 
													 
																											កាលពីពេលថ្មីៗកន្លងទៅនេះ ខ្ញុំបានចុះទៅសម្របសម្រួលដោះស្រាយបញ្ចប់វិវាទ ក្រៅប្រព័ន្ធតុលាការឈរលើគោលការណ៍ឈ្នះៗ សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានឈានដល់ចុះកិច្ចសន្យា បញ្ចប់វិវាទជាស្ថាពរ រវាងប្រជាពលរដ្ឋ១៥គ្រួសារ ជាមួយនឹងតំណាងធនាគារកាណាឌីយ៉ា ប្រចាំខេត្តប៉ៃលិន។ បញ្ហាវិវាទដីធ្លីនេះ គឺកើតឡើងដោយសារមានបុគ្គលអាក្រក់ បានលួចធ្វើប្លង់ លើដីប្រជាពលរដ្ឋ ហើយបន្ទាប់មកយកទៅ បញ្ចាំធនាគារ ដែលពលរដ្ឋមានការប្តឹងតវ៉ា អស់រយៈពេល១៥ឆ្នាំមកហើយ រួមទាំង២ឆ្នាំចុងក្រោយដែលមានការប្រឈមដាក់គ្នា ជាមួយធនាគារកាណាឌីយ៉ា។ ដោយគ្មានពន្លឺរកផ្លូវដោះស្រាយចេញបាន ជាចុងក្រោយប្រជាពលរដ្ឋ បានដាក់ពាក្យគោរពសុំសម្តេចតេជោ ជួយពួកគាត់ផង ព្រោះបងប្អូនទាំងអស់គ្នាគឺជាអតីតគ្រួសារសមាហរណកម្ម ពីខ្មែរក្រហមនៅអំឡុងឆ្នាំ១៩៩៦។ ខ្ញុំបានអញ្ជើញភាគីទាំង២មកសម្របសម្រួលដោះស្រាយនៅវិមានសន្តិភាពនិងចុងក្រោយនៅប៉ៃលិនកាលពីថ្ងៃទី៩ មករា២០២១កន្លងទៅនេះ ហើយក៏បានឈានដល់ការផ្តិតមេដៃព្រមទទួលយកម្នាក់ពាក់កណ្តាល គឺពលរដ្ឋព្រមទទួលយក៥០% ជាដីឬលុយ រីឯធនាគារព្រមទទួល៥០% ជាដីឬលុយទៅតាមជម្រើសរបស់បងប្អូនប្រជាពលរដ្ឋ។ក្នុងករណីដែលពលរដ្ឋសម្រេចយកដី១០០% គឺធនាគារនឹងសម្រួលឲ្យខ្ចីលុយដែលមានការប្រាក់ទាបជាងទីផ្សារ ដែលមានរយៈពេល៥ឆ្នាំ ប្រសិនបើពលរដ្ឋមានលទ្ធភាពបង់បញ្ចប់មុនកិច្ចសន្យាខ្ចីក៏បានដោយគ្មានការពិន័យអ្វីឡើយ។ ខ្ញុំសប្បាយរីករាយដែលភាគីទាំង២បានជ្រើសរើសយកដំណោះស្រាយឈ្នះៗ តាមគោលការណ៍សម្តេចតេជោ។ ខ្ញុំអរគុណដល់ធនាគារកាណាឌីយ៉ា ដែលបានបន្ទន់ឥរិយាបថល្អ ចូលរួមដោះស្រាយដោយផ្ទាល់ជាមួយប្រជាពលរដ្ឋដោយមិនយកឥទ្ធិពលធនាគារមកដាក់ពីមុខ ហើយខ្ញុំសង្ឃឹមថាយើងនឹងបន្តរួមគ្នាដោះស្រាយបញ្ហាវិវាទដទៃៗទៀតជួយពលរដ្ឋសម្តេចនៅគ្រប់ទីកន្លែង ដើម្បីយើងរស់នៅសុខសប្បាយជាមួយគ្នា នៅក្រោមដំបូលសន្តិភាពតែមួយ។ ពិតណាស់ មានសម្តេចតេជោ គឺពិតជាមានដំណោះស្រាយ។ យើងចូលរួមកសាងអំពើល្អ ចែករំលែកក្តីស្រឡាញ់និងស្នាមញញឹម នឹងសូមមានចិត្តអាណិតស្រឡាញ់ពលរដ្ឋយើងគ្រប់ទីកន្លែង ដោយគ្មានការរើសអើង៕ (ហ្វេសប៊ុកផេក Duong Dara)
 
													 
																											ភ្នំពេញ៖ លោក សយ សុភាព អគ្គនាយក មជ្ឈមណ្ឌល ព័ត៌មាន ដេីម អម្ពិល បានលេីកឡេីងថា បើអ្នក នយោបាយ ខ្មែរខ្លះ កុំបរទេស និយម ហើយ យកគំនិត របស់ ខ្មែរ សម័យ មហានគរ ដ៏រុង...
 
