ភ្នំពេញ៖ថ្ងៃទី១ខែកុម្ភៈឆ្នាំ២០២១ ណាហ្គាវើលដ៍នឹងស្វាគមន៍ អតិថិជនទាំងអស់ ក្នុងឱកាសឆ្នាំថ្មីឆ្នាំឆ្លូវនាំលាភសំណាង ជាមួយនឹងការផ្តល់ជូន ដ៏សម្បូរបែបដូចជាម្ហូបចិន សុភមង្គលនំចិននាំលាភការ តុបតែងរចនាដ៏ស្រស់ស្អាត និងការសម្តែងសិល្បៈដ៏អស្ចារ្យ ពីឥឡូវនេះរហូតដល់ថ្ងៃទី២៨ខែកុម្ភៈ។ អតិថិជនទាំងអស់នឹងទទួលបាន តុក្កតារូបកូនគោដ៏ស្រស់ស្អាតឥតគិតថ្លៃ នៅពេលចំណាយ៨៨ដុល្លារឬច្រើនជាងនេះនៅក្នុងវិក្កយបត្រមួយ នៅភោជនីយដ្ឋានរបស់ណាហ្គាវើលដ៍ (រហូតអស់ពីស្តុក)។សម្រាប់សមាជិកណាហ្គាវើលដ៍រីវ៉ត នឹងទទួលបានតុក្កតាដ៏ស្រស់ស្អាត ដោយត្រូវសន្សំនិងប្តូរ២៨ពិន្ទុ ក្នុងថ្ងៃតែមួយឬដោយប្តូរ៩៨ពិន្ទុ។ ជម្រើសមួយទៀតអតិថិជន អាចជាវនៅហាងលក់វត្ថុអនុស្សាវរីយ៍ (ជាន់ទី១ណាហ្គាវើលដ៍ទី១) តម្លៃត្រឹមតែ១២ដុល្លារ...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន កាលពីថ្ងៃសុក្របានចុះហត្ថលេខាលើច្បាប់មួយ ដើម្បីផ្តល់សច្ចាប័នដល់ការបន្តរយៈពេល ៥ ឆ្នាំនៃសន្ធិសញ្ញាកាត់បន្ថយអាវុធយុទ្ធសាស្ត្រ (NEW START) ថ្មីជាមួយសហរដ្ឋអាមេរិក។ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា រយៈពេលនៃសុពលភាព របស់សន្ធិសញ្ញាខាងលើនេះ នឹងត្រូវពន្យារដល់ ៥ ឆ្នាំដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៦ ។ សភារុស្ស៊ីបានអនុម័ត...
បរទេស៖ សារព័ត៌មាន Fox News បានរាយការណ៍កាលពីថ្ងៃសៅរ៍ ដោយដកស្រង់សំដីប្រធានផ្នែកទំនាក់ទំនង របស់សមាជិកសមាជិកាសភាលោកស្រី Molly Rose Tarpey ថា លោក Stephen Lynch តំណាងអ្នកតំណាងរាស្រ្តនៃ គណបក្សប្រជាធិបតេយ្យនៅរដ្ឋ Massachusetts បានធ្វើតេស្តិ៍វិជ្ជមានវីរុសកូវីដ១៩ បន្ទាប់ពីលោកបានទទួលវ៉ាក់សាំងការពារមេរោគ Pfizer ចំនួន ២...
បរទេស៖ ប្រធានបក្សនិងជាប្រធានរដ្ឋលោក ង្វៀនភូត្រុង និងនាយករដ្ឋមន្រ្តីលោក ង្វៀន ស៊ុនហ្វុក ត្រូវបានជាប់ឆ្នោតជាថ្មីនៅថ្ងៃសៅរ៍ ចំពោះគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តទី ១៣។ សន្និបាតគណបក្សទូទាំងប្រទេសលើកទី ១៣ បានប្រកាសឈ្មោះសមាជិកគណៈកម្មាធិការ កណ្តាលបក្សដែលទើបជាប់ឆ្នោតថ្មី រួមមានសមាជិកផ្លូវការ ១៨០ រូបនិងសមាជិកជំនួស ២០ រូប។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣១...
