Covid-19

សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺកូវីដ១៩ ក្លាយពូជជិត ១.០០០នាក់

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១ថា ករណីនៃវីរុសកូរ៉ូណាក្លាយពូជ ត្រូវបានគេរាយការណ៍ថា មានអ្នកឆ្លងជំងឺជិត ១.០០០នាក់ នៅរដ្ឋចំនួន ៤៤នាក់ក្នុងចំណោម រដ្ឋទាំងអស់របស់សហរដ្ឋអាមេរិក ។ នេះបើយោងតាមទិន្នន័យចុងក្រោយបង្អស់ របស់មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគ (CDC) បានឲ្យដឹងដូច្នេះ ។

ករណីនៃអ្នកឆ្លងជំងឺទាំងនេះ មាន៩៨១នាក់ ដែលបានបង្កឡើងដោយវីរុសក្លាយពូជ ដែលគេស្គាល់ឈ្មោះថា B.1.1.7 ដែលបានរកឃើញជាលើកដំបូង នៅចក្រភពអង់គ្លេស ។

មានករណីចំនួន១៣ ក្នុងចំណោមវីរុសប្រភេទថ្មី ដែលបានរកឃើញនៅអាហ្វ្រិកខាងត្បូង ដែលគេហៅថា B.1.351និងមាន០៣ករណីនៃប្រភេទថ្មី ឈ្មោះថា P.1 ដែលបានរកឃើញនៅប្រេស៊ីល ។

ខាង CDC បានឲ្យដឹងថា វីរុសក្លាយពូជទាំងនេះ បច្ចុប្បន្នកំពុងតែឆ្លងរាលដាល នៅសហរដ្ឋអាមេរិក ។

ទស្សនាវដ្តីសមាគមវេជ្ជសាស្ត្រអាមេរិកាំង ហៅកាត់ថា (JAMA) បានបោះពុម្ពផ្សាយកាលពីថ្ងៃសុក្រថា ប្រភេទវីរុស B.1.1.7 និង B.1.351 បង្កការព្រួយបារម្ភដល់ក្រុមអ្នកវិទ្យាសាស្ត្រ ដោយសារតែទិន្នន័យភ្លាមៗ បង្ហាញអំពីការកើនឡើងនៃ ការឆ្លងជំងឺរបស់វីរុសទាំងនោះ ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top