													 
																											បរទេស៖ ប្រទេសថៃ នៅថ្ងៃអាទិត្យបានរកឃើញអ្នកឆ្លងថ្មីមេរោគកូវីដ១៩ចំនួន ៣៧៤ នាក់ថែមទៀត ដែលធ្វើអោយចំនួនអ្នកឆ្លងវីរុសនេះកើនឡើងដល់ ១២ ០៥៤ នាក់ និងមានអ្នកស្លាប់ចំនួន ៧០នាក់ ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា ក្នុងចំណោមអ្នកដែលរកឃើញឆ្លងថ្មីទាំង ៣៧៤ នាក់នោះ...
 
													 
																											បរទេស៖ រដ្ឋមន្ត្រីការបរទេសបារំាង តាមសេចក្តីរាយការណ៍ បាននិយាយក្នុងបទសម្ភាសន៍មួយនាថ្ងៃសៅរ៍ថា ប្រទេសអ៊ីរ៉ង់កំពុងតែដំណើរការកសាងបង្កើនសមត្ថភាពអាវុធនុយក្លេអ៊ែ ហើយវាជារឿងបន្ទាន់ដែលទីក្រុងតេអេរ៉ង់និងទីក្រុងវ៉ាស៊ីនតោន ត្រូវិលត្រឡប់រកកិច្ចព្រមព្រៀងនុយក្លេអ៊ែឆ្នាំ២០១៥វិញ។ លោក Le Drian បាននិយាយប្រាប់កាសែត Journal du Dimanche ដូច្នេះថា “រដ្ឋបាលលោក ត្រាំ បានជ្រើសរើសនូវអ្វីដែលខ្លួនហៅថា ជាយុទ្ធនាការដាក់សម្ពាធអតិបរិមា លើប្រទេសអ៊ីរ៉ង់ តែជាលទ្ធផលគឺថា យុទ្ធសាស្ត្រនេះ...
 
													 
																											បរទេស៖ ប្រទេសចិន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានសន្យាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន៥០០.០០០ដូស ដល់ប្រទេសហ្វីលីពីន ក្នុងខណៈប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ ដែលមានគោលដៅជំរុញបង្កើនកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ដោយការរាតត្បាតជម្ងឺកូវីដ១៩។ លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បាននិយាយនៅក្នុងអំឡុងជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីនដូច្នេះថា “ក្នុងនាមជាមិត្តភាពរបស់ប្រទេសហ្វីលីពីន និងជាប្រទេសជិតខាងដ៏ជិតស្និទ្ធរបស់អ្នក យើងនឹងប្រកាន់គោលជំហរយ៉ាងមុតមាំ នៅជាមួយប្រជាជនហ្វីលីពីន រហូតដល់កម្ចាត់មេរោគនេះបាន”។ គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ...
 
													 
																											បរទេស៖ អាជ្ញាធររបស់ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃសៅរ៍ថា ជើងហោះហើរ រវាងទីក្រុងមូស្គូ និងរដ្ឋធានីប្រទេសហ្វាំងឡង់ វៀតណាម ឥណ្ឌានិងប្រទេសកាតា ដែលត្រូវបានផ្អាក ចាប់តាំងពីសប្ដាហ៍មុនៗនៃការរាតត្បាតឆ្លងកូវីដ១៩នោះ នឹងចាប់ផ្តើមដំណើរការវិញ ចាប់ពីថ្ងៃទី២៧ ខែមករា ក្រោយការវិនិច្ឆ័យរោគរាតត្បាតជាក់លាក់ត្រូវបានបំពេញ។ សេចក្តីថ្លែងការណ៍ ដែលត្រូវបានចែករំលែក ក្រោយកិច្ចប្រជុំមួយរបស់ទីស្នាក់ការកណ្ដាលប្រយុទ្ធប្រឆាំងមេរោគកូរ៉ូណារបស់រដ្ឋាភិបាលនោះ បាននិយាយថា ប្រទេសទាំង៤នោះ កំពុងឃើញមានករណីថ្មីតិចជាង៤០ករណី ក្នុងមួយសប្ដាហ៍...
 
