ភ្នំពេញ ៖ សាកលវិទ្យាល័យ អាស៊ី អឺរ៉ុប ប្រកាសជ្រើសរើសនិស្សិត ឱ្យចូលសិក្សាថ្នាក់បណ្ឌិត និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ, សិក្សាជាមួយសាស្រ្តាចារ្យបណ្ឌិតជាតិនិងអន្តរជាតិល្បីៗ ដែលមានបទពិសោធន៍ និងចំណេះដឹងខ្ពស់។ ទទួលពាក្យចូលសិក្សា ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ សម្រាប់អ្នកចុះឈ្មោះមុន១០០នាក់ នឹងបញ្ចុះតម្លៃ...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Mohammad Javad Zarif បានជំរុញប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ មិនឲ្យជាប់អន្ទាក់ធ្វើឡើង ដោយផែនការអ៊ីស្រាអែល បង្កឲ្យកើតជាសង្គ្រាមមួយ តាមរយៈការវាយប្រហារនានា ទៅលើកងកម្លាំងសហរដ្ឋអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់។ លោករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់រូបនេះ បានចេញសេចក្តីព្រមានបែបនេះ នៅក្នុងថ្ងៃគម្រប់ខួបអាមេរិក សម្លាប់ឧត្តមសេនីយ៍ជាន់ខ្ពស់អ៊ីរ៉ង់ លោក Qassem...
ប៉េកាំង៖ ប្រទេសចិន និងសហភាពអឺរ៉ុប បានប្រកាសថា ពួកគេបានបញ្ចប់ការចរចាកិច្ចព្រមព្រៀងវិនិយោគ ដែលបានគ្រោងទុក ដែលនេះជាការបញ្ចូលជីវិតថ្មី ទៅក្នុងការងើបឡើងវិញ នៃសេដ្ឋកិច្ចពិភពលោក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ អ្នកជំនាញអឺរ៉ុប មន្ត្រី និងមេដឹកនាំជំនួញបានឲ្យដឹងថា លទ្ធផលដែលរង់ចាំជាយូរមកហើយ ដែលបានកើតឡើងបន្ទាប់ពីការចរចាចំនួន ៣៥ ជុំក្នុងរយៈពេល ៧ ឆ្នាំ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយនៅក្នុងទំនាក់ទំនងអឺរ៉ុប –...
ញូវដេលី៖ និយតករថ្នាំពេទ្យរបស់ ប្រទេសឥណ្ឌាបានឲ្យដឹងថា ខ្លួនបានអនុម័តការប្រើប្រាស់ វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ បន្ទាន់លើកដំបូងរបស់ខ្លួន ក្នុងនោះមានវ៉ាក់សាំង ដែលត្រូវបានបង្កើតឡើងដោយ បង្កើតជាវិធីត្រួសត្រាយផ្លូវ សម្រាប់ការចាក់វ៉ាក់សាំងដ៏ធំ ប្រឆាំងនឹងវីរុសថ្មីនៅក្នុងប្រទេស ដែលមានប្រជាជនច្រើនបំផុតទី ២ មួយនេះ។ វ៉ាក់សាំងដែលទើបតែត្រូវបានអនុម័ត គឺជាវ៉ាក់សាំងមួយ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Bharat Biotech International ដែលជាក្រុមហ៊ុនផលិតវ៉ាក់សាំង ក្នុងស្រុកក៏ដូចជាវ៉ាក់សាំងមួយ...
តូក្យូ៖ ក្រុមមន្រ្តីបានឲ្យដឹងថា រដ្ឋាភិបាល នឹងពិគ្រោះយោបល់ពីអ្នកជំនាញខាងសុខភាព នៅពេលឆាប់ៗនេះថាតើ ត្រូវប្រកាសអាសន្ននៅក្នុងទីក្រុងតូក្យូ និងអាណាខេត្តជិតខាង ដែលរងគ្រោះដោយការ ឆ្លងករណីឆ្លងវីរុសនេះ ដោយយកចិត្តទុកដាក់លើ សំណើរបស់អភិបាលខេត្ត។ ក្រុមមន្រ្តីបានឲ្យដឹងថា ក្រុមការងារជំងឺឆ្លង និងអ្នកជំនាញផ្សេងទៀត ទំនងជានឹងពិភាក្សាគ្នាលម្អិត ដូចជាតំបន់ណាដែលគួរតែ ត្រូវដាក់នៅក្នុងស្ថានភាពអាសន្ន និងរយៈពេលប៉ុន្មានបន្ទាប់ពី ការពិនិត្យមើលស្ថានភាពបច្ចុប្បន្ននៃការឆ្លង និងប្រព័ន្ធវេជ្ជសាស្ត្រ។ ប្រទេសជប៉ុន កំពុងតស៊ូដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩...
