ប៉េកាំង៖ ជាមួយនឹងការចាក់វ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនចិន ឈានដល់ប្រជាជន នៅតាមបណ្តាប្រទេសជាច្រើន ការបង្កើន កិច្ចសហប្រតិបត្តិការវ៉ាក់សាំងជាមួយប្រទេសចិន នៅទូទាំងពិភពលោក កំពុងផ្តល់នូវទំនុកចិត្ត ក្នុងការប្រយុទ្ធជាសកល ប្រឆាំងនឹងការរាលដាលជំងឺរាតត្បាត ដែលកំពុងរីករាលដាល។ អាជ្ញាធរសុខាភិបាលស៊ែប៊ី បានយល់ស្របនឹងការប្រើប្រាស់ វ៉ាក់សាំងស៊ីណូហ្វាម កូវីដ-១៩ គឺ ២ ថ្ងៃបន្ទាប់ពីការនាំចូលមួយលានដូស ពីប្រទេសចិន ដែលធ្វើឱ្យប្រទេសនេះ ចាប់ផ្តើមចាក់ថ្នាំបង្ការរោគ...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោកស្រី Angela Merkel បានព្រមានថា ប្រទេសអាល្លឺម៉ង់ អាចនឹងចាំបាច់ត្រូវតែពិចារណា ការបិទច្រកព្រំដែន ប្រសិនបើបណ្ដាប្រទេសអឺរ៉ុបផ្សេងទៀត មិនធ្វើសកម្មភាពបញ្ឈប់ការរាតត្បាតនៃមេរោគកូរ៉ូណា ជាពិសេសប្រភេទថ្មី ដែលអាចចម្លងកាន់តែច្រើន។ លោកស្រីបាននិយាយប្រាប់ អ្នកសារព័ត៌មាននៅថ្ងៃអង្គារថា “យើងអាចធ្វើអ្វីមួយតាមដែលយើងចង់ ប៉ុន្តែយើងនឹងមិនជោគជ័យទេ ប្រសិនបើប្រទេសផ្សេងទៀត មិនធ្វើការងារ ប្រហាក់ប្រែហែលគ្នានេះដែរនោះ។ យើងចំបាច់ត្រូវតែធ្វើឲ្យប្រាកដចិត្តថា មនុស្សរាល់គ្នានៅជុំវិញយើង...
វ៉ាស៊ីនតោន៖ រដ្ឋបាលលោក ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ បានដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសរុស្ស៊ី និងវេណេស៊ុយអេឡា នៅពេញមួយថ្ងៃចុងក្រោយរបស់ខ្លួន នៅក្នុងការិយាល័យ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Mike Pompeo បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សហរដ្ឋអាមេរិក បានចុះបញ្ជីអង្គភាព ដែលមានមូលដ្ឋាននៅប្រទេសរុស្ស៊ី ឈ្មោះ KVT-RUS និង...
បរទេស៖ សហរដ្ឋអាមេរិក នៅថ្ងៃអង្គារសប្ដាហ៍នេះ បានដាក់ទណ្ដកម្មបណ្ដាញក្រុមហ៊ុនប្រេងនានា ដែលមន្ត្រីជំនាញនិយាយថា បានជួយប្រទេសវេណេស៊ុយអេឡា ឲ្យគេចវេសពីការពិន័យ សម្រាប់ប្រតិបត្តិការជំនួញ ក្រោយមួយថ្ងៃ បន្ទាប់ពីពិន័យនាវារុស្ស៊ីមួយគ្រឿង ដែលចូលរួម ក្នុងការកសាងបំពង់ទុយយោប្រេងក្រោមទឹក ទៅកាន់ប្រទេសអាល្លឺម៉ង់។ តាមសេចក្តីរាយការណ៍ វិធានការពិន័យថ្មីនេះ គឺផ្តោតគោលដៅលើបណ្ដាញបុគ្គល និងក្រុមហ៊ុននានា ដែលមន្ត្រីជំនាញនិយាយថា កំពុងមានបំណង ជួយប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស់...
បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន តាមសេចក្តីរាយការណ៍ បានជួបគ្នាជាមួយឯកអគ្គរដ្ឋទូត សហរដ្ឋអាមេរិក លោក Harry Harris និងបានជូនប្រេសិតការទូតជាន់ខ្ពស់ របស់រដ្ឋបាលលោក ត្រាំ រូបនោះ នូវកាដូស្រាក្រអូប Andong soju។ យោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី២០...
តេហរ៉ង់៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២១ថា ក្រសួងសុខាភិបាល់ របស់ប្រទេសអ៊ីរ៉ង់ បានរាយការណ៍ថា ករណីនៃអ្នកឆ្លងជំងឺកូវីដ១៩ប្រចាំថ្ងៃ៥.៩១៧នាក់ នៅថ្ងៃអង្គារនេះ ដែលនំាឲ្យចំនួនអ្នកឆ្លងជំងឺកើនឡើងដល់ ១.៣៤២.១៣៤នាក់ ។ លោកស្រី Sima Sadat Lari អ្នកនាំពាក្យក្រសួងសុខាភិបាល របស់ប្រទេសអ៊ីរ៉ង់ បានឲ្យដឹងថា មានអ្នកឆ្លងជំងឺកូវីដ១៩ចំនួន ៥៦.៩៧៣នាក់...
ភ្នំពេញ ៖ នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា ដោយសារភាពរីកចម្រើននៃបច្ចេកវិទ្យា បណ្តាអង្គភាព ក្រុមហ៊ុន និងសហគ្រាសផ្សេងៗ បានប្រែក្លាយរបៀបប្រតិបត្តិការបែបឌីជីថល គាំទ្រដោយប្រព័ន្ធបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន។ យោងតាមគេហទំព័រហ្វេសប៊ុករបស់ នាយកដ្ឋានព័ត៌មានវិទ្យា កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២១បានឲ្យដឹងថា តាមរយ:ការស្រាវជ្រាវ និងសេចក្តីរាយការណ៍កន្លងមក បទល្មើសហិរញ្ញវត្ថុ (មធ្យោបាយបច្ចេកវិទ្យា) កំពុងកើតមានយ៉ាងច្រើនករណី...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ថ្មី ចំនួន០៥នាក់ថែមទៀត ខណៈអ្នកជំងឺ០៤នាក់ ព្យាបាលជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។ សូមជម្រាបថា គិតត្រឹមព្រឹកថ្ងៃទី២១ ខែមករា ឆ្នាំ២០២១ កម្ពុជារកឃើញ អ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៤៥៣នាក់ ក្នុងនោះអ្នកជាសះស្បើយ ចំនួន ៣៩៦នាក់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។ ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន...
ភ្នំពេញ ៖ ស្ពានតាអោង ឬតាអុង មានទីតាំងស្ថិតនៅក្នុងភូមិចុងស្ពាន ឃុំខ្វាវ ស្រុកជីក្រែង ខេត្តសៀមរាប គឺជាស្ពានបុរាណវែងជាងគេក្នុងចំណោមស្ពានបុរាណ ចំនួន២៣លើដងផ្លូវបុរាណពីអង្គរទៅបាកាណ (ព្រះខ័នកំពង់ស្វាយ) ត្រូវបានជួសជុលជាលើកដំបូងដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា។ តាមរយៈបណ្ដាញទំនាក់ទំនង សង្គមហ្វេសប៊ុករបស់ អាជ្ញាធរជាតិអប្សរា នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២០១ បានឲ្យដឹងថា សព្វថ្ងៃស្ពានបុរាណនេះមានសភាពទ្រុឌទ្រោមខ្លាំងដែលបង្កឡើងពី កត្តាមនុស្សនិងធម្មជាតិ ធ្វើឱ្យផ្នែកជាច្រើនរបស់ស្ពានបុរាណបានប្រេះញែកចេញពីគ្នា...