ព័ត៌មានអន្តរជាតិ

ប្រទេសថៃ រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ជិត ២០០នាក់ ក្នុងនោះ ឆ្លងក្នុងសហគមន៍មាន ១៨១នាក់

បរទេស៖ នៅព្រហស្បតិ៍រដ្ឋាភិបាលថៃ បានរាយការណ៍ពីករណីឆ្លងថ្មីវីរុសកូវីដ១៩ចំនួន ១៩៤ ករណី ក្នុងនោះ ការចម្លងនៅក្នុងសហគមន៍ចំនួន ១៨១ ករណី និង ១៣ករណី ជាអ្នកដែលមកពីបរទេសហើយដាក់ឱ្យធ្វើចត្តាឡីស័ក ដូច្នេះ នៅប្រទេសមានអ្នកឆ្លងវីរុសកូវីដ១៩សរុបកើនឡើងដល់ ៦ ៨៨៤ នាក់។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០ បានឱ្យដឹងថា លោក Taweesilp Visanuyothin អ្នកនាំពាក្យមជ្ឈមណ្ឌលគ្រប់គ្រងស្ថានភាពជំងឺកូវីដ១៩ បាននិយាយថា សរុបទាំងអស់រួមមានការឆ្លងក្នុងសហគមន៍មានចំនួន ៤ ៨៦៩ នាក់ និងជនចំណាកស្រុកដែលឆ្លងជំងឺចំនួន ១ ៣៩២ នាក់។

ខែនេះ វីរុសកូវីដ១៩ បានរីករាលដាលដល់ ៥១ ខេត្ត ដោយមានខេត្តណងខៃ ម៉ាហា សារ៉ាមខាំ និង ខេត្ត កានចាបាបុរីត្រូវបានគេអះអាងថា ជាខេត្តឆ្លងថ្មីបំផុត៕ ប្រទេសថៃ រកឃើញអ្នកឆ្លងវីរុសកូវីដ១៩ជិត ២០០នាក់ ក្នុងនោះ ឆ្លងក្នុងសហគមន៍មាន ១៨១នាក់៕ ប្រែសម្រួលៈ ណៃ តុលា

To Top