Covid-19

កិច្ចសហប្រតិបត្តិការវ៉ាក់សាំងរបស់ចិន កំពុងទទួលបានសន្ទុះខ្លាំង នៅទូទាំងពិភពលោក

ប៉េកាំង៖ ជាមួយនឹងការចាក់វ៉ាក់សាំង ដែលផលិតដោយក្រុមហ៊ុនចិន ឈានដល់ប្រជាជន នៅតាមបណ្តាប្រទេសជាច្រើន ការបង្កើន កិច្ចសហប្រតិបត្តិការវ៉ាក់សាំងជាមួយប្រទេសចិន នៅទូទាំងពិភពលោក កំពុងផ្តល់នូវទំនុកចិត្ត ក្នុងការប្រយុទ្ធជាសកល ប្រឆាំងនឹងការរាលដាលជំងឺរាតត្បាត ដែលកំពុងរីករាលដាល។

អាជ្ញាធរសុខាភិបាលស៊ែប៊ី បានយល់ស្របនឹងការប្រើប្រាស់ វ៉ាក់សាំងស៊ីណូហ្វាម កូវីដ-១៩ គឺ ២ ថ្ងៃបន្ទាប់ពីការនាំចូលមួយលានដូស ពីប្រទេសចិន ដែលធ្វើឱ្យប្រទេសនេះ ចាប់ផ្តើមចាក់ថ្នាំបង្ការរោគ ដល់ប្រជាជនរបស់ខ្លួន។

វ៉ាក់សាំងស៊ីណូហ្វាម ចំនួន ១លានដូសបានមកដល់ប្រទេសស៊ែប៊ី កាលពីថ្ងៃសៅរ៍ ហើយត្រូវបានស្វាគមន៍ នៅអាកាសយានដ្ឋានបេឡារុស្ស ដោយប្រធានាធិបតីលោក Aleksandar Vucic ដោយលោកបានបញ្ជាក់ថា លោកនឹងទទួលវ៉ាក់សាំងនេះ ដោយខ្លួនលោកផ្ទាល់។

ទន្ទឹមនឹងនេះ អាជ្ញាធរត្រួតពិនិត្យគ្រឿងញៀនប៉ាគីស្ថាន (DRAP) បានអនុម័តវ៉ាក់សាំង Sinopharm សម្រាប់ការប្រើប្រាស់ជាបន្ទាន់ ចំពេលមានករណីកើនឡើង នៃជំងឺកូវីដ-១៩ នៅក្នុងប្រទេស។

ឯកសារចែកជូនដោយគេហទំព័រ DRAP នៅលើគេហទំព័រផ្លូវការរបស់ខ្លួន បានឲ្យដឹងថា វ៉ាក់សាំងស៊ីណូហ្វាម មួយក្នុងចំណោមវ៉ាក់សាំងពីរ ដែលត្រូវបានអនុញ្ញាត ដោយអាជ្ញាធរ ត្រូវបានផ្តល់ការអនុញ្ញាត ឱ្យប្រើជាបន្ទាន់បន្ទាប់ពីវាយតម្លៃសុវត្ថិភាព និងគុណភាព៕ ដោយ៖ ឈូក បូរ៉ា

To Top