អាដឌីស អាប់បាបា៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា មជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ និងបង្ការរោគប្រចាំទ្វីបអាហ្វ្រិក(Africa CDC) បានឲ្យដឹងថា ចំនួនអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងទ្វីបអាហ្វ្រិក បានកើនឡើងដល់៣.០២១.៧៦៩នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យ ។ យោងតាមមជ្ឈមណ្ឌលបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់៧២.១២១នាក់ ។ សរុបមានពលរដ្ឋ ដែលឆ្លងជំងឺកូវីដ១៩ចំនួន២.៤៥០.៤៩២នាក់ បានជាសះស្បើយពីជំងឺនៅ ទូទាំងទ្វីបនេះ...
ភ្នំពេញ៖ ក្នុងថ្ងៃបើកបវេសនកាលថ្មី ឆ្នាំសិក្សា ២០២១ -២០២២ នាថ្ងៃទី១១ ខែមករា ឆ្នាំ២០២១នេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) បានចូលរួមអបអរសាទរ និងបង្ហាញសុទិដ្ឋិនិយមថា ឆ្នាំសិក្សានេះនឹងប្រព្រឹត្តទៅបានរលូន ប្រកបដោយជោគជ័យ និងសុវត្ថិភាព។ តាមរយៈគេហទំព័រហ្វេសប៊ុក នៅថ្ងៃនេះសហភាពសហព័ន្ធយុវជនកម្ពុជា សូមចូលរួមជាមួយរាជរដ្ឋាភិបាល ជាពិសេសក្រសួងអប់រំ យុវជន និងកីឡា អបអរសាទរ...
ភ្នំពេញ៖ បន្ទាប់ពីលោកស្រី មូ សុខហួរ បានប្រកាសគម្រោងដឹកនាំ ក្រុមប្រឆាំងនៅក្រៅប្រទេស និងសកម្មជនវិលចូលកម្ពុជាវិញ តែត្រូវលើកពេលក្រោមលេសនេះ លេសនោះជាបន្តបន្ទាប់ លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានត្បកឱ្យក្រុមប្រឆាំងថា កុំសង្ឃឹមគណបក្សប្រជាធិបតេយ្យ នៅអាមេរិកឈ្នះឆ្នោតហើយ អាចវិលចូលស្រុកខ្មែរបានវិញនោះ ព្រោះអាមេរិកមិនបានចាត់ទុកខ្មែរ ក្នុងយុទ្ធសាស្ត្រទេអាមេរិក មើលវៀតណាម ជាចំណុចពិសេស សម្រាប់ទប់ឥទ្ធិពលមហាយក្សចិន។...
បរទេស៖ ទូរទស្សន៍ CNN ចេញផ្សាយនៅថ្ងៃអាទិត្យ បានឲ្យដឹងថាលោកអនុប្រធានាធិបតី Mike Pence ត្រូវបានគេជឿជាក់ ថានឹងត្រូវចូលរួមនៅក្នុងពិធីឡើង កាន់តំណែងរបស់ប្រធានាធិបតីអាមេរិកថ្មីលោក Joe Biden នៅពេលខាងមុខនេះ។ កន្លងមក CNN ធ្លាប់បានសរសេរដែរថាលោក Pence គឺមានផែនការរួចរាល់ទៅហើយ ក្នុងការចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ប៉ុន្តែបញ្ហាត្រង់ថា លោកគឺកំពុងបាននៅរងចាំ លិខិតអញ្ជើញជាផ្លូវការមួយប៉ុណ្ណោះដើម្បីបញ្ជាក់...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាអាកាសយានដ្ឋាន មួយដែលមានឈ្មោះថា Jalalabad ស្ថិតនៅភាគខាងកើត ប្រទេសអាហ្គានីស្ថានគឺ ត្រូវបានគេដឹងថាអាចបើកឲ្យដំណើរការឡើងវិញ ហើយជូនភ្ញៀវធ្វើដំណើរ ជាពលរដ្ឋស៊ីវិលបន្ទាប់ពីបានដាក់ឲ្យ ផ្អាកដំណើរការអស់រយៈ ១៨ឆ្នាំមកហើយ។ ប្រភពដដែលបានសរសេរទៀតថា វាគឺជាការធ្វើការហោះហើរ និងតេស្តសាកល្បងជោគជ័យ ជាលើកដំបូងបំផុតបន្ទាប់ពី ពេលដែលក្រុមយោធាបានប្រគល់ទីតាំងនេះ ជូនទៅដល់អជ្ញាធរនៃ ប្រទេសអាហ្គានីស្ថានវិញកាលពីប៉ុន្មានមុននេះ។ គួរឲ្យដឹងថា អាកាសយានដ្ឋាននេះ ត្រូវបានប្រើប្រាស់ច្រើនជាងគេបំផុតដោយយោធាអាមេរិក...
