ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC ) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារ ជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លង ខ្សែបណ្តាញអគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១ ដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២១...
បរទេស៖ ប្រធានទីភ្នាក់ងារឃ្លាំមើល នុយក្លេអ៊ែរបស់ អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានជួបគ្នាជាមួយមន្ត្រីអ៊ីរ៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ សម្រាប់ការឲ្យក្រុមអ្នកត្រួតពិនិត្យ ចូលទៅកាន់ទីតាំងនុយក្លេអ៊ែ។ អគ្គនាយកនៃទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ លោក Rafael Grossi បានជួបគ្នាជាមួយមន្ត្រីនានា នៅក្នុងទីក្រុងតេអេរ៉ង់ ហើយជំនួបទាំងនេះ គឺត្រូវបានធ្វើឡើង នៅមុនកិច្ចពិភាក្សាការទូត ក្នុងទីក្រុងវីយែន ដើម្បីស្តារកិច្ចព្រមព្រៀង...
បរទេស៖ ក្រសួងការបរទេស របស់ប្រទេសចិន តាមសេចក្តីរាយការណ៍ បាននិយាយនៅថ្ងៃអង្គារនេះថា សហរដ្ឋអាមេរិកគួរតែ បញ្ឈប់ការបង្កហេតុ បន្ទាប់ពីនាវាទ័ពជើងទឹក របស់សហរដ្ឋអាមេរិក បានធ្វើដំណើរឆ្លងកាត់ តាមច្រកសមុទ្រតៃវ៉ាន់។ នៅក្នុងសន្និសីទកាសែតមួយ មន្ត្រីនាំពាក្យក្រសួងការបរទេសចិន លោក Zhao Lijian បានមានប្រសាសន៍ថា “ភាគីសហរដ្ឋអាមេរិក គួរតែកែតម្រូវកំហុសឆ្គងរបស់ខ្លួនភ្លាម ឈប់ធ្វើការបង្កហេតុ ឈប់ប្រជែងនឹងបន្ទាត់ក្រោម និងឈប់លេងជាមួយភ្លើង...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០២១នេះ រដ្ឋសភាបាននិងកំពុង បើកសម័យប្រជុពេញអង្គ ដើម្បីបោះឆ្នោតជ្រើសតំាងលោក ជាម យៀប ធ្វើអនុប្រធានទី១ រដ្ឋសភា ជំនួសលោកងួន ញ៉ិល ។ ការបើកសម័យប្រជុំនេះ ធ្វើឡើងក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា និងមានវត្តមានសម្តេចតេជោ ហ៊ុន សែន...
ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស តាមរយៈយុទ្ធនាការ «ទឹកចិត្តកម្ពុជា» នៅតែបន្តបរិច្ចាគទឹកបរិសុទ្ធ កម្ពុជាជាប្រចាំខែ ជូនដល់នគរបាលចរាចរណ៍ នៅទូទាំងប្រទេស ដើម្បីប្រើប្រាស់អំឡុងពេល សម្រួលចរាចរណ៍ ជូនពលរដ្ឋដែលធ្វើដំណើរ តាមដងផ្លូវ។ ក្នុងមួយខែៗ ក្រុមការងារតែងតែប្រគល់ទឹកបរិសុទ្ធ កម្ពុជា ជូនដល់នគរបាលចរាចរណ៍ ដែលឈរជើងនៅតាមគោលដៅ ត្រួតពិនិត្យជិត ២០០ គោលដៅ ដោយក្នុងមួយគោលដៅ...
ភ្នំពេញ៖ ក្រុមហ៊ុនមិត្តហ្វូន កាលពីពេលថ្មីៗនេះ បរិច្ចាគថវិកាជិត ៥ពាន់ដុល្លារអាមេរិក ដែលបានមកពីការចូលរួម របស់អតិថិជនពីកម្មវិធី «កាដូបុណ្យភ្ជុំបិណ្ឌ» របស់ខ្លួន និងបានបរិច្ចាគថវិកានេះ ទៅឲ្យមន្ទីរពេទ្យគន្ធបុប្ផា ។ នេះបើតាមការឲ្យដឹងរបស់ក្រុមហ៊ុន ។ កាលពីអំឡុងពេល បុណ្យភ្ជុំបិណ្ឌប្រពៃណីខ្មែរ នាពេលកន្លងទៅ ក្រុមហ៊ុនមិត្តហ្វូនបានបង្កើត កម្មវិធីមួយដែលអនុញ្ញាតឲ្យ អតិថិជនរបស់ខ្លួនឈ្នះរង្វាន់ពិសេស នៅរៀងរាល់ពេល ដែលពួកគេធ្វើការស្កេន...