រ៉ងហ្គូន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ថា សេចក្តីប្រកាសមួយចេញ ដោយក្រសួងសុខាភិបាល និងកីឡា បានឲ្យដឹងថា ប្រទេសមីយ៉ាន់ម៉ា ត្រូវបានគេរាយការណ៍មកថា មានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីចំនួន ៧២៩នាក់ គិតត្រឹមថ្ងៃអាទិត្យ ដែលនាំឲ្យចំនួនអ្នកឆ្លងជំងឺ សរុបកើនឡើងដល់ ១២៦.៣៤៥នាក់ ។ សេចក្តីប្រកាសបានឲ្យដឹងថា សរុបមានអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ បន្ថែមទៀតចំនួន ១៧នាក់...
ភ្នំពេញ៖ អាជ្ញាធរមីន បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ពេលឃើញគ្រាប់មីន កុំប៉ះពាល់ ឫកែច្នៃផ្សេងៗ វាអាចបណ្តាលឲ្យផ្ទុះស្លាប់ របួស ពិការគ្រប់ពេល។ អាជ្ញាធរមីន អំពារនាវបែបនេះ បន្ទាប់ពីមានករណីផ្ទុះគ្រាប់ បានបណ្តាលឲ្យមានរបួសជាទម្ងន់ នៅពេលជនរងគ្រោះ ប្រមូលសំរាមយកមកបង្កាត់អាំងភ្លើង ក្នុងបរិវេណផ្ទះខ្លួនឯង នៅភូមិផ្អាវ ឃុំផ្អាវ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះឈ្មោះ ឃុយ...
កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមលោក អ៊ុន ចាន់ដា អមដំណើរដោយមន្ត្រីពាក់ព័ន្ធ និងអជ្ញាធរមូលដ្ឋាន នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បានអញ្ជើញចុះពិនិត្យទីតាំង បាក់ច្រាំងទន្លេ ស្ថិតនៅក្នុងភូមិគគីរ ឃុំកោះអណ្តែត ស្រុកស្រីសន្ធរ និងបានណែនាំដល់អាជ្ញាធរស្រុក សហការជាមួយមន្ត្រីជំនាញ ចុះសិក្សាច្រាំងទន្លេមេគង្គ ដែលបានបាក់ស្រុតកន្លងមក ដើម្បីលើកផែនការជួសជុល ឲ្យបានទាន់ពេលវេលា ឡើងវិញផងដែរ ។...
កោះកុង៖ លោក ទូ សាវុធ អភិបាលរងខេត្តកោះកុង នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ បាននាំយកគ្រឿងឧបភោគបរិភោគ រួមទាំងសម្ភារៈដើម្បីការពារ នៃជំងឺកូវិដ១៩ ជូនដល់កងកម្លាំងយោពលខេមរភូមិន្ទ វរៈសេនាតូច៣០៣ និងកម្លាំងនគរបាលជាតិវរៈ២០៧ ដែលឈរជើងការពារខ្សែក្រវ៉ាត់ព្រំដែនកម្ពុជា.ថៃ ដែលមានព្រំដែនជាប់គ្នា។ លោក ទូ សាវុធ អភិបាលរងខេត្តបានមានប្រសាសន៍ថា លោកមានសេចក្តីសោមនោស្សរីករាយណាស់ ដែលកងកម្លាំងប្រដាប់អាវុធទាំង...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ផ្លូវជាតិលេខ៣ ដែលកំពុងសាងសង់នាពេលនេះ សម្រេចបាន៩០%ហើយ គ្រោងនឹងបញ្ចប់នាខែកញ្ញា ឆ្នាំ២០២១ខាងមុខនេះ។ សូមជម្រាបថា គម្រោងពង្រីក និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៣ ចាប់ពីរង្វង់មូលចោមចៅដល់ក្រុងកំពត មានប្រវែង១៣៤គីឡូម៉ែត្រ ដោយកម្រិតគុណភាពផ្លូវចាប់ពី DBST ទៅAC...