ព័ត៌មានជាតិ

លោក ពេជ្រ ស្រស់ ប្រតិកម្មខ្លាំងៗ ក្រោយ អាជី អាម៉ី និងក្រុមសម្ដែង រឿងទុំទាវ ២០២១ទាំងអស់ ធ្វើកិច្ចសន្យា ហើយបញ្ចប់រឿង


ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជាបានលើកឡើងថា អ្នកប្រព្រឹត្តល្មើសច្បាប់ ហើយសុំទោសរួចខ្លួន គឺជាគំរូអាក្រក់ដល់អ្នកដទៃផ្សេងទៀតគឺVideoបន្ទាបបន្ធោក
បានចេញផ្សាយផ្អើលពិភពលោក ហើយអ្នកមិនដឹង ពីវប្បធម៌ខ្មែរយើង និងសាសនាព្រះពុទ្ធក៏បានមើលងាយ លើវប្បធម៌និងសាសនាហើយដែរ តើការសុំទោសរបស់ពួកនាងអាចសងកិត្តិយសដល់វប្បធម៌ខ្មែរ និងសាសនាព្រះពុទ្ធបានវិញដែរទេ?

ប្រតិកម្មរបស់ លោក ពេជ្រ ស្រស់ បានធ្វើឡើងក្រោយពី អាជី អាម៉ី និងក្រុមសម្ដែងរឿងទុំទាវ២០២១ទាំងអស់ ដែលធ្វើឱ្យប៉ះពាល់ដល់សាសនាវប្បធម៌និងប្រពៃណីជាតិនោះបានធ្វើកិច្ចសន្យាចំនួន៨ចំណុចចំពោះមុខក្រសួងវប្បធម៌និងវិចិត្រសិល្បៈដើម្បីបញ្ចប់រឿង។

លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា

លោក ពេជ្រ ស្រស់ បានបញ្ជាក់លើគេហទំព័រហ្វេសប៊ុកនៅថ្ងៃទី១០ កុម្ភៈនេះថា “ច្បាប់គឺច្បាប់ ហើយច្បាប់ក៏បានចែងពីទម្ងន់ទោសច្បាស់លាស់ហើយដែរ ដូច្នេះអនុវត្តច្បាប់ទៅ ដើម្បីតម្លាភាព និងផ្តល់យុត្តិធម៌ដល់ចំប៉ីខ្មៅផងដែរ ម្យ៉ាងវិញទៀតលុបបំបាត់អ្នកជាន់ឈ្លីវប្បធម៌
ខ្មែរយើង និង រឿងផ្សេងៗ ទៀត។ ខ្សែចាប៉ីធូរពេកមិនពិរោះ រឹតតឹងពេកដាច់ខ្សែ រឹតល្មមគឺមានតែអនុវត្តច្បាប់”៕

To Top