បរទេស ៖ យោងតាមសេចក្តីថ្លែងការណ៍ ដែលត្រូវបានធ្វើឡើង នៅថ្ងៃអាទិត្យទី១០ខែមករានេះ បានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស របស់សហរដ្ឋអាមេរិក កាណាដាអង់គ្លេសនិងអូស្ត្រាលីផងបានធ្វើការចូល រួមអំពាវនាវឲ្យមានការថ្កោលទោស ទៅលើសកម្មភាពចាប់ខ្លួន សកម្មជនហុងកុងទាំង៥៣នាក់ ។ ការចាប់ខ្លួនសកម្មជន ទាំងនោះត្រូវបានធ្វើឡើង តាំងតែពីសប្តាហ៍មុន ដោយក្រុមប៉ូលីស នៃទីក្រុងហុងកុង បានសម្រុកចូល និងធ្វើការចាប់ខ្លួនក្រុមនុស្ស ទាំងអស់ហើយវាត្រូវបានចាត់ទុកថាជាការចាប់ខ្លួនដ៏ធំបំផុត ចាប់រាប់តាំងពីពេល...
ហ្សាការតា៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ថា មន្ត្រីយោធាមួយរូប របស់ឥណ្ឌូនេស៊ី បាននិយាយកាលពី ថ្ងៃអាទិត្យថា ការរុករក និងស្រាវជ្រាវ របស់ក្រុមជំនាញ បានរកឃើញសញ្ញាបន្ទាន់ចេញ ពីប្រអប់ខ្មៅ របស់យន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Sriwijaya Air...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា ជាមួយការគាំទ្រ ពីយូនីសេហ្វ បានប្រកាសចាប់ផ្តើមអនុវត្តយុទ្ធនាការ សម្រាប់ការចូលរៀនវិញនៅទូទាំងប្រទេស ដើម្បីលើកទឹកចិត្តឲ្យកុមារកម្ពុជាចូលរៀនវិញ ហើយនៅតែបន្តអនុវត្តឥរិយាបថសុវត្ថិភាព ដើម្បីបង្ការការឆ្លង រាលដាលជំងឺកូវី-១៩ ស្របពេលដែលឆ្នាំសិក្សាថ្មីបានចាប់ផ្តើម ហើយកូវីដ១៩ នៅតែជាបញ្ហាប្រឈម ក្នុងសកលលោកនៅឡើយ ។ យុទ្ធនាការថ្មីនេះ មានសារសំខាន់ក្នុងការធានាឱ្យ បរិស្ថានសាលារៀនមាន សុវត្ថិភាពតាមដែលអាចធ្វើទៅបាន ។...
បរទេស៖ យោងតាមការការចេញផ្សាយរបស់ CNA នៅថ្ងៃអាទិត្យនេះបានឲ្យដឹងថារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច របស់ម៉ាឡេស៊ីលោក Mustapa Mohamed ត្រូវបានគេដឹងថាធ្វើតេស្តវិជ្ជមានកូវីដ១៩។ ការតេស្តឃើញវិជ្ជមាន របស់គាត់ត្រូវបានក្រុមគ្រូពេទ្យបញ្ជាក់តាំងតែពីល្ងាចថ្ងៃសៅរ៍ម្សិលមិញបន្ទាប់ពីគាត់ បានធ្វើដំណើរមកដល់ទីក្រុង Kota Bharu ពីទីក្រុង Kula Lumpur នេះបើយោងតាមប្រភពដដែលបាននិយាយ។ នៅក្នុងសេចក្តីប្រកាសដដែលនោះ ក៏បានបញ្ជាក់ដែរថាចាប់តាំងតែពីយប់ថ្ងៃសៅរ៍ម៉ោងប្រមាណជា១០និង២០នាទី លោក Mustapa ត្រូវបានបញ្ជុនឲ្យទៅធ្វើការស្នាក់នៅពេទ្យ...