បច្ចុប្បន្នភាព CNN បានចុះផ្សាយ នៅថ្ងៃអាទិត្យ ទី១០ ខែមករានេះថា លោក ដូណាល់ ត្រាំ កំពុងទទួលរងសម្ពាធយ៉ាងខ្លាំង ក្នុងដំណាក់កាលចុងក្រោយ នៃការកាន់តំណែងជាប្រធានាធិបតី ជិតផុតអាណត្តិ របស់សហរដ្ឋអាមេរិក ដោយសាររឿងអាស្រូវ និងរឿងអាម៉ាស់ផ្ទួនៗគ្នា ។ រឿងអាស្រូវ និងរឿងអាម៉ាស់ របស់លោក ត្រាំ ដែលបានកើនឡើងផ្ទួនៗគ្នា...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០២០នេះ បានអោយដឹងថា កូវីដ១៩ បានបំផ្លាញនូវទំនៀមទម្លាប់ ដែលបន្សល់ទុកពីដូនតាអស់ហើយ ដែល សូម្បីតែជួបចៅ ក៍ត្រូវពាក់ម៉ាស់ ផងដែរដើម្បីការពារ សុខភាពចៅ។ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន បានសរសេររៀបរាប់យ៉ាងដូច្នេះថា...
បរទេស៖ CNA នៅថ្ងៃអាទិត្យនេះបានសរសេរថាធនាគារកណ្តាលនៃប្រទេសញូវសឺឡេនបានប្រកាសថា ខ្លួនបាននឹងកំពុងឆ្លើយហើយជាមួយ នឹងបញ្ហាបែកធ្លាយទិន្នន័យមួយចំនួនចេញពីប្រព័ន្ធរក្សា ទិន្នន័យរបស់ខ្លួន។ ប្រភពដដែលបានសរសេរទៀតថា ឯកសារទិន្ន័យនៃភាគីទី៣ត្រូវបានប្រើប្រាស់សម្រាប់ព័ត៌មានដ៏សំខាន់នោះ ត្រូវបានគេលួចចូលទៅមើលដោយខុសច្បាប់ប៉ុន្តែត្រូវបានធនាគារ បានបើកការស៊ើបអង្កេតនិងដោះស្រាយភ្លាមៗ។ យោងតាមការបញ្ជាក់បន្ថែមបានឲ្យដឹងថា មកដល់ពេលនេះបញ្ហាបែកធ្លាយនេះត្រូវបានធនាគារគ្រប់គ្រងបានមកវិញហើយ និងកំពុងបន្តការស៊ើបអង្កេត ពីមូលហេតុពិតប្រាកដដែលបានធ្វើឲ្យមានហេតុការណ៍នេះ៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាបម្រាមដែលអាមេរិកបានដាក់ទៅលើទំនាក់ទំនង រវាងពលរដ្ឋអាមេរិក និងកោះតៃវ៉ាន់ជាយូរណាស់មកហើយ នោះនឹងត្រូវលើកលែងឡើងវិញទាំងអស់។ ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តបែបនេះ ហាក់បីដូចជាបាននឹងធ្វើឲ្យមានភាពខឹងសម្បារយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល ក្រុងប៉េកាំងនិងក៏ដូចជាការបង្កើនភាពតានតឹងរវាងរដ្ឋាភិបាល មហាយក្សទាំងពីរថែមទៀត។ ការប្រកាសនេះក៏ត្រូវបានគេមើលឃើញផងដែរថា បានកើតឡើងនៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ នៃរដ្ឋអំណាចរបស់លោក Donald Trumpក្នុងនាមជាប្រធានាធិបតី មុនពេលប្រធានាធិបតីអាមេរិកថ្មី Joe Biden ឡើងប្រកាសសច្ចាប្រណិធាន នៅថ្ងៃទី២០ខែមករាខាងមុខនេះ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដាក់ចេញនូវ វិធានការ១២ ចំណុច ដើម្បីឲ្យដំណើរការឆ្នាំសិក្សាថ្មី ២០២០-២០២១ ទទួលបានលទ្ធផលល្អប្រសើរ។ យោងតាមសារលិខិត របស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសបើកបវេសនកាលឆ្នាំសិក្សា ២០២០-២០២១ ដែលនឹង ធ្វើឡើងនៅថ្ងៃទី១១ មករា ២០២១ ដើមសប្តាហ៍ខាងមុខនេះបានលើកឡើង...
