បច្ចុប្បន្នភាពប្រព័ន្ធផ្សព្វផ្សាយ CNBC បានចុះផ្សាយនៅថ្ងៃពុធ ទី១០ ខែកុម្ភៈនេះថា សមាជិកព្រឹទ្ធសភារបស់សហរដ្ឋអាមេរិក បានបើកនីតិវិធីជំនុំជម្រះក្តី លើពាក្យបណ្តឹងចោទប្រកាន់ ទម្លាក់តំណែងលោក ដូណាល់ ត្រាំ អតីតប្រធានាធិបតី របស់ប្រទេសមហាអំណាចមួយនេះ ។ នីតិវិធីជំនុំជម្រះក្តីទម្លាក់តំណែង លោក ត្រាំ ត្រូវបានធ្វើឡើងចាប់តាំងពីថ្ងៃអង្គារ ទី៩រហូតដល់ថ្ងៃពុធ ទី១០ ខែកុម្ភៈនេះ លើនីតិវិធី២ដំណាក់កាលដាច់ដោយឡែកពីគ្នា...
ភ្នំពេញ ៖ ប្រមុខការពារជាតិកម្ពុជាសម្តេច ទៀ បាញ់ បានថ្លែងបញ្ជាក់ពីការ ដែលសម្តេចបានចាក់វ៉ាក់សាំង ការពារជំងឺកូវីដ១៩ ឈ្មោះស៊ីណូហ្វាម ជាជំនួយរបស់ប្រទេសចិន ដែលមានរយៈពេល២០ថ្ងៃមកនេះ គឺថាគ្មានប្រតិកម្មនិងបញ្ហាអ្វីកើតឡើងឡើយ។ ក្នុងសន្និសីទសារព័ត៌មាន ក្នុងឱកាសចាក់វ៉ាក់សាំងកូវីដ១៩ ដល់មន្រ្តីជាន់ខ្ពស់ ក្រសួងការពារជាតិ នារសៀលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ សម្តេច ទៀ បាញ់បានមានប្រសាសន៍ថា...
បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន នៅពេលថ្មីៗនេះ បានចេញបង្ហាញផ្លូវឲ្យ គណបក្សពលករកូរ៉េរបស់លោក ដើរជាមួយប្រទេសកូរ៉េខាងត្បូង និងកិច្ចការក្រៅប្រទេសនានា នេះបើតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយ ដោយកាសែតកូរ៉េខាងជើង KCNA នៅថ្ងៃពុធនេះ។ លោក គីម ជុងអ៊ុន កាលពីខែមុន បានស្នើអភិវឌ្ឍអាវុធនុយក្លេអ៊ែបន្ថែមទៀត និងបាននិយាយថា សហរដ្ឋអាមេរិក...
បរទេស៖ ឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំនៅកូរ៉េខាងជើង បាននិយាយថា ការហាមឃាត់ទាំងស្រុងលើការនាំចូល ដែលរួមមានទាំងគ្រឿងផ្គត់ផ្គង់សំខាន់ៗនោះ គឺត្រូវបានដាក់ឲ្យមានប្រសិទ្ធភាព ចាប់តាំងពីខែកញ្ញាមក ធ្វើឲ្យបុគ្គលិកនៅស្ថានទូតបរទេសនានា ធ្វើការដោះដូរសម្ភារៈផ្សេងៗ ដូចជាសម្លៀកបំពាក់ជាដើម នៅក្នុងសហគមន៍របស់ពួកគេ។ លោកឯកអគ្គរដ្ឋទូត Alexander Matsegora បាននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ីថា ក្រោយមានការកាត់បន្ថយលំហូចូល របស់មនុស្សនិងទំនិញ ដែលបានចាប់ផ្តើមក្នុងខែមករានោះ ជីវិតរស់នៅ គឺមិនងាយស្រួលនោះទេ សូម្បីតែសម្រាប់អង្គភាពការទូតបរទេស...
វ៉ាស៊ីនតោន៖ សមាជិកព្រឹទ្ធសភាអាមេរិក បានបោះឆ្នោត ដើម្បីឆ្ពោះទៅមុខ ជាមួយនឹងការចោទប្រកាន់ លើអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ពីបទចោទប្រកាន់ញុះញង់ ឱ្យមានការវាយប្រហារដ៏សាហាវ ទៅលើវិមានកាពីតូល ដោយច្រានចោលការអះអាងថា ដំណើរការនេះ មិនមានលក្ខណៈស្របច្បាប់ បន្ទាប់ពីមើលវីដេអូក្រាហ្វិច នៃការវាយប្រហារ នៅខែមករាកន្លងទៅនេះ។ ព្រឹទ្ធសភាបានបោះឆ្នោត ៥៦-៤៤ ដើម្បីបន្តដំណើរការកាត់ក្តី អតីតប្រធានាធិបតី ដែលជាការបដិសេធ...
ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយសុំទោសរួចខ្លួន គឺជាគំរូអាក្រក់ដល់អ្នកដទៃផ្សេងទៀតគឺVideoបន្ទាបបន្ធោកបានចេញផ្សាយផ្អើលពិភពលោក ហើយអ្នកមិនដឹង ពីវប្បធម៌ខ្មែរយើង និងសាសនាព្រះពុទ្ធក៏បានមើលងាយ លើវប្បធម៌និងសាសនាហើយដែរ តើការសុំទោសរបស់ពួកនាងអាចសងកិត្តិយសដល់វប្បធម៌ខ្មែរ និងសាសនាព្រះពុទ្ធបានវិញដែរទេ? ប្រតិកម្មរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើងក្រោយពី អាជី អាម៉ី និងក្រុមសម្ដែងរឿងទុំទាវ២០២១ទាំងអស់...
រ៉ង់ហ្គូន៖ ការធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារ យោធា កាលពីសប្តាហ៍មុន បានបន្តនៅក្នុងប្រទេសមីយ៉ាន់ម៉ា សម្រាប់ថ្ងៃទី៥ នៅថ្ងៃពុធនេះ ខណៈសហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេសផ្សេងទៀត បានថ្កោលទោសអំពើហឹង្សាប្រឆាំង នឹងក្រុមបាតុករនៅថ្ងៃមុននេះ។ នៅពេលក្រុមអ្នកតវ៉ាប្រឆាំង នឹងការហាមឃាត់ការជួបជុំទ្រង់ទ្រាយធំ ហើយចំនួនរបស់ពួកគេបានកើនឡើង ដល់រាប់សែននាក់នៅថ្ងៃអង្គារ ម្សិលមិញនេះ ប៉ូលីសបានបាញ់ព្រមាន និងគ្រាប់កាំភ្លើងកៅស៊ូ ហើយអ្នករងរបួសមួយចំនួនត្រូវបានគេរាយការណ៍ថា រាប់បញ្ចូលទាំងស្ត្រីវ័យក្មេងម្នាក់ បានបាត់បង់ជីវិតបន្ទាប់ពីត្រូវ...
បរទេស៖ នៅថ្ងៃពុធរដ្ឋាភិបាលថៃ បានរាយការណ៍ពីការស្លាប់ ដោយសារជំងឺកូវីដ១៩ចំនួន ០១នាក់ទៀត ដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនឡើងដល់ ៨០ នាក់ និង បានរកឃើញអ្នកឆ្លងជំងឺថ្មីចំនួន ១៥៧ នាក់ថែមទៀត ក្នុងនោះ ការឆ្លងក្នុងស្រុកចំនួន ១៤៤នាក់ និងការនាំចូល ១៣ នាក់ ដែលប្រទេសដៃ មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបមានដល់ ២៣...
ភ្នំពេញ ៖ ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជាលោក W. Patrick Murphy បានជួបលោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅក្នុងសប្តាហ៍នេះ ដោយបានពិភាក្សា ពីការវិលមកវិញ ប្រកបដោយជោគជ័យ នូវការផ្សាយ នៃវិទ្យុសំឡេងសហរដ្ឋអាមេរិក VOA នៅកម្ពុជា ។ នេះបើតាមគេហទំព័រហ្វេសប៊ុក របស់ស្ថានទូតអាមេរិក...
បរទេស ៖ ប្រធានទីភ្នាក់ងារចារកម្មកាណាដា នៅថ្ងៃអង្គារបាននិយាយថា ប្រទេសចិនបង្កការគម្រាមកំហែង បែបយុទ្ធសាស្ត្រធ្ងន់ធ្ងរ ដល់ប្រទេសកាណាដា ទាំងតាមរយៈការប៉ុនប៉ង លួចយការសម្ងាត់ និងយុទ្ធនាការសម្លុតគម្រាម សហគមន៍ចិន ។ គួរបញ្ជាក់ថា ការថ្លែងបែបនេះ របស់ប្រធានសេវាកម្មចារកម្ម សន្តិសុខកាណាដា លោក David Vigneault គឺជាលើកទីពីរ ហើយក្នុងរយៈពេលពីរបីខែថា ទីក្រុងអូតាវ៉ា...