													 
																											បរទេស៖ រដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត បាននិយាយនៅថ្ងៃសៅរ៍ថា ប្រទេសអារ៉ាប៊ីសាអូឌីត រំពឹងថានឹងបើកឡើងវិញ នូវស្ថានទូតក្នុងប្រទេសកាតា ក្នុងពេលប៉ុន្មានថ្ងៃទៀតខាងមុខនេះ ក្រោយមានកិច្ចប្រឹងប្រែងបន្ធូរបន្ថយភាពតានតឹងគាំទ្រដោយអាមេរិក កាលពីសប្ដាហ៍មុន ក្នុងជម្លោះរយៈពេល៣ឆ្នាំ។ យោងតាមសេចក្តីរាយការណ៍មួយ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា លោករដ្ឋមន្ត្រីការបរទេសអារ៉ាប៊ីសាអូឌីត Faisal bin Farhan...
 
													 
																											យោងតាមការចេញផ្សាយរបស់សារព័ត៌មាន បរទេសបានឲ្យនៅថ្ងៃសៅរ៍នេះថាប្រទេសចិនបានធ្វើការបញ្ចប់ ទៅនៃការសាងសង់អគារមន្ទីរពេទ្យដែលមានរហូតទៅដល់១៥០០បន្ទប់ដើម្បី អាចទទួលយកជនសង្ស័យ និងអ្នកឆ្លងកូវីដថ្មីដែលទើបបានកំរើកឡើងសាជាថ្មីប៉ុន្មានថ្ងៃចុងក្រោយនេះ។ ទីភ្នាក់ងារិនស៊ិនហួបានចេញផ្សាយទៀតថា ចិនបានប្រើពេលត្រឹមតែ៥ថ្ងៃប៉ុណ្ណោះក្នុងការសាងសង់មួយនេះហើយអគារពេទ្យនេះ គឺជាអគារពេទ្យមួយក្នុងចំណោមអគារពេទ្យប្រមាណជា៦៥០០បន្ទប់ សរុបដែលរដ្ឋាភិបាល គ្រោងសាងសង់នៅក្នុងទីក្រុង Nangong ក្នុងខេត្ត Hebei ។ គួរឲ្យដឹងថាកាលពីឆ្នាំ២០១៩កន្លងនិង២០២០កន្លងទៅចិនបានធ្វើការគ្រប់គ្រងបានយ៉ាងល្អនូវការរីករាលដាលនៃវិរុសកូវីដប៉ុន្តែទើបមកដល់ខែធ្នូនេះចំនួនករណីថ្មីបានចាប់ផ្តើមងើបឡើងវិញ នៅក្នុងតំបន់មួយចំនួននៃប្រទេស៕ ប្រែសម្រួល៖ស៊ុនលី
 
													 
																											ភ្នំពេញ៖ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានលើកឡើងថាលោក សម រង្ស៊ី និងលោកស្រី មូរ សុខហួរកំពុងបណ្ដាក់សេណារីយោគ្នាយ៉ាងស៊ីសង្វាក់ក្នុងគោលបំណងប្រមូលលុយពីអ្នកគាំទ្រងប់ងុលរបស់ខ្លួន ហើយបោកបញ្ឆោតអ្នកនៅក្នុងស្រុកខ្មែរក្រោមប្រធានបទ ធ្វើមាតុភូមិនិវត្តន៍ ។ លោក ពេជ្រ ស្រស់ បានលើកឡើងបែបនេះបន្ទាប់ពី លោកស្រី មូរ សុខហួរកាន់លិខិតឆ្លងដែនសហរដ្ឋអាមេរិក បានចេញដំណើរពីទីក្រុងបូស្តុន...
 
													 
																											ភ្នំពេញ៖ សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀតបានចូលរួមជាមួយលោក អួន បឋម ដែលត្រូវបានគេស្គាល់ថា «សាយ» កាលពីថ្ងៃអាទិត្យក្នុងព្រឹត្តិការណ៍រត់ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ «រត់ជាមួយសាយ» ដែលជាយុទ្ធនាការរៃអង្គាសថវិកាដើម្បីជួយដល់មន្ទីរពេទ្យកុមារអង្គរ។ ក្រុមហ៊ុន Smart Axiata បានបរិច្ចាគថវិកាចំនួន១ម៉ឺនដុល្លារ ដល់យុទ្ធនាការរៃអង្គាសថវិការបស់ សាយ ដែលឥឡូវនេះថវិកាដែលបានរៃអង្គាសមានចំនួនលើសពី ៤៨ម៉ីនដុល្លារ...