ព័ត៌មានអន្តរជាតិ

ប្រធានទីភ្នាក់ងារនុយក្លេអ៊ែ IAEA ជួបជាមួយប្រធានអាតូមិកអ៊ីរ៉ង់ ដើម្បីជំរុញសម្រាប់ការ ចូលទៅកាន់ទីតាំងនុយក្លេអ៊ែ

បរទេស៖ ប្រធានទីភ្នាក់ងារឃ្លាំមើល នុយក្លេអ៊ែរបស់ អង្គការសហប្រជាជាតិ តាមសេចក្តីរាយការណ៍ នៅថ្ងៃអង្គារសប្ដាហ៍នេះ បានជួបគ្នាជាមួយមន្ត្រីអ៊ីរ៉ង់ ក្នុងកិច្ចខិតខំប្រឹងប្រែងមួយ សម្រាប់ការឲ្យក្រុមអ្នកត្រួតពិនិត្យ ចូលទៅកាន់ទីតាំងនុយក្លេអ៊ែ។

អគ្គនាយកនៃទីភ្នាក់ងារ ថាមពលអាតូមិកអន្តរជាតិ លោក Rafael Grossi បានជួបគ្នាជាមួយមន្ត្រីនានា នៅក្នុងទីក្រុងតេអេរ៉ង់ ហើយជំនួបទាំងនេះ គឺត្រូវបានធ្វើឡើង នៅមុនកិច្ចពិភាក្សាការទូត ក្នុងទីក្រុងវីយែន ដើម្បីស្តារកិច្ចព្រមព្រៀង នុយក្លេអ៊ែឆ្នាំ២០១៥ឡើងវិញ។

យោងតាមវិទ្យុ បានឲ្យដឹងថា លោក Rafael Grossi បាននិយាយអំពីជំនួបរបស់លោក ជាមួយប្រធាននុយក្លេអ៊ែអ៊ីរ៉ង់ លោក Mohammad Eslami យ៉ាងដូច្នេះថា “ការងាររបស់យើង គឺមានភាពតឹងតែង”។ ទីភ្នាក់ងារ IAEA កំពុងតែស្វះស្វែងបន្តធ្វើឲ្យកាន់តែ ស៊ីជម្រៅនូវកិច្ចពិភាក្សាគ្នា ជាមួយរដ្ឋាភិបាលអ៊ីរ៉ង់។

ផ្ទាំងពាណិជ្ជកម្ម

“យើងបានយល់ព្រមបន្ត ការងាររួមគ្នារបស់យើង ស្តីពីតម្លាភាពហើយនេះនឹងបន្ត។ នៅចំណុចនេះ យើងកំពុងតែបន្តកិច្ចចរចាគ្នា ជាមួយទស្សនៈមួយ ក្នុងការស្វែងរកមូលដ្ឋានរួម យើងធ្វើការប្រឹងប្រែងជាច្រើន ជាមួយទស្សនកិច្ចសម្រេចការ ផ្លាស់ប្តូរមតិយោបល់គ្នានៅថ្ងៃនេះ” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top
×