កំពង់ចាម ៖ លោក មួន វាសនាទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រី ហេង សំរិន និងជាសាកលវិទ្យាធិការរង ទទួលបន្ទុក សាខាសាកលវិទ្យាល័យ គ្រប់គ្រង និងសេដ្ឋកិច្ចខេត្តកំពង់ចាម បានអំពាវនាវក្រើនរំលឹក ដល់ក្រុមយុវជន ឲ្យខិតខំប្រឹងប្រែងរៀនសូត្រ ដើម្បីចូលរួមជួយអភិវឌ្ឍប្រទេសជាតិ ទាំងពេលបច្ចុប្បន្ន និងទៅអនាគត ។ លោក មួន វាសនា...
បរទេស៖ គិតមកត្រឹមល្ងាចថ្ងៃសៅរ៍ម្សិលមិញនេះអជ្ញាធរនៃប្រទេសឥណ្ឌូនេស៊ីបានប្រកាសថាមនុស្សប្រមាណជា១១នាក់បានបាត់បង់ជីវិត និង១៤នាក់ទៀតនៅបាត់ខ្លួននៅឡើយដោយសារគ្រោះធម្មជាតិ រអិលបាក់ដីនៅក្នុងខេត្ត Java ភាគខាងលិច. ប្រភពដដែលបានបន្តទៀតថាភ្លៀងធ្លាក់ខ្លាំងបានបង្កទៅជាហេតុការណ៍រអិលបាក់ដីខ្លាំងនៅក្នុងភូមិ Cihanjuan នៃស្រុក Sumedang នៅវេលាម៉ោងប្រមាណជា៤ល្ងាចដោយមនុស្ស៨នាក់បានកប់បាត់ភ្លាមៗ ហើយបន្ទាប់ពេលដែលក្រុមសង្គ្រោះមកដល់វាក៏បានធ្លាក់រអីលកប់ ក្រុមការងារជាច្រើននាក់បន្ថែមទៀត។ ហេតុការណ៍នេះបន្តកើតឡើង និងបំផ្លាញផ្ទះអស់១៤ខ្នង ហើយបានធ្វើឲ្យមនុស្ស១៧នាក់របួសផងដែរ។ ក្រុមការងារស្វែងរកមនុស្សដែលបាត់ខ្លួនបានកើនឡើងទៅដល់៥០០នាក់ ហើយគិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ បូករួមទាំងម៉ាស៊ិនធន់ធំ៣គ្រឿងផងដែរ៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែនតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបង្កលក្ខណៈឲ្យបងប្អូនពលករខ្មែរដែលវិលចូលប្រទេសវិញ បានចុះឈ្មោះ ទទួលព័ត៌មាន ស្វែងរកឱកាសការងារ នៅក្នុងស្រុក កាន់តែងាយស្រួល បានជួបជុំ ក្រុមគ្រួសារ និងចៀងវាសធ្វើចំណាកស្រុក ទៅកាន់ប្រទេសថៃវិញ។ យោងតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងថាក្នុងន័យនេះ ទីភ្នាក់ងារជាតិមុខរបរ និងការងារ បានបង្កើតក្រុមការងារមួយ ដែលមានភារកិច្ច...
លោកឧកញ៉ា ទៀ វិចិត្រ បានទទួលសត្វពង្រូលធំមួយក្បាល ពីប្រជាពលរដ្ឋ ដែលបានស្មគ្រ័ចិត្តប្រគល់ជូនដើម្បីយកមកព្រលែ ងនៅតំបន់ព្រៃធម្មជាតិ។ តាមប្រជាពលរដ្ឋជាម្ចាស់សត្វពង្រូល បានអោយដឹងថាការដែលស្មគ្រ័ចិត្ត ប្រគល់សត្វពង្រូលនេះ មកជូនលោកឧកញ៉ា ដោយសារកន្លងមក ឃើញសកម្មភាព លោកឧកញ៉ា ទៀ វិចិត្រ តាមរយៈ វីដេអូសកម្មភាព លោកឧកញ៉ាស្រឡាញ់ ការពារ អភិរក្ស និងលែងសត្វជាបន្តបន្ទាប់។ ក្រៅពីថ្លែងអំណរគុណដល់ប្រជាពលរដ្ឋជាម្ចាស់សត្វ ដែលបានប្រគល់សត្វពង្រូល មកអោយដើម្បីយកទៅព្រលែង លោកឧកញ៉ា...