វ៉ាស៊ីនតោន៖ កងទ័ពអាកាសប៉ាស៊ីហ្វិក សហរដ្ឋអាមេរិក បានឲ្យដឹងថា យន្តហោះទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយរបស់អាមេរិកចំនួន B-52H ចំនួន ៤ គ្រឿងត្រូវបានគេដាក់ពង្រាយ ទៅកាន់កោះហ្គាម-ប៉ាស៊ីហ្វិក សម្រាប់បេសកកម្មបណ្តុះបណ្តាល ក្នុងគោលបំណងពង្រឹង “សណ្តាប់ធ្នាប់អន្តរជាតិ ផ្អែកលើវិធាននៅក្នុងតំបន់ឥណ្ឌូ – ប៉ាស៊ីហ្វិក” ។ ប្រភពបានឲ្យដឹងថា យន្ដហោះទម្លាក់គ្រាប់បែកយុទ្ធសាស្រ្ត ពីកងវរសេនាតូចគ្រាប់បែកទី ៩៦ នៅមូលដ្ឋានកងទ័ពអាកាស...
វ៉ាស៊ីនតោន៖ ការឆ្លងមេរោគទម្រង់ថ្មី ដែលមានឥទ្ធិពលនៃជំងឺកូវីដ-១៩ បានព្យាករណ៍ពីការកើនឡើង នៃចំនួនអ្នកស្លាប់ នៅសហរដ្ឋអាមេរិក ប្រសិនបើការរីករាលដាលនៃជំងឺឆ្លងទម្រង់ថ្មី បានរីករាលដាលយ៉ាងឆាប់រហ័ស ហើយមនុស្សមិនអាចការពារខ្លួន ប្រឆាំងនឹងវីរុសនេះបានល្អ។ តាមការព្យាករណ៍ចុងក្រោយ របស់ខ្លួនវិទ្យាស្ថានវាស់វែង និងវាយតម្លៃសុខភាពរបស់ សាកលវិទ្យាល័យវ៉ាស៊ីនតោន (IHME) នៃសាកលវិទ្យាល័យវ៉ាស៊ីនតោន បានប៉ាន់ប្រមាណថា ជំងឺឆ្លងទម្រង់ថ្មី B.1.351 ត្រូវបានរកឃើញដំបូងនៅអាហ្វ្រិកខាងត្បូង ហើយត្រូវបានកំណត់អត្តសញ្ញាណ នៅសហរដ្ឋអាមេរិក...
លោក តាំ សុជាតិ នាយកប្រតិបត្តិក្រុមហ៊ុន អិមជី ផេស៊ីហ្វិក ឯ.ក សូមគោរពជូនពរ និងអបអរសាទរ ចំពោះ លោក ស៊ាង សុបញ្ញា ក្នុងឱកាសដែលត្រូវបាន សមាជិកក្រុមប្រឹក្សាភិបាល បោះឆ្នោតជ្រើសរើសជា “ប្រធានសមាគម សហគ្រិនវ័យក្មេងកម្ពុជា” ។ សូមបួងសួង ដល់វត្ថុស័ក្កសិទ្ធក្នុងលោក ប្រោសប្រទានពរជ័យ...
ស្វាយរៀង ៖ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តមហ៊ុន ម៉ានី នៅរសៀលថ្ងៃទី៣១ខែមករាឆ្នាំ២០២១ បានចុះផ្សព្វផ្សាយ និងអប់រំជូនដល់ អាជីវករ នៅតាមស្តង់ពិព័រណ៍ និង ប្រជាពលរដ្ឋដើរទស្សនា និងទិញទំនិញ នៅសង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីឲ្យពួកគាត់បានយល់ កាន់តែច្បាស់ ពីវិធីសាស្រ្តការពារ និងទប់ស្កាត់ពីជំងឺកូវីដ១៩ និង ចែកម៉ាស់...
ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តការពារការចម្លងវីរុសកូវីដ-១៩ ដោយបង្កើនប្រុងប្រយ័ត្នខ្ពស់ ក្នុងអំឡុងពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងពិធីសែនព្រេននានា នាពេលខាងមុខនេះ។ យោងតាមសេចក្ដីណែនាំ របស់ក្រសួងសុខាភិបាល នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ម ប៊ុនហេង បានឲ្យដឹងថា ស្ថានភាពនៃការចម្លងវីរុសកូវីដ-១៩ នៅលើបណ្តាប្រទេសលើសកលលោក...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានអំពាវនាវ ដល់សហគមន៍អឺរ៉ុប ជួយផ្តល់ជំនួយវ៉ាក់សាំង ការពារជំងឺកូវីដ១៩ មកកម្ពុជា ខណៈកម្ពុជាកំពុងត្រៀម បញ្ជាទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសអង់គ្លេស និងចិនបន្ថែមទៀត ។ សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីបានថ្លែង ក្នុងពិធីបើកការដ្ឋានសាងសង់រោងចក្រ ប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្ម ទឹកស្អាតចំការមន...