ព័ត៌មានអន្តរជាតិ

Pompeo៖ អាមេរិកលើកលែង ការដាក់ទណ្ឌកម្ម លើភាគីជាប់ពាក់ព័ន្ធ នឹងកោះតៃវ៉ាន់

បរទេស៖ ទូរទស្សន៍ BBC ចេញផ្សាយនៅថ្ងៃអាទិត្យនេះបានឲ្យដឹងថាបម្រាមដែលអាមេរិកបានដាក់ទៅលើទំនាក់ទំនង រវាងពលរដ្ឋអាមេរិក និងកោះតៃវ៉ាន់
ជាយូរណាស់មកហើយ នោះនឹងត្រូវលើកលែងឡើងវិញទាំងអស់។

ទោះបីជាយ៉ាងណាក្តីការសម្រេចចិត្តបែបនេះ ហាក់បីដូចជាបាននឹងធ្វើឲ្យមានភាពខឹងសម្បារយ៉ាងខ្លាំងពីសំណាក់រដ្ឋាភិបាល ក្រុងប៉េកាំងនិងក៏ដូចជាការបង្កើន
ភាពតានតឹងរវាងរដ្ឋាភិបាល មហាយក្សទាំងពីរថែមទៀត។

ការប្រកាសនេះក៏ត្រូវបានគេមើលឃើញផងដែរថា បានកើតឡើងនៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃចុងក្រោយប៉ុណ្ណោះ នៃរដ្ឋអំណាចរបស់លោក Donald Trump
ក្នុងនាមជាប្រធានាធិបតី មុនពេលប្រធានាធិបតីអាមេរិកថ្មី Joe Biden ឡើងប្រកាសសច្ចាប្រណិធាន នៅថ្ងៃទី២០ខែមករាខាងមុខនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top