បរទេស៖ កាលពីថ្ងៃអង្គារម្សិលមិញនេះប្រទេសជប៉ុននិងប្រទេសវៀតណាមបានឈានទៅដល់កិច្ចព្រមព្រៀងមួយស្តីអំពីសន្តិសុខប្រព័ន្ធអនឡាញក្នុងពេលដេលប្រទេសក្នុងតំបន់ អាស៊ីទាំងពីរនេះ សង្ឃឹមថានឹង អាចបង្កើនចំណងទំនាក់ទំនងយោធារវាងគ្នាផងជុំវិញក្តីព្រួយបារម្ភ ចំពោះមុខនូវឥទ្ធិពលរបស់ចិន ជាពិសេសបច្ចេកវិទ្យា។ រដ្ឋមន្ត្រីក្រសួងការពារជាតិជប៉ុនលោក Nobuo Kishi បានថ្លែងប្រាប់ទៅកាន់ក្រុមអ្នកកាសែតថាកិច្ចព្រមព្រៀងការពារប្រព័ន្ធអនឡាញនេះធ្វើឡើងនៅក្រោយប្រទេសទាំងពីរ បានបង្ហាញភាពចាំបាច់ជាបន្ទាន់មួយទៅនឹងបញ្ហានានាដែលតំបន់ឥណ្ឌូប៉ាស៊ីហ្វិកកំពុងប្រឈមរួមទាំងបញ្ហាអន្តរជាតិនិងចិន។ ថ្លែងទៅកាន់សមភាគីលោករដ្ឋមន្ត្រីក្រសួងការពារជាតិវៀតណាម Phan Van Giang លោក Kishi បានបញ្ជាក់ដែរថាកិច្ចព្រមព្រៀងនេះបានជួយលើកតម្កើងកិច្ចសហប្រតិបត្តិការ លើវិស័យយោធារវាងប្រទេសទាំងពីរទៅដល់កម្រិតថ្មីមួយទៀត។ គួរឲ្យដឹងដែរថាជប៉ុនប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើការសហការយ៉ាងខ្លាំងជាមួយនឹងបណ្តាប្រទេសធំៗលើលោកដើម្បីពង្រឹងកិច្ចការងារការពារប្រព័ន្ធអនឡាញដូចជាសហរដ្ឋអាមេរិក អូស្ត្រាលីនិងដៃគូផ្សេងទៀតរួមទាំងណាតូកាលពីខែមេសានិងក៏ដូចជាសិង្ហបុរីឥណ្ឌូនេស៊ីនិងវៀតណាម៕ ប្រែសម្រួល៖ស៊ុនលី
បរទេស៖ រដ្ឋាភិបាលក្រុងមូស្គូ កាលពីថ្ងៃអង្គារ៍ បានធ្វើការប្រកាសទាមទា ឲ្យក្រុមហ៊ុនបរទេស ចំនួន១៣ដែលភាគច្រើនជាក្រុមហ៊ុនរបស់អាមេរិក ក្នុងការរៀបចំការិយាល័យ តំណាងរបស់ខ្លួនឲ្យបាននៅក្នុងទឹកដី របស់រុស្សី ឲ្យបានយ៉ាងយូរបំផុតចុងឆ្នាំ២០២១ ឬត្រូវប្រឈមមុខទៅនឹងច្បាប់ រឹតបន្តឹងនិងបម្រាមធ្វើអាជីវកម្មតែម្តង។ សេចក្តីប្រកាសនេះត្រូវបានធ្វើឡើងដោយទីភ្នាក់ងារទទួលបន្ទុកកិច្ចការងារទំនាក់ទំនងរបស់រដ្ឋ Roskomnadzor ប៉ុន្តែមិនបានផ្តល់ ព័ត៌មានលំអិតអំពីដំណាក់កាលច្បាស់លាស់ដែលក្រុមហ៊ុនទាំងនោះត្រូវតែធ្វើដើម្បីទទួលបានតាមគ្រប់លក្ខខណ្ឌរបស់ប្រទេសរុស្សីឡើយ។ រំលឹកដែរថាចាប់តាំងតែពីពេលដែលច្បាប់ថ្មីរបស់ប្រទេសរុស្សីបានចូលជាធរមានកាលពីថ្ងៃទី១ខែកក្កដាមករុស្សីបានទាមទារឲ្យបណ្តាញសង្គម បរទេសដែលមានអ្នកប្រើប្រាស់ជាប្រចាំថ្ងៃលើសពី៥០ម៉ឺនគណនេយ្យចាំបាច់ត្រូវតែបើកការិយាល័យមួយរបស់ខ្លួននៅក្នុងប្រទេសរុស្សី៕ ប្រែសម្រួល៖ស៊ុនលី
ភ្នំពេញ៖ ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ នេះ បានបញ្ជូន ខ្លួន បុរស ជនជាតិចិន ចំនួន៣នាក់ ទៅដាក់គុក ជាបណ្ដោះអាសន្ន ដើម្បីរងចាំ ជំនុំជម្រះ តាមនីតិវិធីច្បាប់ សង្ស័យជាប់ពាក់ព័ន្ធនឹង ការចាប់ជំរិត...
ភ្នំពេញ៖ រដ្ឋបាលខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២១នេះ បានសម្រេចបិទកំណាត់ផ្លូវលេខ ៧០A ពីចំណុចផ្សាររកាកោង ទៅដល់គល់ស្ពានមុខវត្តជើង ក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ជាបណ្តោះអាសន្ន ដោយសារស្ថានភាពបាក់ច្រាំងទន្លេកាន់តែខ្លាំងបន្ថែមទៀត។ យោងតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលខេត្ត បានឱ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងភូមិពាម ឃុំរកាកោងទី១ ស្រុកមុខកំពូល ខេត្តកណ្តាល ដោយសារស្ថានភាពនៃការបាក់ច្រាំងទន្លេ នៅតាមបណ្ដោយផ្លូវលេខ...