បរទេស៖ ទូរទស្សន៍ជាតិចិន បានរាយការណ៍ថា រដ្ឋបាលផ្នែកវេជ្ជសាស្ត្រជាតិ របស់ប្រទេសចិន បានអនុញ្ញាតឱ្យប្រើប្រាស់ជាផ្លូវការ នូវវ៉ាក់សាំង របស់ក្រុមហ៊ុន Sinopharm ប្រឆាំងនឹងវីរុសកូវីដ១៩ ។ យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា កាលពីថ្ងៃពុធក្រុមហ៊ុនបុត្រសម្ព័ន្ធ របស់វិទ្យាស្ថានជីវសាស្ត្រ ជីវសាស្ត្រទីក្រុងប៉េកាំង របស់ Sinopharm...
បរទេស៖ ក្រសួងការពារជាតិរបស់ប្រទេសចិន បាននិយាយថា នាវានិងយន្តហោះចិន បានធ្វើការតាមដាននាវាចម្បាំងអាមេរិកពីរគ្រឿង ក្នុងខណៈពួកវាធ្វើដំណើរ កាត់តាមច្រកសមុទ្រតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ និងបានធ្វើការថ្កោលទោសការ ធ្វើដំណើរនាវាចម្បាំងអាមេរិកនោះ ថាជាការបង្កហេតុ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការពារជាតិចិនបាននិយាយដូច្នេះថា “កងទ័ពរំដោះប្រជាជនចិន បានរក្សាការប្រុងប្រយ័ត្ន កម្រិតខ្ពស់គ្រប់ពេលវេលា ឆ្លើយតបចំពោះការគម្រាមកំហែង និងការបង្កហេតុទាំងអស់គ្រប់ពេល និងការពារដាច់ខាត នូវអធិបតេយ្យភាពជាតិនិងបូរណភាពទឹកដី”។ គួរបញ្ជាក់ថា នៅថ្ងៃព្រសហ្បតិ៍នេះ...
ថ្ងៃទី ១ ខែមករា ឆ្នាំ ២០២១ លោកShen Haixiong អគ្គនាយកនៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានឆ្លងតាមរយៈរលកអាកាស និងបណ្តាញអ៊ីនធើណេត ថ្លែងសុន្ទរកថាជូនពរឆ្នាំថ្មីឆ្នាំសកល២០២១ ចំពោះប្រិយមិត្តរបស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅទូទាំងពិភពលោក ។ សុន្ទរកថាមានខ្លឹមសារដូចខាងក្រោម៖ ប្រិយមិត្តជាទីមេត្រី៖ ឆ្នាំ២០២១ដែលមានក្តីសង្ឃឹមបានមកដល់ហើយ ឆ្នាំថ្មីនេះក៏ជាឆ្នាំឆ្លូវតាមចន្ទគតិចិន ។ សត្វគោ ជាសត្វដែលមនុស្សយើងចិញ្ចឹមមុនគេបង្អស់ មានគុណបំណាច់ក្នុងអរិយធម៌កសិកម្ម ។ ដូច្នេះ ប្រជាជនចិនយល់ថា សត្វគោមិនខ្លាចការនឿយហត់ហើយមានកម្លាំងមាំមួន ។ ឆ្លៀតឱកាសនេះ ខ្ញុំសូមជូនពរលោកអ្នករីករាយឆ្នាំថ្មី នឹងមានសុខភាពល្អបរិបូរណ៍ !...
បរទេស៖ ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីសុខាភិបាលសាធារណៈ របស់ប្រទេសថៃ លោក Anutin Charnvirakul បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា លោកមានភាពប្រាកដប្រជា ក្នុងការផ្គត់ផ្គង់វ៉ាក់សាំង ការពារវីរុសកូវីដ១៩ យ៉ាងហោចណាស់ចំនួន ២ លានដូស ពីអ្នកផលិតក្នុងចន្លោះខែកុម្ភៈ និងមេសា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០...
បរទេស៖ មន្ត្រីនាំពាក្យក្រសួងការបរទេស របស់ប្រទេសចិន លោក វ៉ាង វិនពីង បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា គណៈប្រតិភូចិន ដែលធ្វើដំណើរទៅប្រទេសនេប៉ាល់ បានជួបជាមួយ មេដឹកនាំបក្សកាន់អំណាចនិងបក្សប្រឆាំង។ លោក Guo Yezhou ដែលជាអនុរដ្ឋមន្ត្រី ក្នុងនាយកអន្តរជាតិនៃបក្សកុម្មុយនិស្តចិន គឺជាមន្ត្រីបរទេសជាន់ខ្ពស់បំផុត ដែលបានធ្វើដំណើរទស្សនកិច្ចប្រទេសនេប៉ាល់ ចាប់តាំងពីលោកនាយករដ្ឋមន្ត្រី K.P. Sharma Oli...
បរទេស៖ សម្រាប់ជាលើកទីពីរនៅក្នុងខែនេះ នាវាចម្បាំងសហរដ្ឋអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានធ្វើដំណើរ កាត់តាមច្រកសមុទ្រដ៏រសើប គឺច្រកសមុទ្រតៃវ៉ាន់ បង្កឲ្យចិនធ្វើការថ្កោលទោសថា ទង្វើនោះជាការបង្កហេតុ។ សហរដ្ឋអាមេរិក បាននិយាយប្រាប់ថា នាវាពិឃាតសមត្ថភាពមីស៊ីល USS John S. McCain និង USS Curtis Wilbur បានធ្វើដំណើរតាមប្រក្រតី កាត់តាមច្រកសមុទ្រ...
បរទេស៖ ថ្ងៃអង្គារដែលជាថ្ងៃដំបូង នៃថ្ងៃដ៏មានគ្រោះនៅតាមដងផ្លូវចំនួន “ ៧ ថ្ងៃ” អំឡុងពេលចូលឆ្នាំថ្មី របស់ប្រទេសថៃ បានឆក់យកជីវិតមនុស្សចំនួន ៤៣ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា មជ្ឈមណ្ឌលណែនាំ សុវត្ថិភាពចរាចរណ៍និយាយថា មានគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន...
បរទេស៖ នៅព្រហស្បតិ៍រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងថ្មីវីរុសកូវីដ១៩ចំនួន ១៩៤ ករណី ក្នុងនោះ ការចម្លងនៅក្នុងសហគមន៍ចំនួន ១៨១ ករណី និង ១៣ករណី ជាអ្នកដែលមកពីបរទេសហើយដាក់ឱ្យធ្វើចត្តាឡីស័ក ដូច្នេះ នៅប្រទេសមានអ្នកឆ្លងវីរុសកូវីដ១៩សរុបកើនឡើងដល់ ៦ ៨៨៤ នាក់។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ...
តេអេរ៉ង់៖ យោងតាមគេហទំព័រសារព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថាប្រធានបុគ្គលិកប្រធានាធិបតីអ៊ីរ៉ង់លោក Mahmoud Vaezi បានឲ្យដឹងកាលពីថ្ងៃពុធថា អង្គការថាមពលបរមាណូអ៊ីរ៉ង់ (AEOI) កំពុងធ្វើការត្រៀមសម្រាប់ការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម ២០ ភាគរយ។ លោក Vaezi បានបន្ថែមថា អង្គការថាមពលបរមាណូអ៊ីរ៉ង់ នឹងផលិតអ៊ុយរ៉ានីញ៉ូមបន្ថែម ១២០ គីឡូក្រាមក្នុងកម្រិត ២០ ភាគរយក្នុងមួយឆ្នាំ។ កាលពីថ្ងៃទី០១ ខែធ្នូ សភាអ៊ីរ៉ង់...