់វ៉ាក់សាំងរបស់ខ្លួន យ៉ាងឆាប់បំផុត នៅដើមឆ្នាំ២០២១នេះ ។...
បរទេស៖ ក្រុមបាតុករប្រឆាំង រដ្ឋាភិបាល នៅក្នុងប្រទេសថៃ គ្រោងនឹងធ្វើមហាបាតុកម្ម នៅថ្ងៃទី ២០ ខែកុម្ភៈនេះ ដើម្បីទាមទារឱ្យមានការ ដោះលែងមេដឹកនាំ ៤ នាក់របស់ពួកគេ។ ពួកគេក៏បានប្តេជ្ញាបង្កើន ការប្រមូលផ្តុំផងដែរ លុះត្រាតែមេដឹកនាំត្រូវបានដោះលែង ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១...