ព័ត៌មានអន្តរជាតិ

ហ្វីលីពីន និង ចិនប្តេជ្ញាសហការគ្នា លើការស្តារសេដ្ឋកិច្ចឡើងវិញក្រោយជម្ងឺកូវីដ១៩

បរទេស៖ ប្រទេសចិន នៅថ្ងៃសៅរ៍សប្ដាហ៍នេះ បានសន្យាផ្តល់ថ្នាំវ៉ាក់សាំងកូវីដ១៩ចំនួន៥០០.០០០ដូស ដល់ប្រទេសហ្វីលីពីន ក្នុងខណៈប្រទេសទាំងពីរចុះហត្ថលេខាលើកិច្ចព្រមព្រៀងហេដ្ឋារចនាសម្ព័ន្ធ ដែលមានគោលដៅជំរុញបង្កើនកិច្ចប្រឹងប្រែងស្តារសេដ្ឋកិច្ចឡើងវិញ ដោយការរាតត្បាតជម្ងឺកូវីដ១៩។

លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បាននិយាយនៅក្នុងអំឡុងជួបជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីនដូច្នេះថា “ក្នុងនាមជាមិត្តភាពរបស់ប្រទេសហ្វីលីពីន និងជាប្រទេសជិតខាងដ៏ជិតស្និទ្ធរបស់អ្នក យើងនឹងប្រកាន់គោលជំហរយ៉ាងមុតមាំ នៅជាមួយប្រជាជនហ្វីលីពីន រហូតដល់កម្ចាត់មេរោគនេះបាន”។ 

គួរបញ្ជាក់ថា ប្រធានាធិបតីហ្វីលីពីន លោក រ៉ូឌ្រីហ្គូ ឌូតឺតេ បានស្វះស្វែងឲ្យមានចំណងមិត្តភាពកាន់តែកក់ក្តីជាមួយទីក្រុងប៉េកាំង ចាប់តាំងពីឡើងកាន់តំណែងក្នុងឆ្នាំ២០១៦មក ដោយទុករឿងជម្លោះទឹកដីទៅមួចំហៀង ក្នុងដំណើរប្តូរយកការសន្យាផ្តល់ជំនួយ កម្ចី និងសម្បទាន៕ 

ប្រែសម្រួល៖ប៉ាង កុង 

To Top