បរទេស៖ ការបង្កហេតុធ្វើឡើង ដោយប្រទេសកូរ៉េខាងជើង តាមសេចក្តីរាយការណ៍ ត្រូវបានកាត់បន្ថយ ប៉ុន្តែភាពមិនច្បាស់លាស់នៅតែមាន ស្របពេលដែលប្រទេសកុម្មុយនិស្ត ឯកោមួយនេះ នៅតែបិទនិងលាក់បាំងព័ត៌មាន កាន់តែច្រើន ស្តីពីជម្ងឺកូវីដ១៩ នៅក្នុងប្រទេស។ មេបញ្ជាការកងទ័ពអាមេរិក ប្រចាំនៅកូរ៉េ លោកឧត្តមសេនីយ៍ Robert Abrams បាននិយាយនៅថ្ងៃចន្ទ ក្នុងអំឡុងសន្និសីទ តាមអនឡាញរៀបចំ ដោយវិទ្យាស្ថាន សិក្សាអំពីកូរ៉េនិងអាមេរិក...
បរទេស៖ លោកនាយករដ្ឋមន្រ្តី ប្រាយុទ្ធ ចាន់អូចា នៅថ្ងៃអង្គារ បានច្រានចោលសំណើ ដើម្បីបិទខេត្តចំនួន ៥ ដើម្បីបញ្ឈប់ការរីករាលដាល នៃជំងឺកូវីដ១៩ ចំពេលមានករណីឆ្លងថ្មីៗកើនឡើង។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា លោកឧត្តមសេនីយ៍ប្រាយុទ្ធ បានថ្លែងនៅមុនកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ប្រចាំសប្តាហ៍ថា រដ្ឋាភិបាលមិនមានផែនការ...
តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ បានឲ្យដឹងថា ការរឹបអូសនាវាដឹកប្រេង របស់កូរ៉េខាងត្បូង ដោយក្រុមឆ្មាំបដិវត្តអ៊ីស្លាមអ៊ីរ៉ង់ (IRGC) កាលពីព្រឹកថ្ងៃចន្ទ គឺជានីតិវិធីធម្មតាមួយ ជុំវិញបញ្ហាបច្ចេកទេស។ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Saeed Khatibzadeh បានប្រាប់អ្នកយកព័ត៌មានថា“ ដូចប្រទេសដទៃទៀតដែរអ៊ីរ៉ង់ ប្រកាន់ខ្ជាប់នូវការរំលោភបំពានបែបនេះ ជាពិសេសការបំពុលបរិស្ថាន សមុទ្រ និងដោះស្រាយវានៅក្នុងក្របខ័ណ្ឌនៃច្បាប់”។ យោងតាមរបាយការណ៍ដំបូង...
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានចេញសេចក្តីជូនដំណឹង ស្ដីពី វិធានការរារាំង ការវាយប្រហារតាមប្រព័ន្ធ WhatsApp ក្រោមទម្រង់ជាការបញ្ជូនលេខកូដ៦ខ្ទង់ តាមរយៈ SMS ដោយចៃដន្យ។ តាមរយៈសេចក្ដីជូនដំណឹងដដែលនោះក្រសួងប្រៃសណីយ៍ សូមជម្រាបជូនដំណឹង ដល់សាធារណជនទាំងអស់ មេត្តាជ្រាបថា នាពេលថ្មីៗនេះ ការវាយប្រហារតាម WhatsApp...
ភ្នំពេញ៖ នៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានប្រកាសពីការរកឃើញពលករខ្មែរ ម្នាក់ដែលទើបត្រឡប់មកពីប្រទេសថៃឆ្លងជំងឺកូវីដ១៩និងមិនមានករណីជាសះស្បើយឡើយ។
ភ្នំពេញ ៖ ស្ថានទូតខ្មែរ ប្រចាំប្រទេសថៃ ប្រកាសឲ្យប្រជាពលរដ្ឋខ្មែរ នៅទីនោះចូលរួមសហការ បន្ថែមទៀត ដើម្បីអនុវត្តវិធានការ ការពារសុខភាព កុំឲ្យឆ្លងជំងឺកូវីដ១៩ ក្នុងពេលអាជ្ញាធរថៃបានប្រកាសថា នឹងបន្តដាក់ប្រទេស ក្នុងគ្រាអាសន្នចាប់ពីថ្ងៃ១៦ មករា ដល់២៨ កុម្ភៈ ឆ្នាំ២០២០ ខាងមុខនេះ ។ ការបិទប្រទេសនេះ ដើម្បីទប់ស្កាត់រលកថ្មី នៃជំងឺកូវីដ១៩៕
បរទេស៖ ករណីឆ្លងថ្មីនៃជំងឺកូវីដ១៩ ចំនួន ៥ ម៉ឺនករណី ត្រូវបានកត់ត្រានៅក្នុងចក្រភពអង់គ្លេស កាលពីថ្ងៃអាទិត្យ បើទោះបីជាប្រទេសទាំងមូលស្ថិតនៅក្រោមកម្រិតនៃការរឹតត្បិតធ្ងន់ធ្ងរបំផុតក៏ដោយ ចំណែកប្រជាជនជិតមួយលាននាក់ ក៏បានចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសនេះរួចរាល់ហើយដែរ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឱ្យដឹងថា នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson បានប្រកាសបិទប្រទេសជាលើកទី ៣ ជាមួយនឹងការបិទសាលារៀនទាំងអស់...
តូក្យូ៖ ប្រទេសជប៉ុន គ្រោងនឹងប្រកាសពីភាពអាសន្ននៅទីក្រុងតូក្យូ និងអាណាខេត្តជិតខាងចំនួន ៣ នៅសប្តាហ៍នេះ ប្រហែលជានៅថ្ងៃព្រហស្បតិ៍ឆាប់បំផុត និងមានរយៈពេលប្រហែលមួយខែ ដើម្បីទប់ស្កាត់ជំងឺឆ្លង ដែលកំពុងកើនឡើងខ្លាំង។ រដ្ឋាភិបាលជប៉ុន កំពុងពិចារណាលើវិធានការនេះដោយមិនបានបញ្ជាក់ពីកាលបរិច្ឆេទចាប់ផ្តើម ឬ រយៈពេលនោះទេ ហើយវាជាការប្រកាសអាសន្នលើកទី ២ នៅក្នុងប្រទេសនេះ ចាប់តាំងពីមានការរាតត្បាតជាសកលនៃជំងឺឆ្លងកូវីដ-១៩។ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា រដ្ឋាភិបាលគ្រោងនឹងសម្រេចលើសេចក្តីប្រកាសនេះនៅថ្ងៃព្រហស្បតិ៍ ហើយនឹងចូលជាធរមាននៅថ្ងៃតែមួយ ឬថ្ងៃសុក្រ...
ភ្នំពេញ ៖ អគ្គិសនីស្វាយរៀង បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីស្វាយរៀង នៅថ្ងៃទី០៦ និង ទី៨ ខែមករា ឆ្នាំ២០២១ នៅតំបន់មួយចំនួន ទៅតាមពេលវេលា និង ទីកន្លែងដូចសេចក្តីជូន ដំណឹងលម្អិតខាងក្រោម ។ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ដល់ការ...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ការងារចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានការសាទរយ៉ាងច្រើនលើសលប់ពីភាគីពាក់ព័ន្ធ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានរបស់ គ.ជ.ប នាថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ បានឲ្យដឹងថា «ជារួម ការងារការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២០ មានការសាទរយ៉ាងច្រើនលើសលុប ពីភាគីពាក់ព័ន្ធនឹងការបោះឆ្នោត»។ គ.ជ.ប...